« ថេយ៍ងូតទឹក!! » ជុងហ្គុកប្រាប់ឡើងក្រោយនាយបញ្ចប់ឯកសារដាក់ពាក្យចូលធ្វើការនៅស្នងការវិញ នៅពេលយប់នេះ មុននឹងពត់ពែនខ្លួននិយាយតែអ្នកណាទៅដឹងថារាងល្អិតបែរជាមិនឆ្លើយតប វិញ្ញាណទាំងអស់គឺផ្ដោតទៅលើទូរស័ព្ទទាំងស្រុងតែម្ដង ។
« ថេយ៍មានលឺបងហៅឬអត់? ថេយ៍!! ចន ថេយ៉ុង!! » នាយសែនគ្រឺត ព្រោះរាងតូចនៅតែមិនឆ្លើយគិតតែពីចុចទូរស័ព្ទថ្មីទើបគេត្រូវងើបក្រេះពីកៅអី ហើយទាញទូរស័ព្ទរាងតូចមកមើលក៏ឃើញថាជា ហ្គេមតុក្កតារត់នៅលើផ្លូវរថភ្លើងដែលគេបង្រៀនព្រឹកមិញទៅវិញ ។
« បងប្រុសឲ្យទូរស័ព្ទអូនវិញ អូនលេងជិតបានពិន្ទុ ច្រើនហើយណា៎ » ថេយ៍ទទូចលាដៃសុំតែរាងក្រាសមិនព្រមឲ្យ នៅដាក់លេខកូដកុំឲ្យរាងតូចចេះតែបើកលេងផ្ដេសផ្ដាសមិនរវល់នឹងគេទៀត ។
« បងបែបមិនអាចឲ្យអូនលេងច្រើនទៀតទេ ពីពេលនេះទៅទូរស័ព្ទទុកនៅបង បើចង់ប្រើត្រូវសុំការអនុញ្ញាតពីបងសិន មិនចឹងអូនលេងរហូតឈប់និយាយរកបងទៀតហើយ » ជុងហ្គុកដាក់បញ្ជាឲ្យរាងតូចលឺហើយជ្រួញចិញ្ចើម ។
« ហ៎កបងប្រុសចេះតែមានហើយ ក្រែងទូរស័ព្ទនេះបងទិញឲ្យអូនមិនចឹងឬ? បើបងធ្វើចឹង ដូចតែមិនទិញឲ្យអូនដដែលហ្នឹង » ថេយ៍
« អូនតមាត់ជាមួយបង? » ជុងហ្គុក
« ហ៊ឹកបងប្រុសចិត្តអាក្រក់ » ថេយ៍ពេបមាត់ កាច់រឹកកាច់រាងបែរខ្នងដាក់នាយយ៉ាងរហ័សធ្វើឲ្យជុងហ្គុក នឹកហួសចិត្ត នេះព្រោះតែរឿងទូរស័ព្ទមួយសោះ ហ៊ានបញ្ចេញចរិកឆ្នាស់ឆ្នើមដូចពេលជួបគ្នាលើកដំបូងមកទៀតហើយ ។
« អ៎ ឥឡូវនេះចេះងរងក់ថាឲ្យបងផងហ្អេ៎ថេយ៍? »
« មកពីបងចិត្តអាក្រក់ដាក់អូនធ្វើអី? ថាទិញទូរស័ព្ទមកឲ្យអូន តែចុងក្រោយយកពីអូនទៅវិញដដែល បងប្រុសមិនគោរពពាក្យសន្យាជាមួយអូនទេ » ថេយ៍អោបដៃងក់ងរ ក៏ពិតមែននោះអី!! ថាទិញឲ្យគេច្បាស់ណាស់ ដល់ឥឡូវនេះបែរជាមកថាមិនឲ្យប្រើតាមចិត្តទៅវិញ គិតៗទៅមនុស្សនេះចិត្តប្រែប្រួលមិនទៀងមែន គួរឲ្យស្អប់!!
« កុំងរច្រើន យប់ណាស់ហើយឆាប់ទៅងូតទឹកអាងចូលគេង » ជុងហ្គុកដើរទៅយកកន្សែងហើយបម្រុងដើរចូលបន្ទប់ទឹកតែឃើញរាងល្អិតមិនទៅតាម គេនេះមួរម៉ៅចង់តែចាប់អុកឲ្យណាណីទេ ។
ŞİMDİ OKUDUĞUN
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romantizmព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...