បន្ទាប់ពីអានសៀវភៅទ័ពបានច្រើនគួរសម ជុងហ្គុកក៏រហ័សដើរចេញពីទីនោះតែចៃដន្យក៏ស្រាប់តែឃើញមនុស្សដែលដើរតាមចាងហ៊ូនរាល់ដងកំពុងឈរនិយាយជាមួយនរណាម្នាក់បែបសម្ងាត់ទើប នាយឆ្លៀតទៅពួនស្ដាប់ការសន្ទនារបស់ពួកគេ ។
« ឯងយកថ្នាំនេះទៅឲ្យគ្រប់គ្នាផឹកទៅនឹងអាលមាន កម្លាំងធ្វើការយប់នេះ » គេម្នាក់នោះក៏ទទួលដបថ្នាំរួចបំបែកផ្លូវគ្នារៀងខ្លួន រាងក្រាសក៏រហ័សដើរតាមអា ម្នាក់នោះរហូតដល់ផ្សារ ពេលវាភ្លេចខ្លួន នាយក៏ធ្វើជាឈរក្បែរហើយលួចយកដបថ្នាំតូចមួយក្នុង ចំណោមនោះដើម្បីយកទៅពិនិត្យមើលព្រោះគេជា ប៉ូលីស បើជាថ្នាំញៀនក៏គេអាចស្គាល់បានគួរសម ដែរ ។ បន្ទាប់ពីនោះ នាយក៏លួចដើរតាមវារហូតជិត ដល់ជំរុំមួយនៅក្នុងព្រៃក្រាសឆ្ងាយពីទីនេះគួរសម ប៉ុន្តែមានមនុស្សដែលជាបក្សពួកចាងហ៊ូនរស់នៅ ច្រើន មានទាំងអាវុធ មានទាំងស្បៀងច្រើនគគោក ទើបពេលឃើញច្បាស់ហើយ ជុងហ្គុកក៏ត្រឡប់ទៅផ្ទះដើម្បីនាំយកដំណឹងប្រាប់លោកពុកតែម្ដង ។
« ម៉ែ!! ពុកនៅផ្ទះដែរទេ? » នាយសួរទៅម្ដាយនៅផ្ទះបាយ ។
« អូ៎ ពុកកូនទៅរាជវាំងបាត់ហើយ កូនរកពុកមានការអីឬ? »
« ខ្ញុំមានកិច្ចការខ្លះប្រាប់គាត់ បើចឹងខ្ញុំទៅវាំងសិនហើយណា៎ម៉ែ »
« ឈប់សិនជុងហ្គុក កុំអាលទៅ!! » នាយបញ្ឈប់ដំណើរក្រោយគាត់ឃាត់ហើយដើរទៅទាញប្រអប់ឈើចាប់នំម្សៅដំណើបថ្មីៗដាក់ចូលរួចយកក្រណាត់ ស្អាតមកចងឲ្យមានរបៀបមុននឹងយកមកឲ្យកូនប្រុស ។
« នំម្សៅដំណើបម៉ែទើបតែធ្វើហើយអម្បាញ់មិញនេះ កូនយកទៅថ្វាយរាជទាយាទផងណា៎ » អ្នកជា ម្ដាយពោលផ្ដែផ្ដាំដោយស្នាមញញឹម ត្បិតគាត់ដឹងថាទាយាទតូចមុខជាចង់សោយនំរបស់គាត់តាម និស្ស័យក្មេងដែលពេញចិត្តអ្វីហើយតែងតែនឹកនា ទើបគាត់ខំងើបពីព្រលឹមកិនម្សៅដោយដៃផ្ទាល់ហើយធ្វើយ៉ាងយកចិត្តទុកដាក់ ម្យ៉ាងទ្រង់ជាអ្នក ដែលកូនប្រុសច្បងគាត់ស្រឡាញ់ មិនអាចមើល រំលងនោះទេ ។
« បាទ អ៊ីចឹងខ្ញុំទៅសិនហើយម៉ែ » ជុងហ្គុកញញឹមរួចដើរចេញទៅឯអ្នកស្រីមេទ័ពក៏រីករាយពេលឃើញកូនមានក្ដីសុខដូច្នេះ គាត់មិនទាមទារអ្វីទៀតឡើយ ។
_______
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...