ក្រោយនាំគ្នាញ៊ាំអាហារនិងលេងល្បែងកម្សាន្តតិចតួចជាមួយគ្នារួចរាល់ហើយ អាណាព្យាបាលទាំងអស់ក៏នាំកូនៗចូលទៅសម្រាករៀងខ្លួនខុសប្លែកតែលោក វ៉ាងដែលគេមិនចេះដេកក្នុងតង់អីបែបនេះទើបនាំកូន ប្រុសទៅរកសណ្ឋាគារនៅក្នុងក្រុងវិញចាំព្រឹកស្អែកទើបត្រឡប់មកវិញ ។
« ថេយ៍... » ជុងហ្គុកហៅរាងតូចដែលគេងអោបគេទាំងខ្លួនញ័រញាក់ព្រោះទីនេះនៅជិតជើងភ្នំទើបអាកាសធាតុចុះត្រជាក់ខ្លាំងគួរសម ។
« បងប្រុស អូនរងារណាស់ » រាងតូចបន្លឺង៉ូវៗប្រាប់ទាំងខ្លួនប្រាណរួញចូលគ្នា រាងក្រាសក៏យល់មុននឹង ទាញភួយដណ្ដប់ហើយអោបគេយ៉ាងណែនតាមដែលអាចធ្វើបានរហូតទាល់តែថេយ៍គេងលង់លក់ ។
រ៉ឺង...!! សម្លេងទូរស័ព្ទជុងហ្គុកសុខៗបន្លឺសម្លេងឡើងទើបនាយរហ័សចុចទទួល ។
« អាឡូ » ជុងហ្គុក
" មេក្រុម!! មុននេះពួកខ្ញុំស្ដាប់លឺមុខសញ្ញានិយាយគ្នាពីរឿងជួញដូរថ្នាំនៅកំពង់ផែពីរថ្ងៃទៀត " ស៊ូហ្ស៊ី រាយការណ៍ពីការស្ដាប់លឺតាមរយៈឧបករណ៍ថតសម្លេងជាប់កាតាបរបស់សាងអ៊ីន ។
« ល្អ បើអ៊ីចឹងចាំស្ដាប់បន្តទៀតហើយកុំភ្លេចថតសម្លេងពួកវាទុកឲ្យអស់ ពេលខ្ញុំត្រឡប់ទៅសេអ៊ូលវិញចាំរៀបផែនការបន្តទៀត » ជុងហ្គុក
" ចាសមេក្រុម "
ប្រព័ន្ធទូរស័ព្ទបានកាត់ផ្ដាច់ រាងក្រាសក៏ដាក់ចុះទាំងនៅគិតដល់អំពើអាក្រក់ដែលលោកវ៉ាងម្នាក់នោះធ្វើដាក់មនុស្សក្បែរខ្លួនគេទាំងលើមូនហ៊ីនិងថេយ៍ បើមានឱកាសពេលណា គេនឹងសងសឹកឲ្យសមចិត្តជាមិនខាន ។
ព្រឹកស្អែកឡើង យូនហ្គីក៏បាននាំមនុស្សទាំងអស់ទៅជួបជុំគ្នាដើម្បីដាំកូនឈើក្បែរជើងភ្នំឆ្ងាយពីតង់គួរសម រីឯសាងអ៊ីននិងប៉ាគេក៏ត្រឡប់ពីសណ្ឋាគារមកទីនេះដូចគ្នា ។
« ឥឡូវនេះពួកយើងបែងចែកគ្នាជាក្រុមៗដើម្បីកុំឲ្យការដាំនៅជាប់គ្នាពេកនាំឲ្យពិបាក អ៊ីចឹងសូមប្អូនៗនាំអាណាព្យាបាលទៅរកមិត្តម្នាក់ទៀតដើម្បីចាប់គ្នាជាក្រុមតែមួយណា៎ » យូនហ្គីនិយាយឡើងទើបពួកគេ នាំគ្នាធ្វើតាម ចុងក្រោយនៅសល់តែជុងហ្គុកនិងថេយ៍ លោកវ៉ាងនិងសាងអ៊ីនតែប៉ុណ្ណោះដែលមិនទាន់រើសក្រុមបានថែមទាំងម្នាក់ៗធ្វើទឹកមុខមិនពេញចិត្តទៀតផង ។
CZYTASZ
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romansព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...