ថេយ៍ដើរយឺតៗចូលទៅក្នុងសាលាតែសុខៗក៏ឈប់ង៉ក់ ព្រោះគេមិនស្គាល់ច្បាស់ថានេះជាកន្លែងអ្វីហើយគេគួរទៅណានោះឡើយម្យ៉ាងសិស្សនៅ ទីនេះសុទ្ធតែស្លៀកពាក់ខោអាវពណ៌ធម្មតាៗ អ្នកណាទៅដឹងថាពួកគេម្នាក់ៗរៀនថ្នាក់ទីប៉ុន្មាននោះ?
« ឯណាកន្លែងយើងរៀនទៅ? » រាងតូចឈរអេះក្បាលមីងមាំង ជុងហ្គុកក៏យ៉ាប់ដែរ ចុះឈ្មោះឲ្យគេ រៀនហើយតែមិនប្រាប់ថាថ្នាក់រៀននៅត្រង់ណា សោះ ។
« អួយ៎!! » ភ្លាមៗថេយ៍ស្រាប់តែដួលទៅលើដីពេលមានបាល់មួយហោះប៉ះក្បាលក្បាលរបស់គេខ្លាំងគួរ សម ទើបក្មេងលេងបាល់អស់នោះនាំគ្នាមកមើល ។
« អេ៎ឯណាបាល់យើង? » សិស្សប្រុសម្នាក់រៀង ខ្ពស់ស្រឡះឈ្មោះសាងអ៊ីនមកដល់ក៏សួររកបាល់ភ្លាមទាំងដែលរាងតូចដួលព្រោះតែគេ ។
« បាល់? » ថេយ៍សួរដោយមិនស្គាល់ថាជាអ្វីធ្វើឲ្យ សាងអ៊ីនជ្រួញចិញ្ចើម ។
« មែនហើយគឺបាល់ ឬមួយមិនស្គាល់បាល់ទេ? » សាងអ៊ីន
« បាល់...អ៎ គឺរបស់មួយដែលប៉ះក្បាលខ្ញុំមិញហ្នឹងមែនទេ? » ថេយ៍
« កុំមកស៊ាំច្រើន យើងកំពុងតែចាញ់បាល់ផងប្រាប់ភ្លាមមក » នាយគំហកសម្លុតឲ្យរាងតូចភ្ញាក់ព្រើត ស្របពេលដែលមនុស្សម្នាក់ដើរកាត់នោះបានឃើញក៏ចូលមកភ្លាម ។
« យ៉ាងម៉េចហ្នឹងមានរឿងអី? » យូនហ្គី ជានាយក សាលានៅទីនេះហើយក៏ជាមិត្តយូរឆ្នាំរបស់ជុងហ្គុក ដែរ ព្រោះតែទុកចិត្តទើបជុងហ្គុកចុះឈ្មោះឲ្យថេយ៍ រៀននៅទីនេះដើម្បីឲ្យយូនហ្គីជួយមើលថែឲ្យ ។
« លោកនាយកគឺ... » សាងអ៊ីនមិនហ៊ានឆ្លើយពេលឃើញទឹកមុខកាចរបស់នាយ តែយូនហ្គីគ្រាន់ តែឃើញបែបនេះក៏បានដឹងមុនបាត់ទៅហើយ ។
« នេះលេងបាល់ប៉ះគេឯងទៀតហើយហ្អេ៎? ខ្ញុំប្រាប់ច្រើនដងហើយថាលេងឲ្យស្រួលបួល បើនៅតែបែប នេះទៀតខ្ញុំប្រហែលត្រូវដកតារាងបាល់ចេញហើយ » យូនហ្គី
« ខ្ញុំសុំទោស » សាងអ៊ីនអោនសុំទោសទាំងស្ពឹកមុខ មុននឹងរាងសង្ហារងាកទៅឃើញបាល់នៅជ្រុងម្ខាងក៏ ដើរទៅរើសមកឲ្យគេ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...