ភាគទី ៤៧

2.5K 198 0
                                    

ង៉ឺត..!!

« តោះថេយ៍ ពួកយើងចុះទៅ » ក្រោយឡានចត នៅខាងមុខរួចរាល់ ជុងហ្គុកក៏និយាយទៅរាងតូចរួចកាន់ដៃគេចុះពីលើឡាន ទីបំផុតគេក៏អាចត្រឡប់មកផ្ទះរបស់ខ្លួនឯងវិញ ទោះបីមិនធំទំនើបដូចភូមិគ្រឹះសេដ្ឋីពិតមែនតែក៏ល្មមផ្ដល់ភាពកក់ក្ដៅឲ្យគេបានដែរ ។

« មូនហ៊ីនៅបន្ទប់មែនទេម៉ាក់? » នាយសួរទៅរាងចំណាស់ដែលទើបចុះមកតាមក្រោយ ។

« ចាស ទៅរកប្អូនទៅកូន គេប្រហែលចង់ជួបមុខកូន ដែរហើយណា៎ » អ្នកស្រីចន

« បាទ តោះថេយ៍ » ជុងហ្គុកក៏កាន់ដៃថេយ៍ទៅរក មូនហ៊ីជាមួយគ្នា ពេលចូលទៅដល់គេក៏បានឃើញ នាងកំពុងអង្គុយលេងព្យាណូតែម្នាក់ឯងយ៉ាងស្ងប់ ស្ងាត់ សភាពនាងដូចមនុស្សធម្មតាទូទៅ ខុសពីគេ បន្តិចត្រឹមស្ថានភាពអារម្មណ៍នាងប៉ុណ្ណោះ ។

« មូនហ៊ី... » សម្លេងហៅឈ្មោះតិចៗរបស់រាងក្រាសឲ្យនាងតូចបានលឺហើយចំណាំបានថាជា សម្លេងរបស់បងប្រុសខ្លួនក៏ងាកមកយឺតៗ មុននឹងឃើញជុងហ្គុកកំពុងឈរញញឹមជូរចត់មកកាន់ខ្លួន ។

« បងគឺបងប្រុសរបស់ឯង នៅចំណាំបងបានទេ? » រាងក្រាសព្យាយាមរំលឹកការចងចាំឲ្យនាងធ្វើឲ្យមូនហ៊ីសម្លឹងមុខគេបន្តិច រឿងអាក្រក់ៗដែលកើត ឡើងនៅថ្ងៃដែលនាយបាត់ខ្លួនក៏ហោះចូលខួរក្បាល នាងភ្លាមៗ ។

« អត់ អត់ទេ កុំធ្វើបាបខ្ញុំអី ខ្ញុំខ្លាចហើយ ខ្ញុំខ្លាច អ្ហាយ៎!! » នៅសុខៗនាងស្រាប់តែស្រែកហើយរត់ទៅអង្គុយក្បែរគ្រែក្ដោបយំខ្លួនញ័រទទ្រើកបែបភ័យខ្លាចពេលឃើញមនុស្សប្រុសធ្វើឲ្យជុងហ្គុកនាយស្ទុះ ទៅរក ។

« មូនហ៊ី កុំខ្លាច...គឺបងទេណា៎ បងជុងហ្គុក បងប្រុសរបស់ឯង ចំណាំបងដែរទេគឺជាបងណា៎ បងមកជួយឯងវិញហើយមូនហ៊ី.. »

« អត់ទេ កុំចូលមកជិតខ្ញុំ!! » នាងនៅតែភ័យខ្លាចធ្វើឲ្យថេយ៍ដែលឃើញដូច្នោះក៏ចូលមកអង្គុយក្បែររាងក្រាស ។

« នាងគឺមូនហ៊ី ប្អូនស្រីរបស់បងប្រុសមែនទេ? សួស្ដី!! » រាងល្អិតលូកដៃទៅព្រមជាមួយប្រយោគទន់ភ្លន់ស្និទ្ធស្នាលរបស់គេធ្វើឲ្យនាងតូចក្រលៀសភ្នែកមើលមកគេ ទាំងដែលថេយ៍ក៏ញញឹមដាក់នាង ដូចជាកំពុងធ្វើឲ្យនាងទុកចិត្ត ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Tahanan ng mga kuwento. Tumuklas ngayon