ភាគទី ១១

2.6K 229 0
                                    

នាខណៈនេះ ព្រះរាជាស៊ុងប៊េទ្រង់កំពុងគង់នៅក្នុងដំណាក់ជាមួយបុត្រច្បងដើម្បីពិភាក្សាពីរាជកិច្ច សំខាន់ដែលទាក់ទងនឹងពួកជនបរទេសប៉ុន្មានថ្ងៃខាងមុខព្រមទាំងបានកោះហៅលោកមេទ័ពខាលីយ៉ាន់ឲ្យចូលគាល់ផងដែរ ។

« ព្រះអង្គ!! លោកមេទ័ពសុំចូលគាល់ក្រាបទូល » សេនាម្នាក់ចូលមកគាល់ទ្រង់ ។

« ឲ្យគេចូលមក » ព្រះអង្គរាជអនុញ្ញាតទើបសេនា នោះចេញទៅអញ្ជើញឲ្យលោកមេទ័ពចូលមកម្ដង ។

« ទូលបង្គំសុំថ្វាយបង្គំព្រះអង្គ » លោកមេទ័ព

« អ្ហឹមល្អណាស់ដែលលោកមក ឆាប់អង្គុយចុះទៅ » ទ្រង់បញ្ជាក់ទើបរាងចំណាស់អង្គុយនៅលើកៅអី ដែលមិនឆ្ងាយពីទ្រង់ប៉ុន្មាន ព្រោះគាត់និងព្រះអង្គអាចនិយាយបានថាស្គាល់គ្នាជាយូរណាស់មកហើយ លោកមេទ័ពតែងតែជួយរាល់រាជកិច្ចរបស់ទ្រង់ទាំង រឿងខាងចម្បាំង និងកិច្ចការតូចតាចផ្សេងៗទៀតផង ដែរ ម្យ៉ាងព្រះអង្គសព្វព្រះរាជហឬទ័យលើគាត់និងគ្រួសារណាស់ទើបមានក្ដីមេត្តាលើកជុងហ្គុកឲ្យធ្វើជាសេនាប្រមុខប្រចាំរាជវាំងហើយថែមទាំងជួយឲ្យគេទៅសិក្សារកចំណេះដឹងបន្ថែមនៅបរទេសទៀត ផង ។

« មិនដឹងថាទ្រង់ហៅខ្ញុំម្ចាស់មកបន្ទាន់បែបនេះមាន កិច្ចការអ្វីទេក្រាបទូល » លោកមេទ័ពសួរឡើងទើបព្រះអង្គទុករាជកិច្ចមួយផ្នែកងាកមកមានបន្ទូលជាមួយគាត់វិញ ។

« ប៉ុន្មានថ្ងៃទៀតនឹងមានពួកជនជាតិអឺរ៉ុបចូលមករាជ វាំងដើម្បីសុំសិទ្ធិលក់ទំនិញពួកគេនៅក្នុងអាណាចក្រឡាកូស៊ីនរបស់យើងហើយ យើងចង់ឲ្យលោកមេទ័ពជួយចាងហ៊ូនរៀបចំទទួលពួកគេផងព្រោះយើងដឹងថាលោកនិងភរិយាពូកែលើរឿងអស់នេះណាស់ ម្យ៉ាងយើងក៏ចង់ឲ្យចាងហ៊ូនរៀនសូត្រពីពួកលោក ដូចគ្នា លោកមេទ័ពយល់ថាយ៉ាងម៉េចដែរ?»ព្រះអង្គ

« ជាកិត្តិយសរបស់ខ្ញុំម្ចាស់ណាស់ក្រាបទូល ចាំខ្ញុំម្ចាស់ចាត់ចែងទទួលពួកគេឲ្យសាកសមបំផុតមិនឲ្យបាក់មុខឡាកូស៊ីនទេព្រះអង្គ » លោកមេទ័ព

« ល្អខ្លាំងណាស់ ចាងហ៊ូន...បុត្រត្រូវរៀនសូត្រពី លោកមេទ័ពច្រើនទៀត កុំឲ្យបិតាខកបំណងលើបុត្រឲ្យសោះ » ព្រះអង្គបែរមកមានបន្ទូលជាមួយបុត្រច្បង ត្បិតមិនបានតែងតាំងទ្រង់ឲ្យធ្វើជាព្រះរាជ ទាយាទក៏ពិតមែនប៉ុន្តែទ្រង់ក៏បានរៀបចំឲ្យចាងហ៊ូនធ្វើជាអ្នកគ្រប់គ្រងមុខងារជាច្រើនផ្នែកនៅក្នុងរាជវាំង ឋានៈមិនចាញ់ថេយ៉ុងប៉ុន្មានឡើយ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now