« យើងត្រេកអរខ្លាំងណាស់ដែលលោកសេនាប្រមុខបានជួយកម្ចាត់សត្រូវអស់ទាំងនោះ បើលោក ចង់បានរង្វាន់អីនោះអាចប្រាប់យើងបាន យើងរីក រាយនឹងប្រទានឲ្យទៅលោក » ព្រះរាជាមានបន្ទូលឡើងខណៈគង់នៅដំណាក់តូចខាងក្រោយផ្ដល់ព្រះកិត្តិយសសោយស្រាជាមួយជុងហ្គុកតែពីរនាក់យ៉ាងស្ងៀមស្ងាត់ ។
« ទូលបង្គំមិនទាន់ដឹងថាចង់បានអ្វីទេព្រះអង្គ » ជុងហ្គុក
« មិនអីទេចាំពេលណាលោកនឹកឃើញក៏ប្រាប់យើងមកចុះតែថាយើងដូចជាឆ្ងល់ណាស់ ក្រែងផែនការដែលលោកនិយាយមុននោះថាចង់ចាប់ពួកបន្លំខ្លួនមកសួរនាំប៉ុណ្ណោះតែហេតុអីក៏ពួកគេបែរជាស្លាប់អស់ទៅវិញ? » ទ្រង់មានបន្ទូលសួរត្បិតត្រេកអរ ដែលកម្ចាត់មនុស្សមានគំនិតមិនល្អមកលើរាជវាំងបានតែការស្លាប់របស់ពួកអស់នោះនៅតែជាចម្ងល់សម្រាប់ទ្រង់មិនខុសពីជុងហ្គុកឡើយ ។
« ទូលបង្គំក៏មិនដឹងដែរក្រាបទូល គិតថានឹងធ្វើតាមផែនការប៉ុន្តែព្រះអង្គមិនបានចាត់ឲ្យអ្នកណាទៅធ្វើការពីក្រោយទេឬព្រះអង្គ? » នាយសួរឡើងធ្វើឲ្យព្រះរាជាចងចិញ្ចើមហាក់មិនយល់ ។
« ម៉េចក៏លោកសួរដូច្នេះ? »
« គឺ... » ជុងហ្គុកដូចជាស្ទាក់ស្ទើរមិនហ៊ាននិយាយខ្លាចប៉ះពាល់ព្រះទ័យទ្រង់ ។
« មិនបាច់ខ្លាចអីទេ ឆាប់និយាយមកព្រោះយើងក៏ មានមន្ទិលមិនខុសពីលោកដែរ » ព្រះអង្គបើកឱកាស ទើបនាយអោនចូលខ្សឹបៗខ្លាចអ្នកដទៃបានលឺ ។
« ទូលបង្គំសង្ស័យថាមាននរណាម្នាក់រៀបចំផែនការ នៅពីក្រោយដើម្បីសម្លាប់ពួកគេក៏ថាបានដែរក្រាប ទូល ព្រោះពួកគេនាំគ្នាទៅល្អាងមួយនោះដោយគ្មានមូលហេតុ ណាមួយពួកគេក៏ទៅព្រៃនោះលើកដំបូង ដែរប៉ុន្តែ... »
« លោកសេនាប្រមុខចង់បានន័យថាមានអ្នកនាំផ្លូវពួកគេពិតទេ? »
« ក្រាបទូលព្រះអង្គ មិនខុសទេ » ក្រោយសណ្ដាប់លឺនាយនិយាយដូច្នោះ ព្រះអង្គក៏ងក់ព្រះកេសដូចជា យល់ស្របនឹងសម្ដីរបស់គេ ។
« បែបនេះបានន័យថាក្នុងរាជវាំងមានមនុស្សបង្ក ប់ខ្លួនមានគំនិតមិនល្អជាមិនខានទេ យើងសុំឲ្យលោកជួយស៊ើបឲ្យយើងផងបានទេ? ចៀសវាងមានបញ្ហាកើតឡើងលើថេយ៉ុង យើងបារម្ភពីបុត្រពៅម្នាក់នេះខ្លាំងណាស់ » ព្រោះទ្រង់ទុកព្រះទ័យលើនាយម្នាក់ នេះដោយភាពឈ្លាសវៃនិងអង់អាចរបស់គេ ជឿថាគេគ្មានថ្ងៃធ្វើឲ្យទ្រង់ខកបំណងឡើយ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...