ភាគទី ៣៦

2K 172 0
                                    

« ទាំងនេះសុទ្ធសឹងតែជាឈ្មោះរបស់សេនាដែលរាជបុត្រចាងហ៊ូនបានបញ្ចុះបញ្ចូលឲ្យត្រៀមធ្វើការបះបោរព្រះអង្គក្រាបទូល » លោកមេទ័ពខាលីយ៉ាន់និយាយឡើងស្របពេលព្រះអង្គកំពុងទតមើលទាំងមិនចង់ជឿថាមានរឿងបែបនេះកើតឡើងក្នុងរាជវាំងរបស់ទ្រង់ ។

« លោកមេទ័ពប្រាកដហើយមែនទេថាចាងហ៊ូនចង់បះបោរផ្ដួលរំលំយើង? » ព្រះអង្គ

« ទូលបង្គំនិងជុងហ្គុកបានតាមស៊ើបមករហូតថែមទាំងទៅដល់កន្លែងដែលជាជំរុំរបស់អ្នកនៅសេសសល់ទៀតផង ពេលនេះរាជបុត្រចាងហ៊ូនកំពុងតែប្រញាប់ប្រញាល់ត្រៀមវាយលុកហើយក្រាបទូល » លោកមេទ័ព

« អាវុធទាំងអស់សុទ្ធសឹងតែរាជបុត្រដោះដូរជាមួយពួកឈ្មួញអឺរ៉ុប ថាមិនត្រូវទ្រង់អាចរួមគ្នាជាមួយពួកគេ ដើម្បីដណ្ដើមយកឡាកូស៊ីនក៏ថាបានដែរព្រះអង្គ បើហ៊ានតែបណ្ដោយឲ្យស្កកបែបនេះមុខជាគ្រប់យ៉ាងត្រូវបាត់បង់មិនខាន សូមព្រះអង្គដាក់រាជបញ្ជាឲ្យបង្ក្រាបជនបះបោរក្រាបទូល!! » ជុងហ្គុកអោនក្បាលស្នើសុំព្រះអង្គដោយលែងខ្លាចក្រែងធ្វើឲ្យទ្រង់ដែលកំពុងវិលវល់នោះក៏ពិបាកនឹងសម្រេចព្រះទ័យក្នុងពេលនេះដែរ ។
_______

« ចង្រៃយ៎!! នេះពួកថ្លើមធំមកពីណាវាហ៊ានដុតស្បៀងរបស់យើងទៅ? » សម្រែកពោរពេញដោយកំហឹងរបស់ចាងហ៊ូនក្រោយកូនចៅនាំដំណឹងពីស្បៀងដែលបានឆេះអស់ទាំងស្រុងកាលពីយប់មិញ ធ្វើឲ្យគ្នីគ្នារបស់គេអត់ឃ្លានដោយទ្រាំពុំបាន ។

« ពេលនេះមនុស្សរបស់យើងក្ដៅក្រហល់ក្រហាយដាច់បាយទឹក សូម្បីកន្លែងដេកមួយចំនួនក៏ឆេះអស់ដែររាជបុត្រ ទូលបង្គំខ្លាចតែបណ្ដោយយូរទៅពួកគេ ទ្រាំមិនបានឈប់ចង់វាយលុកតទៅទៀតណាស់ តើពួកយើងគួរធ្វើយ៉ាងម៉េចទៅរាជបុត្រ? » គេរៀបរាប់ដោយភ័យខ្លាចធ្វើឲ្យចាងហ៊ូនស្ងាត់មាត់សម្ងំគិតត្រិះរិះអស់មួយសន្ទុះ មុននឹងវាចារឡើងបន្ត ៖

« យើងថាពេលវេលាមកដល់ហើយ ឆាប់ទៅប្រាប់ពួកគេឲ្យខំហ្វឹកហាត់បន្ថែម ពីរថ្ងៃទៀតយើងនឹងវាយលុកទម្លាក់ព្រះបិតាចុះចេញពីរាជបល្ល័ង្ក »

« ទទួលបញ្ជារាជបុត្រ!! » ព្រោះគេមិនអាចទ្រាំទ្រនឹងភាពត្រូវបរាជ័យមកជាបន្តបន្ទាប់ វាដល់ពេលហើយដែលគេត្រូវដណ្ដើមយកគ្រប់យ៉ាងដែលគេជាបុត្រច្បងរបស់ឡាកូស៊ីនសមនឹងទទួលបាន ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Donde viven las historias. Descúbrelo ahora