កម្មវិធីសាលាបានចាប់ផ្ដើមដោយអាណាព្យាបាល និងកូនៗពួកគេត្រូវជួយគ្នាតម្លើងតង់សម្រាប់គេងយប់ នេះម្នាក់មួយៗរួមទាំងថេយ៍និងជុងហ្គុកផងដែរ ។
« ថេយ៍!! យកដែកមួយនោះមកឲ្យបង » នាយប្រាប់ទើបរាងតូចយកវាមកឲ្យគេព្រោះថេយ៍មិនចេះធ្វើអ្វីទើបនាយគ្រាន់តែឲ្យជួយទប់តង់ហើយជួយយក សម្ភារៈឲ្យប៉ុណ្ណោះ តែបន្តិចគ្រប់យ៉ាងក៏រួចរាល់ទៅ ហើយ ។
« ហីយ៉ា បងប្រុសរបស់ថេយ៍ពូកែណាស់!! » រាងតូចលើកមេដៃស្ញេញសរសើរឲ្យជុងហ្គុកញញឹមតាមដែរ ។
« មិនបាច់មកសរសើរទេក្មេងកំហូច » គេច្បិចចុងច្រមុះថេយ៍តិចៗរួចទើបនាំគ្នាលើកវ៉ាលីចូលទៅក្រោមការសម្លឹងមើលពីចម្ងាយរបស់លោកវ៉ាង ។
« ក្មេងម្នាក់នោះជាអ្នកណា សាងអ៊ីនស្គាល់ទេ? » គេសួរទៅកូនប្រុសដែលអង្គុយក្បែរ ។
« អាក្មេងហ្នឹងឈ្មោះថេយ៍តែចរិតដូចស្រីចឹងណា៎ប៉ា វានិងអាម្នាក់នៅជាមួយគ្នាថែមទាំងរករឿងខ្ញុំនៅ សាលាទៀតផង ប៉ាត្រូវតែសងសឹកពួកវាឲ្យខ្ញុំ » សាងអ៊ីនទូពិតប្រាប់គ្រប់យ៉ាងទើបលោកវ៉ាងញញឹមចុងមាត់ដូចជាមានគំនិតទុកជាមុនរួចហើយ ។
« ពួកឯង!! » គេស្រដីហៅឲ្យអង្គរក្សអោនចុះរួចខ្សឹបប្រាប់អ្វីម្យ៉ាងមុននឹងពួកគេងក់ក្បាលទទួលបញ្ជាឯសាងអ៊ីនឃើញដូច្នេះក៏ញញឹមចាំមើលប៉ាគេនឹងសងសឹកអ្នកដែលហ៊ានលូកដៃក្នុងរឿងគេមិនខាន ។
ក្រោយពីតម្លើងតង់រួចហើយក៏ចូលដល់ពេលល្ងាច ល្មម គ្រប់គ្នាត្រូវបានយូនហ្គីចាត់ចែងឲ្យដើររកមែកឈើងាប់ៗមកធ្វើជាភ្លើងកម្ដៅនៅពេលយប់ ចៀសវាងអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ ។
« អ៊ីចឹងដប់នាទីទៀតពួកយើងមកជួបជុំគ្នានៅត្រង់នេះវិញ ចាំមើលថាអ្នកណារកបានមែកឈើច្រើន ជាងគេណា៎ តោះចាប់ផ្ដើមទៅ » យូនហ្គីប្រាប់រួចរាល់ទើបចាប់ផ្ដើមបំបែកផ្លូវគ្នាដើរទៅកាន់ទិសដៅផ្សេងៗ ស្របពេលនោះលោកវ៉ាងក៏ស៊ីញ៉ូភ្នែកឲ្យមនុស្សគេម្នាក់ដើរតាមជុងហ្គុកនិងថេយ៍ ឯគេក៏ដើរជាមួយកូនប្រុសតាមកន្លែងផ្សេងវិញ ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...