ភាគទី ៦

3.2K 274 0
                                    

   ក្រោយសំណេះសំណាលគ្នារួចសព្វគ្រប់ហើយ ព្រះរាជាក៏អនុញ្ញាតឲ្យក្រុមគ្រួសារលោកមេទ័ព     ត្រឡប់ទៅផ្ទះវិញស្រាប់តែពេលនោះថេយ៉ុងក៏រត់ ចេញមកតាមល្មម ។

« ឈប់សិន!! » គ្រប់គ្នាងាកទៅរកទ្រង់ទាំងទឹកមុខ ភ័យខ្លាចទ្រង់ដាក់ទោសពួកខ្លួនដោយសារជុងហ្គុក ព្រហើនចំពោះទ្រង់កាលពីម្សិលមិញ ។

« រាជទាយាទទ្រង់មានការអ្វីឬក្រាបទូល? » លោកមេទ័ព

« គ្មានអ្វីនោះទេ យើងគ្រាន់តែចង់ឲ្យលោកស្រីមេទ័ពជួយធ្វើនំម្សៅដំណើបឲ្យយើងបានទេ យើងដូចជានឹកស្នាដៃអ្នកខ្លាំងណាស់ » ថេយ៉ុងមានបន្ទូល ដោយញញឹមនឹកឃ្លានបង្អែមរបស់គាត់ ព្រោះសូម្បី តែក្នុងរាជវាំងមានបង្អែមចម្អាបគ្រប់មុខតែមិនត្រូវមាត់ ទ្រង់ដូចនំរបស់គាត់នោះឡើយ ធ្វើឲ្យគ្រប់គ្នាលឺ ហើយរៀងធូរទ្រូងបន្តិចព្រោះមិនមែនជាការដាក់ ទោសដូចដែលគិត ។

« ក្រាបទូល ចាំខ្ញុំម្ចាស់ធ្វើច្រើនៗថ្វាយទ្រង់ណា៎ » អ្នកស្រីមេទ័ពទទួលទាំងស្នាមញញឹម មើលយូរទៅ ព្រះរាជទាយាទតូចមួយអង្គនេះកាន់តែគួរឲ្យស្រឡាញ់ណាស់ មិនសូវជាតឹងរ៉ឹងដូចរាជវង្សឯទៀតឡើយ ។

« អ្ហឹម យើងនៅមានរឿងមួយទៀតចង់និយាយជាមួយលោកសេនាប្រមុខតែពីរនាក់ អ្នកទាំងពីរទៅ វិញមុនចុះ ភីលៀងសួម!! បងទៅចាំយើងនៅ  ដំណាក់មុនទៅ ចាំយើងទៅតាមក្រោយ » លឺដូច្នោះ ជុងហ្គុកក៏ជ្រឹមភ្នែកមើលទៅទ្រង់ទាំងឆ្ងល់ ទើបគ្រប់គ្នាមិនហ៊ានជំទាស់នោះទេ ។

« ព្រះពររាជទាយាទ » ក្រោយគ្រប់គ្នាចេញទៅ ថេយ៉ុងទ្រង់ក៏ងាកឆ្វេងងាកស្ដាំឃើញថាគ្មានមនុស្សទើបងាកមករកជុងហ្គុកវិញ ។

« រាជទាយាទមានអ្វីចង់ផ្ដែផ្ដាំខ្ញុំម្ចាស់មែនទេ? ឬមួយក៏... » ជុងហ្គុកមិនបង្អង់ក៏សួរឡើងទើបថេយ៉ុង លេបទឹកមាត់បន្តិចមុននឹងចូលមកខ្សឹបៗក្បែរនាយ ។

« គឺរឿងដែលយើងធ្វើឲ្យនាយដឹងខ្លួនម្សិលមិញនេះ ហាមប្រាប់អ្នកណាដាច់ខាត សូម្បីតែពុកម៉ែរបស់នាយនិងព្រះមាតាបិតារបស់យើង យល់ទេ? » ថេយ៉ុង

« រឿងដែលទ្រង់ចូលទៅថើបខ្ញុំម្ចាស់ដល់លើគ្រែនោះហ្នឹងហ្អេ៎? » ជុងហ្គុកនិយាយលឺៗមិនខ្លាចក្រែងតែរាជទាយាទតូចវិញភ័យឡើងព្រះភក្ត្រស្លេកអស់ហើយ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now