ភាគទី ៤៤

2.1K 171 0
                                    

   បន្ទាប់ពីអនុញ្ញាតឲ្យអ្នកទាំងពីរឡើងគោកហើយ មេទ័ពកូរ៉េម្នាក់នោះថែមទាំងបានឲ្យកូនចៅនាំយក សម្លៀកបំពាក់ថ្មីៗឲ្យពួកគេហើយរៀបចំអាហារទទួលទៀតផង ។

« ថេយ៍ហូបមួយៗប្រយ័ត្នអួល » ជុងហ្គុកនិយាយ ទៅកាន់ទាយាទតូចដែលទ្រង់សោយលឿនព្រោះ តែអត់ឃ្លានអស់មួយយប់មួយថ្ងៃទៅហើយ ។

« មែនហើយរួចចុះហេតុអ្វីបានជារាជទាយាទនិងលោកសេនាប្រមុខមកដល់ទីនេះទៅវិញ? » មេទ័ពស៊ុងឬអ្នកនៅទីនេះហៅថាឧត្ដមសេនីយ៍សួរឡើង ទើបរាងក្រាសងាកមកឆ្លើយតប ។

« តាមពិតទៅពួកខ្ញុំមកនេះចង់ឲ្យលោកជួយដល់ឡាកូស៊ីនដែលកំពុងមានបញ្ហា ពេលនេះរាជបុត្រចាងហ៊ូនកំពុងកាន់កាប់ហើយឃុំព្រះអង្គទុកនៅក្នុងកន្លែងឃុំឃាំង ស្ថានភាពរបស់ឡាកូស៊ីនក៏កាន់តែអាក្រក់ទៅៗហើយ » ជុងហ្គុក

« មិននឹកស្មានសោះថាទ្រង់អាចធ្វើបែបនេះទៅរួច ក្រែងទ្រង់ជាបុត្ររបស់ព្រះអង្គស៊ុងប៊េមិនថាចឹង? » ឧត្ដមសេនីយ៍

« រឿងនេះវែងឆ្ងាយណាស់ ចាំមានឱកាសខ្ញុំនិយាយឲ្យលោកស្ដាប់ទៅចុះប៉ុន្តែសូមលោកចាត់មនុស្សឲ្យទៅជួយឡាកូស៊ីនជាបន្ទាន់ផងទៅ » ជុងហ្គុក

« បាន ចាំខ្ញុំផ្ញើរលិខិតទៅទីក្រុងសុំកាអនុញ្ញាតពីលោកប្រធានាធិបតីសិន មនុស្សដែលមានគំនិតអាក្រក់លើសម្ព័ន្ធមិត្តប្រទេសកូរ៉េ ពួកខ្ញុំមិនអាចនៅស្ងៀមបានឡើយ » ឧត្ដមសេនីយ៍ប្ដេជ្ញាយ៉ាងមុតមាំធ្វើឲ្យជុងហ្គុកនិងថេយ៉ុងបានធូរចិត្តខ្លះៗ រង់ចាំឲ្យឡាកូស៊ីនត្រឡប់ទៅសភាពដើមវិញ ។

   ក្រោយទទួលបានការអនុញ្ញាតពីលោកប្រធានាធិបតីហើយ លោកឧត្ដមសេនីយ៍ស៊ុងក៏ចាត់កងពលទាហានក្នុងចំនួនច្រើនគួរសមឲ្យធ្វើដំណើរតាមកប៉ាល់ឆ្លងកាត់សមុទ្រ ពេលទៅដល់ឡាកូស៊ីនគេក៏ដឹកនាំចូលវាយលុកក្នុងរាជវាំងចាប់បានពួកក្បត់ទាំងអស់រួមទាំងចាងហ៊ូនផងដែរ ចំណែកអ្នកដែលត្រូវជាប់ឃុំទាំងប៉ុន្មានក៏បានដោះលែងឲ្យមានសេរីភាពឡើងវិញនាពេលជាមួយគ្នា ។

« យើងសូមអរគុណដល់ទឹកចិត្តរបស់ពួកលោកខ្លាំងណាស់ដែលបានមកជួយយើងទាំងអស់គ្នា» ព្រះអង្គមានបន្ទូលដោយទឹកព្រះភក្ត្រត្រេកអរទៅកាន់លោក ឧត្ដមសេនីយ៍ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now