ក្រោយពីបែកផ្លូវគ្នារួចរាល់ ជុងហ្គុកក៏ទៅធ្វើតាមតួនាទីខ្លួនរីឯរាជទាយាទតូចថេយ៉ុងក៏ត្រូវយាងទៅរក ព្រះមាតានៅឯដំណាក់របស់ទ្រង់ដើម្បីរៀបចំអំណោយជូនដល់មន្ត្រីទូតតាមប្រពៃណី យ៉ាងណា មិញទឹកព្រះភក្ត្រដែលញញឹមជាប់ជានិច្ចរបស់ទ្រង់អាចឲ្យភីលៀងសួមនាងដឹងយ៉ាងច្បាស់ថាទ្រង់រីករាយនិងមានក្ដីសុខប៉ុណ្ណាពេលដែលបានជួបជាមួយលោកសេនាប្រមុខវិញ ។
« ព្រះមាតា!! » ថេយ៉ុងហៅទៅមាតាពេលយាងចូលមកដល់ ។
« អូ៎ថេយ៉ុង!! ឆាប់មកជួយមាតារៀបគ្រឿងក្រអូប ទាំងនេះដាក់ចូលប្រអប់ភ្លាមទៅទុកជាអំណោយឲ្យមន្ត្រីទូតណា៎ » ព្រះជាយាមានបន្ទូលដូច្នេះទើប ថេយ៉ុងគង់នៅក្បែរទ្រង់ហើយជួយរៀបគ្រឿង ក្រអូបដាក់ចូលប្រអប់តូចល្មម ជួនជាពេលនោះក៏ ប្រទះឃើញកូនដបមួយ ទ្រង់ក៏យកវាមកស្រង់ក្លិនហើយក៏បើកព្រះនេត្រធំៗតែម្ដង ។
« មាតានេះជាអ្វីទៅ ក្រអូបខ្លាំងណាស់ បុត្រមិន ដែលជួបពីមុនមកទេ » ថេយ៉ុង
« គឺជាទឹកអប់ដែលគេយកខ្លឹមឈើអែមទៅអប់ជាមួយនឹងផ្កាចន្ទន៍ហើយបិទទុកចោលជាងប្រាំវស្សាឯណោះទម្រាំបាន ក្លិនរបស់វាសាកសមបំផុតជាមួយបុរសពេញលក្ខណៈហើយអង់អាចក្លាហាន »
ព្រះជាយា« អ៎...បុត្រយល់ហើយ » ទ្រង់ងក់ព្រះកេសតិចៗ ហើយក៏បើកវាមកហិតបន្តិច ក្លិនវារៀងខ្លាំងមែនប៉ុន្តែក្រអូបមុតជាប់ចិត្ត បើជាមនុស្សប្រុសឧស្សាហ៍បែក ញើសប្រើវាហើយក៏ក្លិននៅតែក្រអូបជាប់ពេញមួយថ្ងៃបានដែរ ។
« បុត្រចង់បានវាមួយដបទេ មាតានៅសល់ដែរចាំមាតាឲ្យគេយកមកឲ្យបុត្រ » ព្រះជាយា
« ពិតមែនឬក្រាបទូល? បុត្រអរព្រះគុណណាស់ » ថេយ៉ុងលោរទៅអោបមាតាទាំងសប្បាយព្រះទ័យ ព្រោះទ្រង់នឹងយកវាទៅធ្វើជាកាដូជូនមនុស្សម្នាក់ ហើយគេម្នាក់នោះប្រាកដជាពេញចិត្តនឹងអំណោយ នេះមិនខានឡើយ ។
ពេលរាត្រីបានចូលមកដល់ស្របពេលដែលក្នុងរាជវាំងមានភាពអ៊ូអរដោយបានធ្វើជាពិធីជប់លៀងមានល្បែងកម្សាន្តនិងភ្លេងរបាំកំដរញ៊ាំងឲ្យរាត្រីនេះរឹតតែសប្បាយដើម្បីទទួលលោកមន្ត្រីទូតទាំងអស់តាមប្រពៃណីរបស់រាជវាំងឡាកូស៊ីន ។
أنت تقرأ
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
عاطفيةព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...