ភាគទី ៣៨

1.8K 165 0
                                    

« អ្ហា៎...!!! » សម្រែកយ៉ាងខ្លាំងលាន់លឺចេញពី មាត់ជុងហ្គុក អ្នកដែលត្រូវបានគេធ្វើទារុណកម្មដោយដំបងជាច្រើនដងរាប់មិនអស់ទាំងដែលពេល នេះចាងហ៊ូនដែលបានលើកខ្លួនឯងជាអ្នកគ្រប់គ្រងឡាកូស៊ីនថ្មីកំពុងតែអង្គុយផឹកស្រាមើលមកគេយ៉ាងសប្បាយភ្នែកទៅវិញ ។

< ឌឹប!! ឌឹប!! > ដំបងវាយទៅលើខ្នងនាយដោយកម្លាំងខ្លាំងៗរហូតបែកឈាមហូរចេញមកគួរឲ្យ អាណិតតែវាធ្វើឲ្យអ្នកដែលចង់ឃើញនោះពេញចិត្តទៅវិញទេ ដែលចម្លែកនោះជុងហ្គុកគ្រាន់តែស្រែក ដោយក្ដីឈឺចាប់នៅលើរាងកាយតែវាមិនបានធ្វើឲ្យនាយឈឺចាប់ស្មើនឹងជួយព្រះអង្គបង្ក្រាបមនុស្ស អាក្រក់មិនបានថែមទាំងធ្វើឲ្យទ្រង់និងព្រះជាយាត្រូវឃុំនៅក្នុងគុក រីឯថេយ៉ុងវិញត្រូវគេយកទៅណាក៏មិនដឹង កំពុងសន្លប់មិនដឹងខ្លួនថែមទៀត នេះក្នុងចិត្តគេ បារម្ភសឹងតែស្លាប់ទៅហើយតែអាចទៅធ្វើអ្វីបានបើខ្លួនក៏ជាប់ចំណងសម្ងំឲ្យគេធ្វើទារុណកម្មជាមុនសិន។

« ឈប់សិន!! » ចាងហ៊ូនស្រាប់តែបញ្ជាទៅពួកកាន់ដំបងវាយជុងហ្គុកឲ្យឈប់ទើបនាយដកដង្ហើមញាប់ៗស្របពេលចាងហ៊ូនដើរមករកមុននឹងលើក ជើងម្ខាងញីលើខ្នងដែលបែកឈាមរបស់នាយឲ្យ   ក្រហាយផ្សារតែជុងហ្គុកបានត្រឹមបិទភ្នែកខាំមាត់មិនស្រែកឲ្យគេចម្អកបានឡើយ ។

« ហ្ហឹស!! ឯងពូកែរៀបផែនការកម្ចាត់យើងណាស់មែនទេ? ឃើញទេថាចុងក្រោយអ្នកណាក៏ជួយឯង មិនបាន » ចាងហ៊ូនចាប់បោចសក់រាងក្រាសឲ្យងើយមុខបែកមានស្នាមឈាមសម្លឹងមើលមកគេអមដោយពាក្យចម្អកឡកឡើយផងដែរ ។

« បើចង់សម្លាប់យើងក៏សម្លាប់ទៅ កុំនិយាយច្រើន!! យើងសុខចិត្តស្លាប់ក៏ប្រសើរជាងនៅរស់ឃើញមនុស្សកខ្វក់ដូចឯងនៅតាំងខ្លួនឯងជាស្ដេចដែរ » ជុងហ្គុក

« មាត់គ្រាន់បើ ចាំយើងរៀបអភិសេកជាមួយថេយ៉ុង សិនហើយយើងនឹងឲ្យឯងស្លាប់យ៉ាងវេទនាទៅចុះ» ចាងហ៊ូនញញឹមចុងមាត់ឌឺដងឲ្យជុងហ្គុកបានលឺពីឈ្មោះគូស្នេហ៍ហើយក៏កើតក្ដីខឹងខ្លាំងឡើង ។

« កុំធ្វើស្អីថេយ៍ឲ្យសោះ!! »

« ការពារគ្នាណាស់ហ្អេ៎? ពួកឯងវាយបន្តទៅ វាយទាល់តែវាសន្លប់ហើយអូសវាយកទៅឃុំជាមួយម៉ែឳ និងប្អូនស្រីវាទៅ » ចាងហ៊ូនបោចសក់នាយអុកចុះមួយទំហឹងមុននឹងដើរទៅរកទាយាទតូចដែលគេឃុំមុននេះ ឯជុងហ្គុកក៏មិនទាន់អាចតស៊ូបាននៅពេលនេះដែរ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Tahanan ng mga kuwento. Tumuklas ngayon