ភាគទី ៦៥

2.2K 154 0
                                    

ថេយ៍ដើរជិតមកដល់ថ្នាក់ទាំងភ័យស្រាប់តែសាងអ៊ីនដែលប្រញាប់ផងនោះក៏ដើរបំបុកឲ្យគេដួលភ្លាម ។

« អួយ៎!! » រាងតូចស្រែកតិចៗធ្វើឲ្យនាយងាកមក សម្លឹងមុខគេ ។

« មាយាម្ល៉េះហាស ប៉ះប៉ុណ្ណឹងសោះរំអួយជាងស្រីទៅទៀត » សាងអ៊ីនស្ដីឲ្យរាងតូចទើបជីមីនដែល ដើរមកឃើញបែបនេះក៏ចូលមកលើកមិត្តរបស់គេ ។

« ហើយឯងអត់មានគ្រាប់ភ្នែកទេហ្អេ៎បានជាប៉ះគេ បែបនេះ តិចយើងឲ្យលោកនាយកហៅប៉ាម៉ាក់ឯង មកដោះស្រាយគ្នាទៅ » ជីមីន

« ហើយយ៉ាងម៉េច គិតថាយើងខ្លាចមែនទេ? ហាស? » សាងអ៊ីនប្រើចង្អុលដៃរុញស្មារជីមីនថយក្រោយបែបមិនខ្លាចពាក្យគម្រាមរបស់គេ ធ្វើឲ្យជីមីនខឹងទាញដៃគេឲ្យចេញពីខ្លួនយ៉ាងខ្លាំងជាហេតុនាំឲ្យសាងអ៊ីនបម្រុងច្រានគេតាមក្រោយ ។

« កុំធ្វើអីជីមីន!! » ភ្លាមៗ ថេយ៍ក៏ក្លាហានលើកដៃតូចៗច្រាននាយឲ្យចេញពីពួកគេ ព្រោះគេបែបមិនអាចទ្រាំឲ្យនាយធ្វើបាបខ្លួននិងមិត្តទៀតឡើយ ។

« នេះឯងចង់ការពារគេមែនទេ? ហាហា ការពារខ្លួនឯងឲ្យបានសិនទៅ អាក្មេងខ្ទើយ » សាងអ៊ីន
បន្លយពាក្យប្រមាថរាងតូចរួចក៏ដើរចូលថ្នាក់រៀន របស់គេ ឯថេយ៍ក៏ដកដង្ហើមធំភ័យស្មានតែត្រូវមនុស្សធំជាងវាយទៅហើយ ។

« ឯងអត់អីទេហ្អេ៎? » ជីមីន

« អត់អីទេចុះឯង? » ថេយ៍

« វាគ្មានបានធ្វើស្អីយើងផង គិតតែពីខ្លួនឯងទៅ នេះណា៎បើឯងក្លាហានដូចអម្បាញ់មិញតាំងតែពីយូរមក ក៏វាមិនហ៊ានធ្វើបាបឯងទៀតដែរ » ជីមីន

« យើងគ្រាន់តែខ្លាចគេវាយឯងទើបចេះតែនិយាយៗ ទៅ » រាងតូចលេបទឹកមាត់ក្អឹកៗ មុននេះគេភ័យពិត មែនមិនបានលេងសើចទេទើបជីមីនចូលមកកៀកកគេហើយនាំចូលទៅក្នុងថ្នាក់ដើម្បីប្រឡងវិញ ។

ទីង..!! អង្គុយចុះភ្លាម ទូរស័ព្ទស្រាប់តែមានគេផ្ញើរ សារមកទើបរាងតូចរហ័សបើកមើលភ្លាម ។

" ខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពណា៎ប្រពន្ធ សម្លាញ់ បងនៅរង់ចាំធ្វើជាកម្លាំងចិត្តឲ្យអូន ស្រឡាញ់អូនបំផុត " ជុងហ្គុក

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin