ភាគទី ៤៣

2.1K 171 0
                                    

   ព្រះអាទិត្យចាប់ផ្ដើមរះសន្សឹមៗខណៈដែល   ជុងហ្គុកនៅតែបន្តធ្វើក្បូនយ៉ាងប្រញាប់ប្រញាល់ដើម្បីស្រូតដំណើរ មិនយូរប៉ុន្មានទាយាទតូចក៏តើនពី ការផ្ទំឃើញរាងក្រាសកំពុងធ្វើអ្វីម្យ៉ាងទើបទ្រង់ដើរ ទៅរក ។

« បងប្រុសកំពុងធ្វើអីហ្នឹង? » លឺសម្លេងពិរោះបន្លឺឡើងពីក្រោយ នាយក៏បែរមកភ្លាម ។

« ថេយ៍ភ្ញាក់ហើយហ្អេ៎? បងកំពុងធ្វើក្បូនដើម្បីនាំពួកយើងទៅរកជំនួយ អូនចាំបន្តិចសិនទៅជិតរួច ហើយ » ជុងហ្គុកញញឹមប្រាប់ឯថេយ៉ុងក៏ឆ្ងល់នឹងរបស់ដែលគេកំពុងធ្វើដែរតែក្នុងដំណាក់កាលនេះ ទ្រង់ក៏មិនហ៊ានសួរនាំច្រើន ។

« បងប្រុសថាគ្រប់គ្នានៅក្នុងរាជវាំងពេលនេះមានសុវត្ថិភាពដែរទេ? » ក្រោយលឺសំណួរនេះហើយ រាងក្រាសក៏ស្ងៀមទ្រឹង គេក៏បារម្ភពីសុខទុក្ខអ្នកទាំងអស់ដូចគ្នា បើចាងហ៊ូនពេលនេះប្រៀបបាននឹងឆ្កែឆ្កួត គេចង់ខាំអ្នកណាឲ្យស្លាប់ក៏បានដែរ ។

« ប្រហែលជាមិនអីទេ ឲ្យតែពួកយើងទៅរកបានជំនួយឆាប់ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញមិនខាន » នាយបានត្រឹមញញឹមបន្លប់ហើយទាញរាងតូចមកអោបក្នុងទ្រូងកុំឲ្យពិបាកចិត្តច្រើន ។

« រួចហើយ!! » ក្រោយសម្រេចបានក្បូនហើយ ជុងហ្គុកក៏បន្លឺឡើងជាមួយក្បូនដែលធ្វើពីឬស្សីមាំនិងប្រើក្រណាត់ដែលគេកាត់ពីអាវយកមកចងភ្ជាប់គ្នាព្រមទាំងចងផ្លែដូងជុំវិញដើម្បីឲ្យអណ្ដែតផងដែរ ប៉ុន្តែថេយ៉ុងវិញបែរជាមើលទៅរបស់នោះភ្លឹះៗឆ្លាស់គ្នានឹងមុខរាងសង្ហារព្រោះមិនធ្លាប់បានឃើញទាល់តែ សោះ ទាល់តែជុងហ្គុកអូសក្បូនយកទៅដាក់លើទឹកក្បែរមាត់ឆ្នេរហើយបីទ្រង់ទៅអង្គុយលើវា មុននឹង នាយកាន់ឈើដែលចៀរធ្វើជាច្រវ៉ាអុំរួចទើបគេឡើងទៅតាមក្រោយហើយប្រើច្រវ៉ានោះទប់នឹងដីខ្សាច់ឲ្យរុញក្បូនអណ្ដែតទៅ ជាលទ្ធផលក្បូនដែលធ្វើពី ដៃនាយផ្ទាល់អាចប្រើការជំនួសទូកបានប្រាកដមែនធ្វើឲ្យនាយព្រមទាំងថេយ៉ុងត្រេកអរជាខ្លាំង ។

« វ៉ា...វាអាចនាំពួកយើងទៅរកជំនួយបានពិតទេ បងប្រុស? » ថេយ៉ុង

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Wo Geschichten leben. Entdecke jetzt