ភាគទី ១២

2.6K 220 0
                                    

   ក្រឡេកមកមើលជុងហ្គុកវិញ បន្ទាប់ពីជូនម្ដាយចូលរាជវាំងហើយនាយក៏ចាកចេញភ្លាមៗចៀសវាង រាជទាយាទទតឃើញខ្លួនមុននឹងនាយដើរសម្ដៅមក សួនដែលខ្លួនបានធ្លាក់មកនៅត្រង់ចំណុចនេះតាំងតែពីដំបូង ។

« ទីនេះអាចផ្ដល់តម្រុយអីឲ្យយើងឬអត់ន៎? » នាយបន្លឺឡើងជាមួយចម្ងល់ គេឆ្ងល់ណាស់ បើមើលពីខាងក្រោមទៅពិតជាមិនឃើញកម្ពស់ជ្រោះទេព្រោះមាន ពពកពណ៌សបាំងជុំជិត ចំណែកឯផ្លូវឡើងទៅក៏មើល មិនឃើញដូចគ្នា មិនដឹងថាគួរឡើងតាមរបៀបណា ទេ ប៉ុន្តែភ្លាមនោះលោកយាយសក់សដដែលក៏បាន ដើរចេញមកពីកន្លែងមានពពកនោះសំដៅមករក នាយកម្លោះទើបជុងហ្គុកស្ទុះចូលទៅរកគាត់ភ្លាម ។

« ល្អណាស់ដែលលោកយាយបង្ហាញខ្លួន លោកយាយជួយប្រាប់ខ្ញុំផងបានទេថាភារកិច្ចដែល លោកយាយនិយាយលើកមុននោះជាអ្វីខ្លះទៅ ខ្ញុំរក នឹកមិនចេញទេ » នាយសួរដោយអន្ទះសារទាំងដែលលោកយាយម្នាក់នោះបែរជាញញឹមយ៉ាង   ស្រទន់មកកាន់គេទៅវិញ ។

« ពេលវេលាជិតដល់ហើយ មានតែភាពអត់ធ្មត់ទេ ដែលនាំឲ្យអ្នកកម្លោះជួបជាមួយវាដោយខ្លួនឯង »

« ប៉ុន្តែខ្ញុំអត់ធ្មត់មិនបានយូរទេ ប្អូនស្រីត្រូវការខ្ញុំជួយ នៅមានប៉ាម៉ាក់ នៅមានមនុស្សនៅស្នងការទៀត គ្រប់គ្នាច្បាស់ជាកំពុងតាមរកខ្ញុំហើយ សូមលោក យាយជួយប្រាប់ខ្ញុំឲ្យច្បាស់ៗផង » ដោយជុងហ្គុកអង្វរកខ្លាំងពេកធ្វើឲ្យគាត់ស្ងាត់មួយសន្ទុះមុននឹង   ស្រដីបន្ត ។

« សាករកនឹកមើលអ្វីដែលអ្នកកម្លោះបានដឹងទាក់ទង ពីមនុស្សនៅទឹកដីនេះទៅមើល៍ អ្នកកម្លោះនឹងរកឃើញច្រកចេញដោយខ្លួនឯងហើយ » និយាយដល់ចំណុចនេះ នាយសង្ហារក៏ភ្ញាក់ខ្លួនព្រើតទើបបែរខ្នងយឺតៗរកនឹកមើលអ្វីនៃការចងចាំរបស់ខ្លួន ។

« ទាក់ទងនឹងទីនេះ? អេ៎ឈប់សិន ខ្ញុំដូចជាបានអានសៀវភៅមួយក្បាលមុនពេលដែលមានរឿងកើត ឡើងនិយាយទាក់ទងពីការបាត់ខ្លួនរបស់រាជទាយាទ អ៊ីចឹង...បានន័យថាភារកិច្ចរបស់ខ្ញុំមានទាក់ទងនឹងរាជទាយាទមែនដែរទេលោកយាយ? » ថាហើយ ជុងហ្គុកក៏បែរមករកលោកយាយប៉ុន្តែបាត់រូបគាត់ ភ្លាមៗដូចជាថ្ងៃមុនយ៉ាងចឹងដែរ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Unde poveștirile trăiesc. Descoperă acum