បន្ទាប់ពីបានពិភាក្សាគម្រោងការជាមួយព្រះរាជារួច ពីរនាក់ឳពុកកូនខាលីយ៉ាន់ក៏នាំគ្នាចាកចេញពីរាជវាំង ជួនជាពេលនេះរាជទាយាទយាងកាត់បានទតឃើញក៏រហ័សមករកពួកគេភ្លាម ។
« អ្នកទាំងពីរឈប់សិន!! » សម្លេងហៅរបស់ទ្រង់ហៅឲ្យអ្នកទាំងពីរងាកមក គ្រាន់តែឃើញថាជារាជ ទាយាទ លោកមេទ័ពក៏ងាកមើលមុខកូនប្រុសភ្លាម ហាក់ជាការដាស់តឿនមិនឲ្យធ្វើអ្វីខុសឆ្គង ។
« រាជទាយាទ!! »
« អ្នកទាំងពីរទើបតែជួបព្រះបិតាហើយមែនទេ? យើងឃើញពួកលោកដើរចេញពីដំណាក់ទ្រង់ »
« ក្រាបទូលរាជទាយាទ »
« នេះប្រុងត្រឡប់ទៅវិញហើយហ្អេ៎? » ថេយ៉ុង
« ជួនជាទូលបង្គំនិងជុងហ្គុកមានការងារសំខាន់ត្រូវធ្វើទើបត្រូវប្រញាប់ទៅវិញក្រាបទូល »
« អ៎...អ៊ីចឹងយើងមិនរំខានពួកលោកទេ នាំគ្នាទៅ វិញចុះ » លោកមេទ័ពឆ្លើយដោយខ្លួនឯងទាំងអស់ដើម្បីឲ្យរាងក្រាសនឹងមិននិយាយជាមួយទ្រង់ធ្វើឲ្យថេយ៉ុងសង្កេតដឹងទើបមិនចង់សួរនាំច្រើន ។
« ក្រាបថ្វាយបង្គំលារាជទាយាទ » លោកមេទ័ពក៏នាំដំណើរទៅមុនឯជុងហ្គុកក៏ងើយមុខញញឹមដាក់ ទ្រង់បន្តិចដើម្បីឲ្យអស់ចិត្តទើបដើរទៅតាមឳពុក ។
« អួយ៎!! » ពេលងាកក្រោយ ថេយ៉ុងមិនប្រយ័ត្នក៏ជំពប់ជើងនឹងដុំថ្មធ្វើឲ្យស្រែកឡើងភ្លាម ទើបជុងហ្គុកឃើញដូច្នេះហើយមិនអាចទុកទ្រង់ចោលក៏បានក៏ស្ទុះចូលមករកភ្លាម ។
« រាជទាយាទម៉េចក៏ដួលចឹង? » ជុងហ្គុកសួរទាំងបារម្ភជាមួយទឹកមុខឈឺចាប់របស់ថេយ៉ុង ។
« គឺរាជទាយាទជំពប់ជើងនឹងដុំថ្ម ប្រហែលជាយាងខ្លួនឯងមិនរួចទេ លោកសេនាប្រមុខប្រញាប់ជួយជូនទ្រង់ទៅដំណាក់បន្តិចទៅ » ភីលៀងសួមនិយាយបែបនេះទើបនាយងាកមកឳពុកដើម្បីសុំលោកមេទ័ពក៏ងក់ក្បាលយល់ព្រមព្រោះយ៉ាងណាក៏សុវត្ថិភាពរាជទាយាទសំខាន់ជាងដែរ ។ កាលបើទទួលបានការអនុញ្ញាតហើយ ជុងហ្គុកក៏ប្រញាប់លើកបីរាជទាយាទតូចដោយដៃទាំងគូត្រកងជាប់ ដៃតូចៗស្រឡូនរបស់ថេយ៉ុងក៏សន្សឹមៗអោបនាយមុននឹងត្រូវគេបីនាំយក ទៅដំណាក់ដើម្បីព្យាបាល ។
YOU ARE READING
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...