ឈានចូលដល់វេលានៃថ្ងៃថ្មី ខណៈមេឃនៅងងឹតតិចៗនៅឡើយហើយមាន់ក៏ទើបតែរងាវទៀតទើបជុងហ្គុកត្រូវរៀបចំខ្លួនដើម្បីទៅរាជវាំង ស្របពេលនោះលោកមេទ័ពជាឳពុកក៏ដើរចេញមករកកូនប្រុសជាមុនសិនដែរ ។
« ត្រូវតែការពារខ្លួនឲ្យបានល្អ កុំឲ្យមានគ្រោះថ្នាក់អ្វីឲ្យសោះ កូនពូកែរបស់ពុក » គាត់ឲ្យពរនាយក្នុង នាមជាឳពុកស្រឡាញ់កូនអស់ពីចិត្តធ្វើឲ្យជុងហ្គុក ញញឹម ។
« បាទពុក ខ្ញុំនឹងធ្វើឲ្យបានល្អតាមផែនការ » នាយអះអាងទើបរាងចំណាស់ងក់ក្បាលតិចៗមុននឹង ជុងហ្គុកបោះជំហានជើងនាំខ្លួនធ្វើដំណើរទៅរាជវាំងហើយជួបជុំគ្នាជាមួយពួកដែលបន្លំខ្លួនធ្វើជាមន្ត្រីទូត បន្ទាប់ពីនាយធ្វើជានិយាយលេងសើចដូចជាគ្មានរឿងអីហើយពួកគេក៏នាំគ្នាឡើងសេះហើយជិះចេញពីរាជវាំងធ្វើដំណើរទៅកាន់ព្រៃនៅទិសខាងកើតឆ្ងាយពីទីនេះគួរសមដែរ ។
« លោកសេនាប្រមុខខាននៅទីនេះយូរហើយ តើអាចនៅចាំផ្លូវបានដែរមែនទេ? » ដានីញ៉ែលជា ម្នាក់ក្នុងចំណោមពួកបន្លំខ្លួនសួរឡើងខណៈជិះសេះទន្ទឹមនឹងជុងហ្គុក ។
« ខ្ញុំមិនចាំទេប៉ុន្តែអាចឲ្យអ្នកនាំផ្លូវប្រចាំរាជវាំងជួយបាន » ជុងហ្គុក
« ប៉ុន្តែខ្ញុំលឺថានៅក្នុងព្រៃសំបូររ៉ែហើយថែមទាំង មានកំណប់ពេជ្រទៀតផង តើវាជាការពិតដែរទេ? » ដានីញ៉ែលសួរសាកល្បងចិត្តនាយសង្ហារធ្វើឲ្យ ជុងហ្គុកកាន់តែប្រាកដនៅក្នុងចិត្តថាពួកគេមិនមែនជាទូតពិតប្រាកដព្រោះគេមកនៅទីនេះយូរហើយតែ មិនធ្លាប់លឺថាមានកំណប់ស្អីអស់នោះឡើយ ។
« ខ្ញុំមិនសូវប្រាកដទេប៉ុន្តែលោកទូតដានីញ៉ែលដឹងពីវាបានដោយរបៀបណាទៅ? » ជុងហ្គុក
« ខ្ញុំគ្រាន់តែលឺមនុស្សនិយាយតៗគ្នាប៉ុណ្ណោះ លោកសេនាប្រមុខកុំយល់ច្រឡំអី » គេធ្វើជាញញឹមបន្លប់ដាក់នាយមុននឹងងាកទៅមើលមុខគ្នីគ្នាបន្លំខ្លួនផ្សេងទៀតដូចជាមានល្បិចអ្វីរៀបចំទុកមុនពេលមក ដល់ទីនេះ ។ ការធ្វើដំណើរជាងកន្លះថ្ងៃ ទីបំផុតពួកគេក៏បានមកដល់ទីតាំងដែលបានកំណត់ទុកមុននឹងនាំគ្នាចុះពីលើខ្នងសេះហើយជួបជុំគ្នាម្ដងទៀត ។
ESTÁS LEYENDO
✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)
Romanceព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ ជាការនាំឲ្យនាយបានជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើនជាពិសេសគឺការជួបនឹងរាជទាយាទតូចមួយអង្គនោះដោយចៃដន្យ ក៏ប៉ុន្តែរឿងចៃដន្យលើលោកនេះមិនមានច្រើននោះឡើយ...