ភាគទី ៣១

2.4K 173 0
                                    

   នាយសង្ហារមាននាមជាសេនាប្រមុខដើរត្រឡប់មកផ្ទះវិញទាំងទឹកមុខរីកដូចគ្រាប់ជីស្របពេលឃើញលោកពុករបស់គេកំពុងអង្គុយនៅក្នុងផ្ទះក៏រហ័សដើរចូលទៅរកភ្លាម ។

« ពុក!! ថ្ងៃនេះមិនទៅណាទេឬ? »

ផាច់!! សំណួរនាយបញ្ចប់មិនបានប៉ុន្មានក៏ត្រូវរាងចំណាស់ងើបឈរឡើងយារដៃទះលើផ្ទៃមុខរបស់គេ មួយទំហឹង ។

« ពុកបានហាមឯងប៉ុន្មានដងហើយថាកុំឲ្យតម្កើងខ្លួនខុសឋានៈដាក់រាជទាយាទហាសជុងហ្គុក? ឯងមិនស្ដាប់សម្ដីពុកដូចជាយើងសោះមែនដែរទេ? » លោកមេទ័ពចោទសួរក្ដែងៗដោយចិត្តខឹងជាពន់ពេក គ្រាន់តែព្រឹកមិញទៅដល់ក្លោងទ្វាររាជវាំងស្ដាប់លឺ ពួកសេនាខ្សឹបខ្សៀវគ្នារឿងដែលថេយ៉ុងត្រូវឃុំក្នុងដំណាក់ពេញមួយយប់ព្រោះតែជុងហ្គុក គាត់ក៏នឹកខ្មាសហើយត្រឡប់មកផ្ទះវិញភ្លាម ។

« ខ្ញុំស្ដាប់ប៉ុន្តែខ្ញុំហាមចិត្តខ្លួនឯងមិនបាន ព្រោះខ្ញុំនិង រាជទាយាទ ពួកយើងស្រឡាញ់គ្នា..!! » រាងក្រាសឆ្លើយតបទៅវិញដោយលែងបិទបាំងពីអារម្មណ៍ខ្លួនត ទៅទៀតធ្វើឲ្យលោកពុកកាន់តែខឹងបម្រុងនឹងដាល់គេបន្ថែម ។

« ពុកវាយខ្ញុំទៅ វាយឲ្យស្លាប់ទៅ ទោះបីយ៉ាងណាក៏ ពុកហាមចិត្តខ្ញុំមិនបានដែរ » ដៃធំក្រាសក្ដាប់ទម្លាក់ចុះវិញក្រោយទទួលបានប្រយោគបញ្ឈឺរបស់នាយ មុននឹងគាត់ដើរចេញពីផ្ទះដើម្បីរំងាប់កំហឹងឯជុងហ្គុក ក៏បែកមាត់ហូរឈាមមិនស្ទើរដូចគ្នា ។
_______

« ទូលបង្គំប្រដៅកូនមិនបានល្អ បណ្ដោយឲ្យគេសាងរឿងខុស សូមព្រះអង្គដាក់ទោសមកចុះក្រាបទូល » លោកមេទ័ពអោនលំទោនទៅកាន់ព្រះអង្គដោយអារម្មណ៍ខុសឆ្គង ។

« រឿងនេះយើងមិនចង់ដេញដោលទៀតទេ សម្រេចថានឹងឲ្យលោកសេនាប្រមុខកូនប្រុសលោកចាត់ចែងបន្តទៅចុះ » ព្រះអង្គ

« ព្រះអង្គមានបន្ទូលពីអ្វីទៅ? » គាត់សួរដោយមិនយល់ពីបន្ទូលរបស់ទ្រង់ ។

« លោកសេនាប្រមុខមិនបានប្រាប់លោកទេមែនទេថាយើងមិនបានហាមឃាត់រឿងគេជាមួយថេយ៉ុងទេ » ព្រះអង្គ

« ព្រះអង្គរាជអនុញ្ញាតដូច្នេះមិនខ្លាចប៉ះពាល់ឡាកូស៊ីនទាំងមូលទេឬក្រាបទូល? » រាងចំណាស់បារម្ភពីទឹកដីទើបសួរដូច្នេះ ព្រោះចំពោះគាត់ទឹកដីឡាកូស៊ីនទាំងមូលគឺសំខាន់បំផុត បើមិនចឹងគាត់ក៏មិនលះបង់ស្ទើរមួយជីវិតដើម្បីការពារពីពួកមានគំនិតអាក្រក់ដែរ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now