ភាគទី ៦៤

2.2K 153 0
                                    

- ពីរសប្ដាហ៍ក្រោយមក -

« លោកប្ដី!! ភ្ញាក់ឡើង ជូនអូនទៅសាលា » សម្លេងតូចឆ្មារដាស់ហៅនាយកម្លោះដែលដេកមិនទាន់ក្រោកព្រោះរវល់ធ្វើការអស់ពេញមួយយប់ទើបតែបានគេងពេលមេឃជិតភ្លឺនេះទេទើបថេយ៍ដាស់គេទាំងខ្លួនឯងកំពុងស្លៀកពាក់ ដែលសំខាន់នាយមិនក្រោកទើបគេដើរទៅដាស់ផ្ទាល់តែម្ដង ។

« លោកប្ដី...ព្រឹកនេះអូនប្រឡងផងណា៎ ឆាប់ភ្ញាក់ឡើង » រាងតូចទាញដៃនាយឲ្យក្រោកឡើងទាំងដែលជុងហ្គុកបើកភ្នែកមិនចង់រួចឡើយ ។

« អ្ហឹមថេយ៍... » នាយហើបមាត់ហៅសំណព្វចិត្តនៅចំពោះមុខតិចៗ មុននឹងថេយ៍ទាញគេឲ្យក្រោកហើយយកខោអាវមួយឈុតឲ្យនាយកាន់ ។

« អូនត្រៀមខោអាវឲ្យបងរួចហើយឆាប់ងូតទឹក ហើយចុះទៅញ៊ាំអាហារពេលព្រឹកអូខេ?
អូនស្រឡាញ់បង » រាងតូចចង្អើតថើបមាត់គេមួយខ្សឺតទើបទាញកាតាបចុះទៅក្រោម ឯរាងក្រាសក៏ បានត្រឹមញីភ្នែកធ្វើតាមដែលគេប្រាប់ ។

គិតៗទៅមួយរយៈក្រោយនេះ ថេយ៍ផ្លាស់ប្ដូរមក មានទម្លាប់ដូចមនុស្សនៅបច្ចុប្បន្ននេះច្រើនណាស់ ទាំងការនិយាយស្ដីនិងទម្លាប់រស់នៅសព្វបែបយ៉ាងគឺគេឆាប់ចាប់បានហើយធ្វើបានទាំងអស់តែអ្វីដែលមិន ប្រែប្រួលនោះគឺក្ដីស្រឡាញ់របស់គេនិងជុងហ្គុកមាន តែកើនឡើងរាល់ថ្ងៃព្រោះតែការយល់ចិត្តគ្នានិងឲ្យពេលវេលាគ្នាទៅវិញទៅមកនេះហើយ ទោះបីរវល់យ៉ាងណាក៏ជុងហ្គុកតែងតែកំដរថេយ៍ជានិច្ចព្រោះគេជាម្ចាស់ចិត្តដែលនាយខ្វះមិនបាននោះហើយ ។

« អរុណសួស្ដីប៉ាម៉ាក់បងស្រី!! » ចុះមកដល់ក្រោមភ្លាម រាងតូចក៏សួស្ដីទៅកាន់គ្រប់គ្នាទាំងញញឹមរៀងៗខ្លួនព្រោះថេយ៍បានក្លាយជាសមាជិកពេញលេញ របស់គ្រួសារមួយនេះពិតប្រាកដហើយ ។

« ថេយ៍ចុះមកហើយហ្អេ៎កូន ចុះឯណាជុង? » អ្នក ម៉ាក់សួរឡើងខណៈរៀបចានអាហារដាក់លើតុ ។

« គាត់កំពុងងូតទឹក បន្តិចទៀតចុះមកហើយម៉ាក់ » រាងតូចឆ្លើយទាំងកំពុងរៀបចំអាហារដាក់ថង់ក្រដាស ទុកញ៊ាំនៅសាលាមុននឹងចូលតុញ៊ាំអាហារជុំគ្នា ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now