ភាគទី ៧៣

7K 389 8
                                    

ក្រោយលឺជុងហ្គុកប្ដេជ្ញាជួយដល់ថេយ៍បែបនោះ ហើយ កូនក្រុមរបស់គេទាំងអស់ក៏យល់ចិត្តហើយថែមទាំងជួយដល់គេទៀតផង ។

« ស៊ូហ្ស៊ីជួយឆែកមើលទីតាំងដែលថេយ៍កំពុងនៅតាមជីភីអេសនេះភ្លាមទៅ » រាងក្រាសហុចលេខកូដដែលនាយបានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាពក្នុងខ្សែកដែលគេបានពាក់ឲ្យរាងតូចកាលពីលើកមុន ។

« ចាស » នាងវាយលេខកូដនោះបញ្ចូលទៅក្នុងកុំព្យូទ័រហើយចាប់យកទីតាំងក៏បានរកឃើញពិតមែន ។

« រកឃើញហើយមេក្រុម!! » ស៊ូហ្ស៊ី

« ថេយ៍នៅឯណា? » ជុងហ្គុក

« នៅលើកោះជេជូ ក្នុងផ្ទះស្នាក់មួយដែលគេបោះបង់ចោល » លឺនាងប្រាប់ដូច្នេះហើយ នាយក៏ងក់ក្បាលតិចៗរួចងាកនិយាយទៅកាន់កូនក្រុមទាំងអស់វិញ ។

« ល្អណាស់ អ៊ីចឹងខ្ញុំនឹងទៅនាំសាងហ្គីនចេញពីគុកទៅរកពួកវាចំណែកឯង វូយ៉ុន!! ត្រូវនាំកម្លាំងតាមពី ក្រោយកុំឲ្យសាងហ្គីនគេដឹងឲ្យសោះ បន្ទាប់មកខ្ញុំនឹងភ្ជាប់ឧបករណ៍ថតសម្លេងលើខ្លួនរបស់ខ្ញុំហើយឯងត្រូវចាំស្ដាប់ ពេលណាដែលសាងអ៊ីនទាក់ទងរកកន្លែងណាត់ជួបខ្ញុំហើយឯងត្រូវរកផ្លូវវៀងដើម្បីទៅ ដល់ទីនោះមុនខ្ញុំ ចាំខ្ញុំបញ្ឆោតពួកវាបាន ឯងត្រូវចូលទៅនាំថេយ៍ចាកចេញឲ្យបានលឿនបំផុត យល់ដែរទេ? »

« បាទមេក្រុម!! » ពួកគេឆ្លើយហើយក៏រៀបចំខ្លួន ដើម្បីប្រតិបត្តិការហើយអ្នកដែលត្រូវប្រយ័ត្នប្រយែងជាងគេនោះគឺជាជុងហ្គុក ព្រោះគេជាមុខសញ្ញារបស់ពួកវា បើហ៊ានតែធ្វេសប្រហែស គ្រប់យ៉ាងនឹងអសារ បង់ជាមិនខាន ។

រាងក្រាសចូលមកដល់ពន្ធធនាគារក៏លួចទៅនាំសាងហ្គីនចេញពីទីនោះដោយមិនឲ្យអ្នកណាម្នាក់ដឹងឡើយ មិនចឹងនឹងខូចផែនការរបស់ខ្លួន ។

« ឯងចង់នាំយើងទៅណា? » សាងហ្គីនសួរឡើងខណៈរាងក្រាសលឹបលរទាញខោអាវអ្នកសម្អាតមក ឲ្យគេ ។

« ឆាប់ស្លៀកទៅ ខ្ញុំនាំលោកចាកចេញពីទីនេះ » ជុងហ្គុក

« ហេតុអី? » សាងហ្គីនជ្រួញចិញ្ចើមសួរ ។

« គ្មានពេលច្រើនទេ ឈប់សួរទៀតទៅ » រាងក្រាសតឿនទើបគេនោះធ្វើតាម ល្អហើយព្រោះគេក៏ មិនចង់នៅទីនេះដែរ ។ បន្ទាប់ពីនោះ ជុងហ្គុកក៏ឲ្យគេ ពាក់មួកនិងម៉ាសរួចនាំឡើងឡានរបស់អង្គភាពបើក ចេញមកតែក៏ត្រូវសន្តិសុខឃាត់សួរភ្លាម ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now