ភាគទី ៥៥

2.7K 178 0
                                    

- បីថ្ងៃកន្លងផុតទៅ -

« បងប្រុុស!! ថេយ៍ឃ្លានហើយ មានអីញ៊ាំដែរទេ? » សម្លេងក្មេងតូចរអ៊ូជាមួយទឹកមុខស្អុយៗព្រោះថ្ងៃនេះគេទទូចសុំជុងហ្គុកមកកន្លែងធ្វើការនាយថែម ទាំងសន្យាថាមិនរំខានឲ្យគេឈឺក្បាលព្រោះខ្លួន ប៉ុន្តែមើលគេពេលនេះចុះ ម៉ោង១១ថ្ងៃត្រង់មិនទាន់ទេក៏រអ៊ូរកបាយញ៊ាំពេញបន្ទប់ធ្វើការនាយទៅហើយ ។

« បងប្រាប់ហើយថាកុំឲ្យមកតាមបងធ្វើការ ដឹងតែ ញ៊ាំបាយយឺតហើយនៅតែប្រឹងមកទៀត ឃើញទេថាឥឡូវនេះឃ្លានទាល់តែបាន » នាយថាឲ្យតាមការពិតទើបថេយ៍ពេបមាត់ងើបពីសាឡុងដើរមករកគេនៅតុធ្វើការកំពុងវាយឯកសារ ។

« មកពីអូនចង់នៅក្បែរបងប្រុសហ្នឹងណា៎ តាំងតែពី បងធ្វើការមកលែងសូវរវល់នឹងអូនទៀតហើយ អូនខ្លាចយូរទៅបងភ្លេចថាអូនជាអ្នកណានោះអី » ព្រោះប៉ុន្មានថ្ងៃនេះ ជុងហ្គុកត្រូវរៀបចំខ្លួនកំចាត់ពួកជួញដូរគ្រឿងញៀនទើបមិនសូវមានពេលទំនេរឲ្យគេ ពេលព្រឹកញ៊ាំបាយហើយក៏ចេញពីផ្ទះ ពេលយប់ទើប    ត្រឡប់ទៅវិញ ទោះបីបាននិយាយទូរស័ព្ទជាមួយគ្នារហូតតែវាមិនស្និទ្ធស្នាលដូចនៅក្បែរផ្ទាល់ឡើយ ។

   គេស្រឡាញ់ខ្លាំង ស្រឡាញ់ដល់បាត់មុខមិនបាន ចង់តែនៅក្បែរគ្រប់ពេល នេះចង់បន្ទោសគេក៏មិន បានដែរគួរតែបន្ទោសបេះដូងពួកគេដែលរស់ខ្វះគ្នាមិនបានទើបត្រឹមត្រូវជាង ។

   រាងក្រាសកាលបើលឺបែបនេះ គេក៏យល់ច្បាស់ ត្រូវហើយ!! ក្រែងគេសន្យាជាមួយអ្នកនៅឡាកូស៊ីនមុននឹងមកទីនេះរួចហើយថានឹងស្រឡាញ់ហើយ មើលថែថេយ៉ុងឲ្យអស់ពីចិត្ត គេជាកូនប្រុស និយាយហើយត្រូវតែធ្វើឲ្យបាន មិនអាចលេបសម្ដីខ្លួនឯង នោះទេ មុននឹងនាយទុកការងារមួយឡែករួចងាកមកក្រសោបចង្កេះតូចឲ្យអង្គុយលើភ្លៅរបស់ខ្លួនវិញ ។

« បងសុំទោសណាដែលខ្វល់តែពីរឿងការងារមិន បានគិតដល់អូន បើអ៊ីចឹងបែបនេះល្អទេ បងខលទិញអាហារឲ្យគេដឹកមកឲ្យរួចពួកយើងញ៊ាំជាមួយគ្នា អូខេណាបាទ? » ស្របសម្ដី គេញញឹមបប្រឹមដាក់ សំណព្វចិត្តទើបពេលឃើញថេយ៍ងក់ក្បាល នាយក៏ខលហៅឲ្យគេដឹកអាហារឆ្ងាញ់ៗមកឲ្យរាងតូចរបស់ខ្លួនជាពិសេស ។ ក្រោយញ៊ាំបាយរួច ជុងហ្គុកក៏កំដរថេយ៍លេងទូរស័ព្ទមើលនេះមើលនោះនៅលើ សាឡុងជាមួយគ្នារហូតទាល់តែថេយ៍ទន់ត្របកភ្នែកគេងលក់ទើបនាយដាក់ឲ្យគេងលើសាឡុងហើយទាញអាវក្រៅដណ្ដប់ឲ្យរួចបន្ថយម៉ាស៊ីនត្រជាក់បន្តិចសឹមត្រឡប់ទៅធ្វើការវិញ ទោះបីមមាញឹកយ៉ាងណាក៏គេប្ដេជ្ញាថាលែងទុកក្មេងតូចរបស់គេចោលទៀត ហើយ ។

✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Completed)Where stories live. Discover now