អាពាហ៍ពិពាហ៍ដោះបំណុល

6.9K 239 3
                                    

Episode:02

-ព្រលានយន្តហោះអន្តរជាតិ

រាងតូចស្រឡឹង កម្ពស់1.74m ត្រូវនិងស្តង់ដារប្រុសស្អាត រាងរៅតូចល្អិត ចង្កេះមួយក្តាប់ សាច់សភ្លឺថ្លា សក់ខ្មៅរលោងក្រិប បបូរមាត់ក្រហមស្រាលដោយមិនបាច់លាបក្រែម ទម្រង់មុខដូចកូនកាត់ជប៉ុន។

នាយតូចលើកដៃដោះវៃកតាការពារកម្តៅថ្ងៃចេញ បង្ហាញអោយឃើញមុខមាត់កាន់តែច្បាស់។

"គេគឺ គីមថេយ៉ុង ឬអាចហៅថាវីជាឈ្មោះហៅក្រៅរបស់គេ '' ។

« ទីបំផុតខ្ញុំក៏ត្រឡប់មកវិញ » សំឡេងស្រួយស្រេះបន្លឺឡើង ទាំងទឹកមុខញញឹមពព្រាយដោយក្តីនឹករំលឹកទឹកដីកំណើតក្រោយរត់ទៅរៀនតទៅប្រទេសបារំាង ផ្នែកឌីហ្សាញសម្លៀកបំពាក់អស់រយះពេល2ឆ្នាំ។
វាមិនមែនជារឿងងាយស្រួលនោះទេ ដែលចាកចេញពីគ្រួសារទាំងវ័យក្មេង ប៉ុន្តែព្រោះតែគេចវេសពីពិធីមង្គលទើបគេសុខចិត្តរត់គេច ដល់បរទេស ។

គេត្រូវពឹងផ្អែកលើកម្លាំងខ្លួនឯង ធ្វើការងាក្រៅម៉ោងដើម្បីបង់ថ្លៃសាលានិងថ្លៃចាយវាយប្រចាំថ្ងៃ តែសំណាងដែលគេមានមិត្តភិក្តម្នាក់តែងតែចាំជួយយកអាសារ។

ងឺត..! ឡានតាក់សុីឈប់ចតនៅមុខផ្ទះពីជាន់ ដែលមានសភាពរាងចាស់ទ្រុងទ្រោម

រាងតូចដកហូតលុយ ចេញពីកាបូនហុចអោយពូតាក់សុីទើបអូសវ៉ាលីចូលទៅក្នុងផ្ទះ

« អាបងថេយ៍ » ស៊ុងយ៉ូនចុះពីលើកាំជណ្តើរក្រឡេកឃើញ អ្នកជាបងក៏ស្ទុះហក់មកអោបធ្វើអោយថេយ៉ុងទប់លំនឹងមិនចង់ជាប់ បិះដួលផ្ញាក្រោយទាំងពីរនាក់ទៅហើយ ។

« អួយ..! ស៊ុងយ៉ូនចុះ~ចុះសិន»
« ហ្ហិហ្ហិនឹកអាបងឯងណាស់ » ស៊ុងយ៉ូនសើចលាយទឹកភ្នែករលីងរលោងដក់ក្នុងភ្នែក ថ្វិតត្បិតមិនសូវត្រូវគ្នាជាមួយថេយ៉ុងប៉ុន្មានតែគេក៏ស្រលាញ់ ថេយ៉ុងខ្លាំងណាស់ដែល

« បងក៏នឹកឯងដែរ មើលចុះបែកតែ2ឆ្នាំសោះមាឌឡើងឌាំង »

« តែបងនៅតែតូចដដែល »
« ឆឹសប៉ុន្តែគេតូចស្រឡឹងស្អាតណា៎ »

« គេភ្លេចយើងហើយ គេលែងចាំថាមានយើងជាម៉ាក់ហើយ » សំឡេងនិយាយដោយការអាក់អន់ចិត្ត ហោះកាត់ត្រចៀកថេយ៉ុង គេអើតមើលក្រោយខ្នងប្អូនទើបឃើញថាម៉ាក់ប៉ាខ្លួនកំពុងអង្គុយលើសាឡុង

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now