អាពាហ៍ពិពាហ៍ដោះបំណុល💍

2K 125 0
                                    

Episode: 16

ជុងហ្គុកបានមកទីលានប្រណាំងឡាន ដោយបានទៅយកស៊ុងយ៉ូនមកជាមួយផងដែរ ទីលានប្រណាំងឡានស្ងាត់ជ្រឡំមានតែឡានគេមួយ នាយបើកក្នុងល្បឿនលឿនរំសាយអារម្មណ៍ក្នុងចិត្ត មិនខ្លាចបុកអ្នកណាព្រោះតែគ្មានឡានផ្សេងមកស្រាប់។

« អូហ៎លឿនជាងនេះមកបងថ្លៃ » ស៊ុងយ៉ូនមិនដឹងរឿងអី គិតតែពីសុំអោយបន្ថែមលឿនស្រែកហូរដូចសប្បាយណាស់ចឹង

« ចង់សាកបើកទេ? » ជុងហ្គុកនិយាយទាំងមិនបន្ថយល្បឿនឡាន
« ចង់តើបង តែអត់មានប័ណ្ណបើកបរផង »

ងឺត! ជុងហ្គុកឈប់ឡានភ្លាមៗ

« បើកទៅ »
« តែបង »

« គ្មានប៉ូលីសណាមកចាប់ឯងទេ ទីនេះមានតែយើងពីនាក់តើ »
« អញ្ចឹងខ្ញុំបើកហើយ » ពួកគេទាំងក៏ប្តូរកន្លែងគ្នាអង្គុយ

ង៉ោង...! ឡានបើកង៉ោង

« លឿនជាងនេះបន្ទិច! » ដល់ពេលជុងហ្គុកជាអ្នកសុំបន្ថែមល្បឿនម្តង
« ទទួលបញ្ជាបងថ្លៃ » ស៊ុងយ៉ូននិយាយលេងសើច បន្ថែមល្បឿន
_____

ជិះលេងជាងមួយម៉ោងពួកគេក៏ឈប់ឡានសម្រាកសិន

« កើតអីបងថ្លៃ » ស៊ុងយ៉ូនសង្កេតឃើញមុខជុងហ្គុកមិនល្អទេ ហើយចាប់អារម្មណ៍យូរដែលតែទើបនិងសួរ
« អារម្មណ៍មិនល្អតិចតួច »

« អ្នកណាធ្វើអោយបងថ្លៃខ្ញុំមិនសប្បាយចិត្តនៀក? » ស៊ុងយ៉ូកកៀកកបងថ្លៃ ព្រមទាំងសួរនាំ
« បងឯងនិងហើយ »

« បងថេយ៍និងហ៎? យ៉ា!គាត់ធ្វើអីបង? »
« ហឹសបងប្រច័ណ្ឌហួងហែងគេប៉ុននិងហើយ គេមិនដឹងបងស្រលាញ់គេទៀត »

« គាត់ដឹងតែធ្វើមិនដឹងទេដឹងបង! »
« ហុីយមិនដឹងទេ » ជុងហ្គុកនិយាយទាំងជ្រោងសក់ឡើងលើ គេស្រលាញ់ គេប្រច័ណ្ឌហួងហែងប៉ុណ្ណឹងនៅមិនដឹងទៀត ឬចង់អោយដាក់មេក្រូដើរប្រកាសប្រាប់គ្រប់គ្នាថេយ៉ុងហា៎បងស្រលាញ់អូន ?

« មើលទៅបងថេយ៍ក៏ដូចជាមានចិត្តលើបងតិចៗដែល »
« ហឹសថេយ៉ុងនេះហេសមានចិត្តលើបង? » ជុងហ្គុកសើចក្នុងដើមកអស់សំណើចនិងសម្តីប្អូនថ្លៃ

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now