អាពាហ៍ពិពាហ៍ដោះបំណុល💍

1.4K 86 0
                                    

Episode:35

ថ្ងៃស្រឡូនដូចបន្លាក្រូច អូសស្ទាបអង្អែលលើទ្រូងហាប់ណែនដែលគ្មានអ្វីបិទបាំងរួចហួសទៅស្ទាបលើថ្ពាល់ ជាមួយស្នាមញញឹមដែលមិនចេះរីងស្ងួត ស្នាមញញឹមក្នុងនាមជាអ្នកឈ្នះ គ្រប់យ៉ាងរលូនយ៉ាងល្អទៅតាមផែនការណ៍ដែលបានគ្រោងទុក។

« ហឹម..? » រាងក្រាស់ចងចិញ្ចើមចូលគ្នាស្របពេលមានអារម្មណ៍ថាកំពុងមានអ្នករំខានដំណេក ខែលរ៉ាទម្លាក់ដៃចុះ រួចបញ្ជេញសំឡេងយំសោកសង្រេង ខ្សឹកខ្សួលក្បែរត្រចៀករាងក្រាស់។

ជុងហ្គុកលើកដៃទប់ក្បាលដែលកំពុងឈឺខ្ញាក់ៗ គេបើកភ្នែកឡើង ក្រឡេកមើលជុំវិញបន្ទប់ហើយព្យាយាមរកនឹកមើលគេមកទីនេះបានដោយរបៀបណា ប៉ុន្តែការគិតទាំងប៉ុន្មានត្រូវបានបញ្ជប់ពេលចាប់អារម្មណ៍ដល់សំឡេងយំខ្សឹកខ្សួលរំខានត្រចៀក ។

« នាង...?? » ខួរក្បាលគេលែងដំណើរការ គាំងមួយរំពេច ពេលឃើញទិដ្ឋភាពនៅចំពោះមុខ រាងកាយស្រឡូនគ្របដណ្តប់បិទបាំងកាយអាក្រាតដោយភួយ ខោអាវរប៉ាតរប៉ាយពេញទី សភាពបន្ទប់មើលមិនយល់?

ជុងហ្គុកព្យាយាមរកនឹកពីហេតុការណ៍ដែលកើតឡើងយប់មិញ ប៉ុន្តែនឹកយ៉ាងណាក៏នឹកមិនចេញដែល គេចាំត្រឹមថាផឹកមួយកែវរួចត្រឡប់មកឡានវិញបន្ទាប់មក....??

« ហុឹក ហ្ហឺៗលោកត្រូវទទួលខុសត្រូវលើខ្ញុំ » ក្រោយឃើញជុងហ្គុកស្ងាត់មាត់ស្រីក្រមុំក៏ទួញសោក

« ខ្ញុំ....» ពេលនេះខួរក្បាលគេទទេរស្អាតគិតអ្វីមិនចេញឡើយ គេលើកដៃជ្រោងសក់ឡើងលើ ជាមួយទឹកមុខតានតឹងវាកើតឡើងដោយរបៀបណា??

« លោកបំផ្លាញ់ភាពបរិសុទ្ធខ្ញុំហើយលោកចង់គេចវេសមែនទេ?? ចន ជុងហ្គុកខ្ញុំមិននឹកស្មានលោកជាមនុស្សគ្មានទទួលខុសត្រូវបែបនេះទេ »

« ខែលរ៉ាខ្ញុំមិនដឹងយប់មិញមានរឿងអីកើតឡើងឡើយ »

« ហុឺៗលោកបំពានខ្ញុំនៅថាមិនដឹងអីទៀត?? » ស្ងាត់ គ្រប់យ៉ាងស្ងាត់ជ្រាបមានតែសំឡេងយំមិនសុខចិត្តក្បែរត្រចៀក ជុងហ្គុកស្លៀកកន្សែងរួចប្រមូលខោអាវចូលបន្ទប់ទឹកបាត់ ខែលរ៉ាខាំមាត់ ដៃខ្ញាំពូកយ៉ាងណែនខឹងនឹងទង្វើប្រងើយកន្តើយរបស់នាយ

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now