Episode:43
មួយព្រឹកនេះជុងហ្គុកអង្គុយធ្វើការទាំងមិនស្រណុកចិត្ត គេចង់ជួបនិយាយជាមួយថេយ៉ុងអោយដឹងរឿងទើបថ្ងៃត្រង់បន្ទិចម៉ោងសម្រាកពីការងាគេប្រើបេមអោយទៅយកថេយ៉ុងមកក្រុមហ៊ុន ដោយសារតែថ្ងៃនេះការងាគេចូលច្រើន រវល់ដកឃ្លាសឹងមិនរួចទំនេរតែម៉ោងបាយថ្ងៃត្រង់។
បេមមកនិយាយអង្វរអោយថេយ៉ុងទៅជួបជុងហ្គុកនៅក្រុមហ៊ុនដោយលើកយកពាក្យជុងហ្គុកដែលគំរាមកាត់ប្រាក់ខែគេមកនិយាយទើបថេយ៉ុងមកទាំងបង្ខំចិត្ត ។
តុក...តុក...
« ចូលមក » គេនិយាយទាំងភ្នែកនៅពិនិត្យឯកសារ
« ចៅហ្វាយ » គេដៀងភ្នែកមកមើលឃើញថេយ៉ុងមកជាមួយទើបដេញអោយបេមចេញទៅទុកតែថេយ៉ុងបានហើយ
« ឯងចេញទៅ »
« បាទ » បេមចេញទៅបិទទ្វាអោយមួយស្អាត« ឈរដល់ណាទៀតម៉េចអូនមិនអង្គុយចុះទៅ? »
« មានរឿងអីនិយាយក៏និយាយអោយលឿនទៅ » ថេយ៉ុងមិនព្រមអង្គុយគេនៅឈរក្បែរមាត់ទ្វារង់ចាំតែចេញទៅប៉ុណ្ណោះ
« អង្គុយចុះទៅ » គេដើរទៅទាញដៃថេយ៉ុងមកអង្គុយលើសាឡុងរហូតដល់បានសម្រេច
« អូនញុំាបាយរួចឬនៅ? »
«......»« មានលឺបងសួរទេ? » ជុងហ្គុកព្យាយាមសម្រួលអារម្មណ៍និយាយស្រួលបួលជាមួយថេយ៉ុង
« នៅ » គេនិយាយកំបុតៗមុខមិនទាំងងាកមើលជុងហ្គុកផង
« បងកម្មង់រួចហើយបន្ទិចទៀតអាចនឹងមកដល់ហើយចាំញុំាជាមួយគ្នា »
« ...... » ស្ងាត់
« អូននៅខឹងបងមែនទេ? » គេប្រាកដជាដឹងច្បាស់ក្នុងចិត្តហើយ ហើយពេលនេះក៏កំពុងព្យាយាមផ្សៈផ្សារឡើងវិញតែថេយ៉ុងហាក់ប្រងើយកន្តើយជាមួយគេខ្លាំងណាស់
ថេយ៉ុងគេស្ងាត់មិនចង់ជ្រលក់មាត់ជាមួយបើសួរថាខឹងប្រាកដជាខឹង ទាំងខឹងទាំងអន់ចិត្ត តែបើសួរថាហេតុអ្វីមិនចាកចេញប្រាកដណាស់ ចម្លើយព្រោះតែស្រលាញ់ កំពុងតែពេញស្រលាញ់ខ្លាំង! ម៉េចនិងអាចឈានជើងចេញពីគេបានទៅប៉ុន្តែបើអស់ភាពអត់ធ្មត់ គេនិងចាកចេញទៅហើយ...!
VOCÊ ESTÁ LENDO
អាពាហ៍ពិពាហ៍ដោះបំណុល💍
Contoប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង