Episode:18
បន្ទាប់ពីសំណេលសំណាលគ្នាយូរគួរសមពួកគេក៏បំបែកគ្នាមកផ្ទះរាងៗខ្លួន។
ពេលយប់ជុងហ្គុកទាញថេយ៉ុងមកអោបដូចរាល់ដង ថេយ៉ុងលែងប្រកែកលែងរើព្រោះដឹងថាមិនឈ្នះជុងហ្គុកស្រាប់ហើយ ប៉ុន្មានថ្ងៃមកនេះជុងហ្គុកអោបថើបគេឡើងគ្មានអារម្មណ៍ខូចខាតទៅហើយ។
[ Skip ]
ព្រឹកថ្មៃថ្មីឈានចូលមកដល់សារជាថ្មីម្តងទៀត ថេយ៉ុងរៀបចំសម្លៀកបំពាក់ធ្វើការអោយលោកប្តីផ្តាច់ការ និងឈរដាក់ក្រវ៉ាត់កអោយជុងហ្គុកដូចសព្វដង ទើបបណ្តើរគ្នាចុះទៅញុំាអារហាពេលព្រឹក។
« ជុងហ្គុកថ្ងៃនេះខ្ញុំសុំទៅហាងបានទេ? » អង្គុយសុខថេយ៉ុងក៏និយាយឡើង តាំងពីការហើយទៅណាគឺត្រូវសុំអនុញ្ញាតពីលោកប្តីសិន បើមិនចឹងជុងហ្គុកមិនអោយទៅទេ
« មិនបាច់ទេ » អោយតែនិយាយរឿងនិងជុងហ្គុកតែងតែមិនពេញចិត្តជានិច្ច នឹកដល់ថ្ងៃមុនដែលអាម្នាក់នោះប៉ះដៃថេយ៉ុងនៅក្នុងហាងម៉ួមៅមិនទាន់បាត់នោះទេ
« តែ....! »
« អោយចេះស្តាប់ប្តីខ្លះផង នៅផ្ទះបំពេញតួរនាទីជាប្រពន្ធមិនចាំបាច់ចង់ចេញរកសុីទេ ឬខ្លាចប្តីចិញ្ចឹមមិនរស់? ការងារចឹងៗមួយថ្ងៃបានប៉ុន្មានទើបចេះតែចង់ទៅធ្វើ? » ស្តាប់សម្តីជុងហ្គុកនៅចុងប្រយោគហើយ ថេយ៉ុងមិនពេញចិត្តឡើយនាយនិយាយដូចកំពុងមើលស្រាលលើការងាអ៊ីចឹង
« វាមិនបានកម្រៃច្រើនដូចការងាលោកមែនតែវាជាការងាដែលខ្ញុំស្រលាញ់ »
« ចង់ធ្វើណាស់ក៏ធ្វើទៅការងារចឹងៗ អោយគេចាប់ដៃចាប់ជើង ឈរវាស់អោយគេបន្លំនេះបន្លំនោះ » ជុងហ្គុកនិយាយឌឺតែប៉ុណ្ណោះអ្នកណាទៅដឹងនោះ ថេយ៉ុងគឺទៅពិតមែន ។
ថេយ៉ុងក្រោកពីតុអារហារដើរចេញទៅ មិនចាំនិយាយតវ៉ាច្រើនព្រោះមិនចង់អោយមានការឈ្លោះប្រកែកគ្នាទាំងព្រឹកគ្រាន់តែរឿងការងាប៉ុណ្ណឹង។
« ចៅហ្វាយ! » បេមហៅចៅហ្វាយនាយហាក់ចង់សួរអោយជូនថេយ៉ុងទៅឬអត់?
« មិនបាច់ទេ អោយគេទៅៗ» ជុងហ្គុកនិយាយទាំងភ្នែកសម្លឹងមើលទៅ្នកាន់ខ្នងថេយ៉ុងមិនដាក់ភ្នែក ថេយ៉ុងកំពុងផ្គើនគេហើយ ។
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង