អាពាហ៍ពិពាហ៍ដោះបំណុល💍

1.9K 125 4
                                    

Episode:57

     ត្របកភ្នែកពីរជាន់បើកសន្សឹមៗ សម្លឹងមើលទៅពិដាន កែវភ្នែកទាំងគូរក្រឡេកមើលចុះឡើងទើបដឹងថាទីនេះជាមន្ទីពេទ្យ។ រំពេចនោះទ្វារក៏បានរបើក បង្ហាញអោយឃើញវត្តមានស្រីក្រមុំដើរចូលមកជាមួយរបស់ញុំាជាច្រើនថង់។
« ភ្ញាក់ហើយអ្ហេ? » លូសុីដាក់របស់ញុំាលើតុក្បែរក្បាលគ្រែ ទើបទាញកៅអីមកអង្គុយក្បែរគ្រែអ្នកជំងឺ។
« ក៏ដូចដែលឯងឃើញ »  ខែលរ៉ាបោះសម្តីគំរោះគំរើយ ដោយសារតែស៊ូលីលេងនាងយ៉ាងចាស់ដៃ ណាមួយសុខភាពនាងក៏មិនសូវជាល្អប៉ុន្មានដែលទើបនៅពេលដែលនាងទៅរកលូសុីនៅឯខុនដូរបណ្តាលអោយដួលសន្លប់ លូសុីឃើញបែបនេះក៏បានបញ្ជូននាងមកមន្ទីពេទ្យ។
« យើងបានខលប្រាប់អ្នកមីងរួចហើយ គាត់កំពុងធ្វើដំណើរមក ប្រហែលមកជិតដល់ហើយទេដឹង? »
« នាងឆ្កួត អ្នកណាប្រើអោយឯងខលប្រាប់គាត់? »
« ឯងមើលសភាពឯងពេលនេះចុះ មុខជាំខៀវ មាត់បែកប៉ុណ្ណឹងហើយឯងនៅមិនដឹងខ្លួនទៀត? »
« ឯងនិយាយអ្វីខ្លះប្រាប់គាត់? »
ក្រាក! កំពុងតែតឹងសសៃរកដាក់គ្នា ស្រាប់តែទ្វារត្រូវបានរបើក ខែលរ៉ាងាកទៅរកទ្វារឆ្វាចសម្លឹងមើលទៅវត្តមានស្រ្តីចំណាស់ដែលកំពុងឈានចូលដើរចូលមកជាមួយ ហូស៊ុក។
« ម៉ាក់! »
« នាងកូនជើងល្អ »  
« ម៉ាក់មកកូរ៉េធ្វើអី? » នាងសម្លក់ទៅលូសុីបន្ទិច ទើបងាកទៅសួរអ្នកស្រីខាសាគិដែលត្រូវជាម្តាយរបស់នាង។
« យើងមកមើលកូនស្រីដូចជាឯងនិងហើយ ដើរហាច់ដើរហើរ រហូតដល់មានពោះមានពង់រកមុខឪពុកក្មេងមិនឃើញ ហើយរត់មកសម្ងំនៅកូរ៉េ ឯងនេះចំជា....» គាត់ស្ងាត់មាត់បន្ទិច មិនដឹងត្រូវជេកូនស្រីបែបណាអោយសមនិងទង្វើរបស់នាង។
« បើមកគ្រាន់តែស្តីអោយខ្ញុំ ម៉ាក់ទៅវិញទៅ »
« ឯង! មិនដឹងកាត់ទៅរកអ្នកណាទេ យើងគ្មានកូនដូចជាឯងឡើយ ប្រដៅមិនស្តាប់ថែមទាំងទៅបំបែកបំបាក់គ្រួសារគេអោយរញ៉េរញ៉ៃរទៀតនាងកូនឈាមថោក ដឹងលឺដល់ណាខ្មាស់គេដល់នឹង!»
« មែនហើយខ្ញុំវាជាកូនឈាមថោក ខ្ញុំក៏កាត់ទៅរកម៉ាក់ហ្នឹងហើយ ក្រែងម៉ាក់ក៏ធ្លាប់យកប្តីគេមិនអ៊ីចឹង? »
« ខែលរ៉ា! » គាត់ចង្អុលមុខកូនស្រីជាមួយក្រសែរភ្នែកខឹងគ្រោធ។
«  អ្នកមីងចិត្តត្រជាក់សិនទៅ » ហូស៊ុកអោបស្មាម្តាយចុងក្តោបច្របាច់ថ្នមៗ។
« ហុឹស » អ្នកស្រីខាសាគិដកដង្ហើមធំមួយខ្យល់ បោះជំហានចេញពីបន្ទប់អ្នកជំងឺ។
« ពេលចេញពីពេទ្យទៅសូមទោសគាត់ទៅ គាត់ខឹងមិនបានយូរឡើយ » មុននិងចាកចេញហូស៊ុកនៅឆ្លៀតផ្តាំប្រាប់ទៅប្អូនស្រី រួចក៏ដើរចេញទៅ។ ខែលរ៉ាអង្គុយខ្ញាំភួយយ៉ាងណែន កែវភ្នែកពោពេញទៅដោយកំហឹង និងការគុំគួន។ បើមិនដោយសារនាងរលូតកូនព្រោះតែថេយ៉ុង ម្ល៉េះនាងត្រូវបានរស់នៅជាមួយជុងហ្គុកហើយ ម៉ាក់នាងក៏មិនស្តីថាអោយដូចពេលនេះដែរ។ នាងនៅតែគិតថាគ្រប់យ៉ាងគឺជាកំហុសថេយ៉ុងទាំងដែលការពិតនាងខ្លួនឯងទៅវិញទេ ដែលជាអ្នកចងចំណងមួយនេះឡើងដោយខ្លួនឯង។
    3ខែកន្លងផុតទៅ ថេយ៉ុងបាត់ដំណឹងសូន្យឈឹង ជុងហ្គុកជួលអោយមនុស្សតាមរកគ្រប់ទិសនៅឡើយតែគ្មានតម្រុយ រាល់ថ្ងៃនេះ គេនឹកថេយ៉ុងស្ទើរឆ្កួតទៅហើយ។ ថេយ៉ុងចាកចេញទៅយ៉ាងស្ងៀមស្ងាត់ គ្មានផ្តល់ដំណឹងទៅអោយអ្នកផ្ទះ មិនដឹងសុខទុក្ខយ៉ាងណា។ ស៊ុងយ៉ូនក៏បានព្យាយាមតាមរកបងប្រុសរបស់គេដូចគ្នា ប៉ុន្តែលោកគីមក៏បានប្រាប់អោយគេបញ្ឈប់ព្រោះគាត់ជឿជាក់ថាកូនប្រុសច្បងរបស់គាត់ប្រាកដជារកបានកន្លែងគួរសមសម្រាប់ខ្លួនឯង ហើយនៅពេលដែលគ្រប់យ៉ាងល្អប្រសើរឡើងវិញគេប្រាកដជាទាក់ទងមកមិនខាន។
      ថ្ងៃប្រឡងបញ្ចប់ឆ្នាំក៏បានមកដល់ សិស្សានុសិស្សត្រៀមខ្លួនរួចជាស្រេចសម្រាប់ត្រៀមប្រយុទ្ធនៅព្រឹកនេះ។ ព្រឹកនេះស៊ុងយ៉ូនគេបានក្រោករៀបចំស្លៀកពាក់ឯកសណ្ធានសិស្សយ៉ាងសមរម្យដើម្បីទៅប្រឡង។ ទីង! នៅពេលដែលគេកំពុងសារេកអាវស្រាប់តែសំឡេងទូរស័ព្ទនៅលើតុបន្លឺឡើង គេទទួលបានសារពីអ៊ីមែលមួយ ទើបគេចុចមើល៖
"ស៊ុងយ៉ូនបងសូមទោសដែលបងមិនបានទៅផ្តល់កម្លាំងចិត្តឯងនៅថ្ងៃនេះ បងដឹងថាប្អូនប្រុសបងពូកែ ឯងប្រាកដជាធ្វើបានល្អជាមិនខាន ខំប្រឹងធ្វើអោយអស់ពីសម្ថតភាពណា៎ ស៊ូៗ "
                              គីម ថេយ៉ុង៚
    សារលើកទឹកចិត្តសាមញ្ញៗពីបងប្រុស ប៉ុន្តែអាចធ្វើអោយស៊ុងយ៉ូនញញឹមដោយមិនដឹងខ្លួន មានកម្លាំងចិត្តព្រឺត។
"ខ្ញុំនឹកបងណាស់ ម៉ាក់និងប៉ាក៏នឹកបងដូចគ្នា ពេលនេះបងនៅឯណា? ប្រឡងរួចខ្ញុំនិងទៅលេងបង" 
« ស៊ុងយ៉ូនហា៎មកញុំាបាយមកកូនជិតដល់ម៉ោងទៅប្រឡងហើយ »  កំពុងសរសេរផ្ញើសារទៅថេយ៉ុងវិញ ស្រាប់តែសំឡេងអ្នកស្រីគីមបន្លឺឡើង ស៊ុងយ៉ូនចុចផ្ញើសាររួច គេទុកទូរស័ព្ទលើតុ ទើបគេចុះទៅក្រោម។
« ញុំាអោយច្រើនៗទៅណាកូនដើម្បីមានកម្លាំងប្រឡង » អ្នកជាម្តាយវាចាយ៉ាងផ្ហែមល្ហែម ចាប់ម្ហូបជាច្រើនដាក់ចានកូនប្រុស។
« អរគុណអ្នកម៉ាក់ »
« ធ្វើដោយសម្ថតភាពខ្លួនឯង បានប៉ុនណាយកប៉ុណ្ណឹងព្រោះវាជាសម្ថតភាពរបស់យើង »
« បាទលោកប៉ា » ស៊ុងយ៉ូនញញឹមស្ញេញដាក់លោកឪពុក
    បន្ទាប់ពីញុំាអាហារពេលព្រឹករួច ពួកគាត់ទាំងពីរក៏បានជូនកូនមកប្រឡង នៅមណ្ឌលប្រឡង ឃើញថាមានឪពុកម្តាយជាច្រើនក៏បានមកលើកទឹកចិត្តកូនផងដែលនៅថ្ងៃនេះ។ឪពុកម្តាយសិស្សអង្គុយចាំនៅខាងក្រៅ រីឯសិស្សានុសិស្សវិញចូលទៅមណ្ឌលប្រឡងតាមធម្មតាដោយសារតែវានៅសល់ពេកច្រើនទៀតទើបដល់ម៉ោងប្រឡង។
« ប៊ែលឡា នីឡា » ស៊ុងយ៉ូនបក់ដៃហៅនាងល្អិតទាំងពីរ ម្ចាស់ឈ្មោះគ្រាន់តែលឺក៏ប្រញាប់ស្ទុះស្ទាមករក។
« បងមកយូរឬនៅ? »
« ទើបតែមកដល់អម្បាញ់ អូនធ្វើមុខអ៊ីចឹងភ័យមែនទេ? »  ប៊ែលឡាងក់ក្បាលតិចៗ ស៊ុងយ៉ូនឃើញបែបនេះក៏ក្រសោបដៃដែលត្រជាក់ស្រេបមកកាន់ ផ្ទេរកម្តៅអោយដៃគូរ។
« ភ័យធ្វើអី ចាត់ទុកថាប្រឡងលើកនេះដូចតែប្រឡងដូចមុនៗទៅ »  ប៊ែលឡាធ្វើមុខជូៗ នាងនៅតែភ័យព្រោះតែវាជាការប្រឡងលើកចុងក្រោហើយ។
« ដកដង្ហើមមួយៗ ហើយឈប់ធ្វើមុខអ៊ីចឹងទៅមិនគួរអោយស្រឡាញ់ទេ » នាយកម្លោះនិយាយទាំងច្បិចថ្ពាល់នាងល្អិត
« អាហេម » នីឡាក្រហេមបន្ទិចផ្តាច់បរិយាកាសពួកគេទាំងពីរ ពួកគេធ្វើដូចជាគ្មាននាងនៅត្រង់នេះសោះទាំងដែលនាងនៅអោយស្រងោងៗ។
      រយះពេលនៃការការប្រឡង2ថ្ងៃមកនេះបញ្ចប់ទៅដោយរលូន អ្នកខ្លះចេញមកជាមួយទឹកស្រស់ស្រាយ អ្នកខ្លះវិញចេញមកជាមួយទឹកមុខស្រគត់ស្រគំអាចដៅបានថាពួកគេធ្វើមិនបានល្អឡើយគ្រប់គ្នាឡើយ។

To be continued
អរគុណសម្រាប់ការរង់ចាំ🙇🏿‍♂️💜

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now