Episode:12
-ព្រឹកថ្ងៃថ្មី
ជុងហ្គុកគេងសម្លឹងមើលមុខថេយ៉ុង ដោយញញឹមមិនឈប់ ពេលនឹកដល់រឿងកាលពីយប់មិញ ទីបំផុតគេក៏បានថេយ៉ុងមកជាកម្មសិទ្ធរបស់ខ្លួន ។
« សឺតៗ » អត់ទ្រាំនិងមុខគួរអោយខ្នាញ់មួយនិងមិនបាននាយក៏ថើប ពេញផ្ទៃមុខរហូតដល់អស់ចិត្តទើបទៅងូតទឹកបាត់ លែងរំខានទុកអោយថេយ៉ុងគេងលង់លក់ស្រួលបន្តយប់មិញដាក់ជ្រុស អ្នកណាប្រើអោយរាងកាយទាក់ទាញគួរអោយចង់សុីធ្វើអី គេគុំយូរហើយ ។
« ហ្គឹម...! » នាយតូចក្រហឹម បើកភ្នែកឡើងភ្លាមនឹកដល់រូបភាពកាលពីយប់មិញ ទឹកភ្នែកហូរមកដូចបាក់ទំនប់
« អួយ៎ ហុឹកៗមនុស្សអាក្រក់ខ្ញុំស្អប់លោកណាស់ហុឺៗ » កម្រើកខ្លួនតែបន្ទិច ឈឺពេញខ្លួនទៅហើយ រាងកាយគេកន្លែងណាដែលថាមិនមានស្នាមនោះ
« កើតអីមិចក៏យំទាំងព្រឹក? » ជុងហ្គុកចេញពីបន្ទប់ទឹក ឃើញថេយ៉ុងអង្គុយក្តោបភួយយំសោកសស្រេងយ៉ាងគួរអោយអាណិត
« នៅមានមុខមកសួរទៀត! » លឺសំណួរនាយសួរហើយ ថេយ៉ុងកាន់តែយំឈឺចិត្ត នាយបំពានរាងកាយគេទាំងមូលហើយមកសួរកើតអីបានយំ ចម្លើយសមតែមួយខ្នើយកណ្តាលមុខទេ!
ដឹប...! ថាអីចេះខុស ថេយ៉ុងទាញខ្នើយគប់ចំកណ្តាលមុខជុងហ្គុកពេញៗ នៅមិនទាន់អស់ទេ គេប្រមូលខ្នើយទាំងប៉ុន្មានដែលមានលើពូកគប់ទៅទាំងអស់។
« សិរីសួស្តីទាំងព្រឹកហ្មងប្រពន្ធបង? » ជុងហ្គុកមិនបានខឹង អោនរើសខ្នើយរួចដើរមកក្បែរថេយ៉ុង
« ចេញ! ចេញអោយឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនចង់ជួបមុខលោកទេ»
« ដេញបងអោយទៅណា បើនេះជាផ្ទះរបស់ពួកយើង? » សម្តីរបស់នាយធ្វើអោយថេយ៉ុងស្ងៀម មែនហើយពួកគេរៀបការរួចហើយ ដេញអោយគេទៅណាបើត្រូវរស់នៅក្នុងផ្ទះនេះជាមួយគ្នា?
« ឈឺទេ? » នាយដឹងថាវាជាលើកដំបូង ក៏គួរណាតែឈឺហើយ នៅមកសួរបញ្ឆេះអារម្មណ៍ថេយ៉ុងអោយអៀន មិនថែមទាំងអៀននៅខឹងទៀត
ដឹប...!
« អាឆ្កួតសួរអីឡប់ៗ » ថេយ៉ុងលើកជើងធាក់ចំកណ្តាលពោះជុងហ្គុក
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង