អាពាហ៍ពិពាហ៍ដោះបំណុល💍

1.7K 107 7
                                    

Episode:67
« ឯងជាអ្នកណា? » ថេយ៉ុងភ្ញាក់ព្រឺតនិងសំណួរជុងហ្គុក គេចម្លែកចិត្តជាខ្លាំងនិងសំណួរមួយនេះ មានអ្វីកើតឡើងឬ? ហេតុអ្វីជុងហ្គុកសួរគេបែបនេះ? ជុងហ្គុកមិនស្គាល់គេទេឬ? ចម្ងល់ជាច្រើនលេចឡើងក្នុងខួរក្បាលគេ។
« បងមិនចាំអូនទេ? » ថេយ៉ុងសួរបកវិញទាំងរតាក់រតុប
« ឯងជាអ្នកណា?  » ម្តងនេះជុងហ្គុកគេរាងសង្កត់សំឡេតបន្តិចទាមទារកចម្លើយ
« បងពិតជាមិនចាំអូនពិតមែន អូនជាថេយ៉ុងប្រពន្ធបងនោះអី » ម្តងនេះគេនិយាយខ្លាំងៗ ទឹកភ្នែកក៏ច្រាលចេញមក
« ប្រពន្ធ? យើងមិនធ្លាប់មានប្រពន្ធពីមុនមកទេ »
« ហុឹកៗ » ថេយ៉ុងអួលដើមកនិយាយមិនចេញ ចេញតែទឹកភ្នែក ជុងហ្គុកពិតជាភ្លេចគេពិតមែន? ហេតុក៏ក្លាយជាបែបនេះ?
« បងសុំទោស កុំយំអី » ជុងហ្គុកបន្ទាបសំឡេងនិយាយធម្មតាវិញ ថែមទាំងលើកដៃជូតទឹកភ្នែកអោយថេយ៉ុង។ ថេយ៉ុងយំដោយសារតែគេទៀតហើយ មុននេះគេគ្រាន់តែធ្វើលេងសោះមិននឹកស្មានថាថេយ៉ុងគេយំខ្លាំងដល់ថ្នាក់នេះ។
« ហុឺ! ហុឺៗ »
« អូ៎ៗឈប់យំទៅណា៎ មុននេះបងធ្វើលេងតើ »
« លេងអីឆ្កួតៗ » ថេយ៉ុងពេបមាត់ លើកដៃទះបម្រុងទះទ្រូងជុងហ្គុក តែក៏ត្រូវជុងហ្គុកចាប់ដៃគេជាប់យកទៅថើប។
« មនុស្សដែលបងស្រលាញ់ បងម៉េចនឹងអាចភ្លេចបាននោះ »
« បំភ័យគេហុឹកៗ »
« ឈប់យំទៅកូនក្មេងមើលចុះហើមភ្នែកអស់ហើយ » ជុងហ្គុកទាញថេយ៉ុងមកកើយទ្រូង អង្អែលខ្នងគេលួងលោមអោយបាត់យំ គេគ្រាន់តែចង់ដឹងថាបើថ្ងៃមួយគេបាត់ការចងចាំតើថេយ៉ុងនឹងនៅក្បែរស័្មគ្រថែគេទេ ពេលនេះគេបានដឹងចម្លើយហើយ។
« ថេយ៍ត្រឡប់ទៅរស់នៅជាមួយគ្នាវិញណា ត្រឡប់ទៅធ្វើជាភរិយាដ៏ល្អរបស់បងវិញ ត្រឡប់ទៅនៅផ្ទះយើងវិញទៅណា ម្តងនេះបងឈប់សន្យាហើយថានិងមើលថែអូនអោយបានល្អ ឈប់សន្យាថាមិនធ្វើអោយអូនស្រក់ទឹកភ្នែកដោយសារតែបងទៀត តែបងនិងធ្វើវាអោយបាន»  ថេយ៉ុងងក់ក្បាលជំនួសចម្លើយបញ្ជាក់ថាគេយល់ព្រមចាប់ផ្តើមសារជាថ្មីម្តងទៀតជាមួយនិងប្រុសម្នាក់នេះហើយ។
« បងស្រលាញ់អូន » ជុងហ្គុកប្រថាប់បបូរមាត់ លើបបូរមាត់ថេយ៉ុង ថើបថ្នាក់ថ្នមលួងលោមប្រលោមចិត្តអោយថេយ៉ុងតបស្នាមថើបត្រឡប់មកវិញដោយខានពុំបាន។ គេនឹកបបូរមាត់នេះណាស់ ខានប៉ះពាល់ជាយូរមកហើយតែវានៅតែផ្ហែនស្រទន់ដូចដើម ពេលដែលបានប៉ះបានពាល់ហើយដកចិត្តមិនរួច ចង់តែក្រេបជញ្ជក់អោយអស់ពីពោះពីពង់។
ក្រាក!
« អូស៎ច្រឡំ » ណាមជុនភ្ញាក់កន្រ្តាក់បិះធ្លាក់ថង់ចំណីពីដៃ គេប្រញាប់បិទទ្វារយ៉ាងរហ័សមិនគួរណាមកចំពេល គេសាងសងគ្នាសោះសំណាងហើយដែលពួកគេទាំងពីរមិនបានងាកមកចាប់អារម្មណ៍និងវត្តមានគេ។
-ប៉ុន្មានថ្ងៃក្រោយមក
   បន្ទាប់ពីស្នាក់នៅមន្ទីពេទ្យអស់ជាច្រើនថ្ងៃរួចមករបួសជុងហ្គុកក៏បានធូរស្បើយឡើងវិញ គេក៏អាចចេញពីមន្ទីពេទ្យបានហើយ។ ចំណែកឯខែលរ៉ាវិញមិនបានរួចផុតពីសំណាញ់ច្បាប់ដូចគ្នា នាងត្រូវទទួលទោសទៅតាមផ្លូវច្បាប់នូវអ្វីដែលនាងបានប្រព្រឹត្ត។
  ក្រឡេកមកមើលកម្លោះតូចខេវីនវិញ គេឈរស្រក់ទឹកភ្នែករហាម ពេលដែលដឹងថាបន្តិចទៀតម្ចាស់បេះដូងគេនឹងត្រូវចាកចេញពីគេហើយ។
« ហុឹកៗ ពូថេយ៍ដាច់ចិត្តទៅចោលក្មេងដ៏គួរអោយស្រឡាញ់ដូចអូនដែលហ្អ៎ » ខេវីនឈរយំអណ្តឺតអណ្តក់ ចង់បោកប្រាណម្តងៗ។
« ពូនិងឧស្សាហ៍មកលេងខេវីនណា » ថេយ៉ុងបន្ទាបជង្គង់ លើកដៃជូតទឹកភ្នែកអោយខេវីន។
« ពូថេយ៍ទុកអូនចោលមិនយូរពូថេយ៍នឹងភ្លេចអូនជាមិនខាន ហុឺៗ » ខេវីនក្រព័ទ្ធដៃអោបករថេយ៉ុងជាប់ ហើយក៏ឆ្លៀតខាំមាត់សម្លក់ម្ចាស់ដើមហេតុដែលត្រឡប់មកយកថេយ៉ុងចេញពីគេ។ ពន្លកស្នេហ៍មួយនេះកំពុងតែលូតលាស់បានមួយចង្អាមទៅហើយ មិនគួរណាជុងហ្គុកចូលមកលួចក្តិចត្រួយស្នេហាគេសោះឡើយ មិនគួរសោះ មិនគួរសោះឡើយ នឹកហើយតូចចិត្តនិងវាសនាខ្លួនឯងណាស់ បើកើតមកលឿនជាងនេះបន្តិចប្រហែលជាល្អមិនខានឡើយ។
« កាត់ចិត្តទៅកូន » ណាមជុនអង្អែលខ្នងកូន កុំអោយកូនតូចចិត្តនិងវាសនា កុំស្រវាខ្សែរចងក អនាគតនៅវែងឆ្ងាយណាស់ តែបន្តិចទៀតកម្លោះស្រីៗរត់គជើងមកអោយរើសក៏ថាបាន វាសនាមនុស្សមិនចេះតែមើលឃើញនិងភ្នែកឯណា។
« បើជាតិនេះអូនមិនបានពូថេយ៍ជាប្រពន្ធចាំជាតិក្រោយក៏បាន » ខេវីនប្រលែងពូថេយ៍ចេញពីការអោប លើកដៃប៉ាតទឹកភ្នែកចេញពីថ្ពាល់ស្រដីទាំងទឹកមុខគួរអោយអាណិត រីឯជុងហ្គុកវិញបានត្រឹមតែឈរហួសចិត្តនិងសម្តីខេវីន ចេះនិយាយចឹងទៅរួចអាល្អិត។
« សុវត្ថិភាពតាមផ្លូវណាថេយ៉ុង »
« បាទបងប្រុស ខ្ញុំនិងឧស្សាហ៍មកលេងណា៎ » ថេយ៉ុងញញឹមដាក់ណាមជុន គេគោរពស្រឡាញ់បុរសម្នាក់នេះប្រៀបដូចជាបងប្រុសម្នាក់អ៊ីចឹង។
« ហាងនេះស្វារគមន៍ថេយ៍ជានិច្ច »
« ពូទៅហើយណា៎ខេវីន » ខេវីនងក់ក្បាលទាំងទឹកភ្នែក គេឈរបែរខ្នងព្រោះតែមិនចង់ឃើញការចាកចេញរបស់ថេយ៉ុងឡើយ ឃើញហើយឈឺចាប់ គ្រាំគ្រាចិត្ត។
« អាល្អិតយើងទៅវិញហើយ » ជុងហ្គុកកេះខ្នងខេវីន ឃើញខេវីនយំខ្លាំងអ៊ីចឹងក៏មានកូនចិត្តអាណិត។
« ទៅៗហុឹកៗ មកយកពូថេយ៍គេចេញ ហុឺៗស្អប់ហ្ហាស៎ » ខេវីនរៀបរាប់ជាមួួយទឹកភ្នែកទឹកសំបោរ ឈឺចិត្តណាស់ហ៊ានមកលួចយកម្ចាស់បេះដូងគេទៅទាំងស្រស់ៗ។
« បើហ៊ានតែធ្វើអោយពូថេយ៍យំតែបន្តិច អូននិងវ៉ៃកប់ថ្លុកមិនខាន »  ជុងហ្គុកអស់សំណើចនិងសម្តីក្មេងនេះ លេងសុទ្ធតែគំរាមវ៉ៃគេកប់ថ្លុក ទោះជាអាល្អិតម្នាក់នេះមិនប្រាប់ ក៏គេនិងមើលថែថេយ៉ុងអោយបានល្អស្រាប់ហើយ។
    រថយន្តក៏បរចេញទៅឆ្ងាយទៅៗរហូតដល់ផុតកន្ទុយភ្នែក។
« អរគុណដែលបានផ្តល់ឱកាសអោយបងម្តងទៀត » ជុងហ្គុកនិយាយព្រមទាំងក្រសោបដៃថេយ៉ុងមកថើប ឱកាសវាមិនចេះតែមានរហូតនោះទេ ថេយ៉ុងបានផ្តល់ឱកាសអោយគេ ជឿជាក់លើ ដូច្នេះហើយទុកចិត្តចុះ គេគ្មានថ្ងៃធ្វើអោយថេយ៉ុងខកចិត្តលើគេម្តងទៀតឡើយ។

To be continued

អាពាហ៍ពិពាហ៍ដោះបំណុល💍Opowieści tętniące życiem. Odkryj je teraz