Episode:51
បន្ទាប់ពីដឹងខ្លួនឡើងវិញប៊ែលត្រូវត្រូវលោករ៉ាមីនស្តីអោយយ៉ាងចាស់ដៃពីទង្វើដែលនាងបានធ្វើ។
« ស្នេហាមួយនេះវាធំធេងសម្រាប់អោយកូនលះបង់ណាស់មែនទេ? » កែវភ្នែកគ្រោតគ្រាធសម្លឹងមកកូន ជាមួយសំឡេងបែបស្តីបន្ទោស។
« លោកប៉ាមិនយល់នោះទេ » ប៊ែលឡាអោនមុខចុះមិនប្រឈមមុខជាមួយនិងគាត់ តែនាងនៅតែនិយាយតបតគ្រប់ពាក្យសម្តី។
« ហុឹស!កុំគិតថាគ្រាន់តែរឿងប៉ុណ្ណឹងកូនអាចរួចខ្លួនអោយសោះ» ក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់ពេលលោករ៉ាមីនចាកចេញទៅផុត។
« យើងសូមទោសណា៎ គឺមានតែវិធីនិងឯងដែលយើងគិតថាល្អ » នីឡាអង្អែលដៃប៊ែលឡាថ្នមៗទឹកមុខបង្ហាញពីការបារម្ភ។
« មិនអីទេយើងយល់ »
« លើកក្រោយកូនមិនត្រូវធ្វើបែបនេះទេ » អ្នកជាម្តាយអង្អែលក្បាលកូនស្រីថ្នមៗ
« ចាស៎អ្នកម៉ាក់ »
ក្រាក!កំពុងតែសន្ទនាគ្នាសំឡេងទ្វារបន្លឺឡើង បង្ហាញពីវត្តមានវ័យជំទង់។ ស៊ុងយ៉ូនផ្អាកដំណើរត្រឹមមុខទ្វារមិនហ៊ានដើរចូលមកបន្តពេលឃើញវត្តមានអ្នកស្រីរ៉ាមីន។
« ចូលមក » ដោយឃើញពីភាពស្ទាក់ស្ទើរបស់នាយកម្លោះ គាត់ក៏យល់ន័យហៅគេអោយចូលមក។
« ជម្រាបសួរអ្នកស្រី » ស៊ុងយ៉ូនអោនលំទោនគោរពស្រ្តីចំណាស់
« ចាស៎ »
« នីឡាម៉ាក់គិតថាចង់ទៅទិញអីអោយប៊ែលឡាបន្ទិចកូនចង់ទៅជាមួយម៉ាក់ទេ? »
« ចាស៎ » នីឡាយល់សាច់ការណ៍ប្រញាប់ឆ្លើយយល់ព្រម រួចចាកចេញពីបន្ទប់ទុកឲ្យកម្លោះក្រមុំនៅជាមួយគ្នាតែពីរនាក់។
« ក្មេងឆ្កួតអ្នកណាប្រើអោយអូនធ្វើបែបនេះ?» ក្រោយពួកគេទាំងពីរចេញផុត ស៊ុងយ៉ូនទម្លាក់ខ្លួនអង្គុយលើគ្រែអ្នកជំងឺ និយាយស្តីបន្ទោសទៅកាន់ប៊ែលឡា។
« នី...នីឡាគេគ្រាន់តែចង់ជួយ » ប៊ែលឡាកាលបើបានស្តាប់សម្តីគេស្តីបន្ទោសអោយបែបនេះ ក៏ពេបមាត់រលីងរលោងរកកលចង់យំ នាងខំធ្វើដើម្បីគេតែស្តាប់សម្តីគេចុះអន់ចិត្តណាស់។
« អូនមិនគួរធ្វើអ៊ីចឹងទេ ដឹងទេថាបងបារម្ភ? » គេមានវិធីច្រើនណាស់ដើម្បីយកចិត្តលោករ៉ាមីន មិនមែនវិធីឈឺសាច់បែបនេះទេ។
« អូនសូមទោស »
« អូនឈឺទេ? » គេក្រសោបដៃនាងតូចមកកាន់ថ្នមៗ
« ឈឺ »
« ជុប៎ៗ » កាលបើបានគេថើប គេថ្នមបែបនេះស្រីក្រមុំញញឹមស្រស់ដូចផ្ការីក។
« បាត់ឈឺឬនៅហ្ហាសក្មេងល្ងង់?»
« បាត់ឈឺហើយ » នាងឆ្លើយជាមួយសំឡេងម្ងិកម្ង៉កឈ្មុលក្បាលទៅរកទ្រូងដ៏កក់ក្តៅរបស់គូរសង្សារ ។ ស៊ុងយ៉ូនអង្អែលខ្នងនាងថ្នមៗ រួចថើបថ្ញាសស្រីក្រមុំមួយដង្ហើមយ៉ាងវែង បញ្ជាក់ពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅ។
-ថ្ងៃបន្ទាប់
រយះពេលបីថ្ងៃទៅហើយដែលប៊ែលឡាស្នាក់នៅនៅមន្ទីពេទ្យទោះបីជាពេទ្យថា នាងអាចវិលត្រឡប់ទៅផ្ទះវិញក៏ដោយ នាងរហូតថាឈឺនេះ ឈឺនោះ ដៃឈឺមិនទាន់បាត់។ត្អូយត្អែរដាក់ម្តាយនាងជាពិសេសអោយតែជួបមុខលោករ៉ាមីននាងតែងតែរហូតថាឈឺមិនបាត់ ព្រោះតែគេចវេសមិនចង់ត្រឡប់ទៅផ្ទះវិញ ខ្លាចត្រូវមនុស្សចាស់បង្ខំអោយភ្ជាប់ពាក្យ ណាមួយនៅមន្ទីពេទ្យស៊ុងយ៉ូនតែងតែមកស្កាត់ជួបនាងជាញឹកញយ។
« ឯងមករកកូនស្រីយើងទៀតហើយ? » ក្រោយចាត់ចែងការងារួចក្រោយបុរសចំណាស់ថានិងឈានមកមើលកូនស្រីបន្ទិច តែក៏បានជួបនិងស៊ុងយ៉ូនដែលនៅក្នុងបន្ទប់ផងដែលទើបគាត់ច្រឡោតចង្អុលទៅមុខរបស់ស៊ុងយ៉ូន។
« ប៊ែលឡាៗ » ដំណើររត់ត្រហេប ត្រហបចូលមកផ្អាកភាពអួលអាប់ក្នុងបន្ទប់។ នីឡារត់ហួសមុខលោករ៉ាមីនទៅគ្រែអ្នកជំងឺ ដោយមានទូរស័ព្ទនៅនិងដៃផងទំនងជាមានរឿងសំខាន់ចង់ប្រាប់។
« មានរឿងអី? » ប៊ែលឡាធ្វើមុខងឿងឆ្ងល់
« ឯងមើលខ្លួនឯងទៅ » នីឡាហុចទូរស័ព្ទមកអោយប៊ែលឡា ដោយមានបើកចាក់សំឡេងលឺៗបំណងអោយអ្នកនៅឈរបានស្តាប់លឺ ។
សំឡេងព័ត៌មានប្រកាសលឺៗចេញពីទូរស័ព្ទហោះមកចូលត្រចៀកលោករ៉ាមីន គាត់បែរជាស្ងៀមទ្រឹងលែងមាត់ក ពេលបានលឺដល់ការចាប់បង្រ្កាបការជួញដូរថ្នាំញៀននៅបារមួយកន្លែង ដែលមេក្លោងធំបំផុតនោះគឺ ដាលនៀលអនាគតកូនប្រសារគាត់នេះឯង។ បុរសចំណាស់ចាកចេញពីបន្ទប់អ្នកជំងឺដោយមិនហាស្តីមួយម៉ាត់ ចេញមកដល់ក្រៅគាត់ប្រញាប់ទាញទូរស័ព្ទពីហ៊ោប៉ាវដើម្បីខលទៅលោកឈូ សួរនាំពីរឿងនេះអោយដឹងរឿង។
« រឿងវាយ៉ាងម៉េចលោកឈូ?» គ្រាន់តែខ្សែរម្ខាងទៀតលើកទទួលគាត់ក៏ផ្តើមនិយាយយកដោយមិនបាច់គួរសម។
« រឿង...រឿងអ្វី? » សំឡេងខ្សែរម្ខាងទៀតបែរជារអាក់ៗ
« រឿងអីគួរតែដឹងស្រាប់ហើយកុំមកធ្វើពើ »
« រឿង....រឿងនឹង » លោកឈូបែរជារដាប់រដុបរកពាក្យឆ្លើយដោះសារមិនចេញ គាត់ជាបុគ្គលល្បីមានមុខមាត់ក្នុងសង្គម ពេលដែលមានរឿងបែបនេះមហាជនក៏ស្តីបន្ទោសដែលចិញ្ចើមកូនមិនបានល្អ ខូចកេរ្តិ៍ឈ្មោះដែលខំកសាងរាប់ឆ្នាំមកព្រោះតែកូនប្រុសសំណព្វចិត្ត។ រឿងនេះគាត់ដឹងតាំងពីកូនគាត់ប្រឡូកក្នុងសង្គមងងឹតមកម្ល៉េះ ធ្លាប់ហាមឃាត់គេប៉ុន្មានដងដែលគិតថាគេនិងកែខ្លួនតែបែរជាលើសដើម ថែមទាំងឥឡូវនេះមកត្រូវប៉ូលីសចាប់បានទៀត នាំអំពល់ទុក្ខដោយទាំងគាត់។
« យ៉ាងណាៗរឿងភ្ជាប់ពាក្យខ្ញុំគិតថាប្រហែលជាមិនអាចទេ ចំណែករឿងការងាប្រហែលទុកមួយឡែកសិនហើយព្រោះលោកប្រហែលជាកំពុងរវល់ដោះស្រាយរឿងកូនរបស់កូន » និយាយចប់គាត់ក៏បានផ្តាច់ការសន្ទនា
« តែ....តែលោករ៉ាមីន ហាឡូ...ហាឡូ? » លោកឈូស្ងន់ស្លោរពេលលឺលោករ៉ាមីននិយាយដល់រឿងការងាគម្រោងលើកនេះធំណាស់បើខាងក្រុមហ៊ុនលោករ៉ាមីនមិនជួយសហការ ក្រុមហ៊ុនផ្សេងក៏មិនប្រាកដថាជួយដែរ រឿងភ្ជាប់ពាក្យគាត់ក៏មិនសូវជាខ្វល់ប៉ុន្មានចង់អត់ក៏បាន ព្រោះតែគាត់ចង់ផ្សារភ្ជាប់ឈាមដើម្បីតែផលប្រយោជន៍មួយភាគធំសម្រាប់គាត់តែប៉ុណ្ណោះ។
ចំណែកនៅក្នុងបន្ទប់អ្នកជំងឺវិញ ប៊ែលឡាបែរជាញញឹមយ៉ាងសមចិត្តដែលដឹងព័ត៌ពីអនាគតគូរដណ្តឹង នាងគិតតាំងពីបូងហើយថា ដាលនៀលមិនមែនជាមនុស្សល្អឡើយ។
« យើងអរគុណឯងហើយនីឡា »
« មកអរគុណអីយើងគួរតែអរគុណស៊ុងយ៉ូនផងដែរ ដែលបានជួយក្នុងរឿងនេះ » លឺសម្តីមិត្តបែបនេះប៊ែលឡានាងងាកមុខឆ្វាចទៅរកស៊ុងយ៉ូន តើស៊ុងយ៉ូនមានជាប់ពាក់ព័ទ្ធរឿងនេះដែលឬ? នាងគិតថានីឡាខំខ្មះខ្មែងជួយនាង ណាមួយឪពុកនីឡាជាប៉ូលីសផងដែរ។
« បងបានធ្វើអ្វីខ្លះ? » ស៊ុងយ៉ូនញាក់ស្មាមិនឆ្លើយតប
« បានគេនេះហើយជាអ្នកផ្តល់ព័ត៌និងទីតាំងអោយលោកប៉ាយើងណា៎វើយ » តាំងពីថ្ងៃដែលដឹងថាដាលនៀលនិងជិតក្លាយជាគូរដណ្តឹងប៊ែលឡា គេក៏ចាប់ផ្តើមតាមដានដាលនៀលយ៉ាងសកម្ម គេសង្កេតឃើញរាល់យប់ដាលនៀលតែងតែឧស្សាហ៍ចូលបារមួយនោះ គេក៏បន្លំខ្លួនធ្វើជាអ្នករត់តុនៅបារដែលជាកន្លែងដាលនៀលគ្រប់គ្រងដោយបន្លំភ្នែកមិនអោយដាលនៀលចាប់បាន រហូតដល់យប់មួយគេបានឃើញសកម្មភាពដាលនៀលជាមួយកូនចៅប៉ុន្មាននាក់ដោះដូរថ្នាំ ក្នុងឃ្លាំងដាក់ស្រា។
« អូ៎បងធ្វើវាបានដោយរបៀបណា? អស្ចារ្យស៊ុងយ៉ូន » ប៊ែលឡាមានមោទនាភាពខ្លាំងណាស់ចំពោះសង្សាររបស់នាង ។ ស៊ុងយ៉ូនបានត្រឹមតែញញឹមតិចៗ ជំហានដំបូងត្រូវបានដោះស្រាយយ៉ាងងាយស្រួល នៅឡើយតែជំហានបន្ទាប់ដែលជំហានត្រូវ បង្ហាញពី សមត្ថភាព ចំណេះដឹង ដើម្បីយកចិត្តយកថ្លើមអនាគតលោកប៉ាក្មេក។
« ចាំមើលទៅរឿងដល់ដំណាក់កាលនេះហើយបើលោកប៉ានៅតែបង្ខំទៀត កូននិងរត់តាមគ្នាជាមិនខាន » អ្នកជាម្តាយបានត្រឹមតែគ្រវីក្បាលហួសចិត្តនិងសម្តីកូនស្រី ។ រីឯលោករ៉ាមីនដែលនៅខាងក្រៅវិញគាត់ឈរលួចស្តាប់សម្តីកូនស្រី ទាំងកំពុងត្រិះរិះពិចារណា គាត់គ្រាន់តែចង់អោយកូនស្រីបានទៅលើមនុស្សប្រុសម្នាក់ដែលល្អអាចមើលថែនាងជំនួសគាត់បាន តែតើបំណងល្អដែលគាត់មានចំពោះកូនស្រីបែរជាកំពុងតែបំផ្លាញកូនស្រីមែនទេ? នាងធ្វើបាបរាងកាយខ្លួនឯងដើម្បីតែប្រឆាំងនិងគាត់ គាត់ស្ទើរតែបាត់បង់នាងទៅហើយ ថែមទាំងបិះនិងប្រគល់នាងទៅអោយមនុស្សខុសដែលគាត់គិតថាជាមនុស្សល្អដោយមើលត្រឹមសម្បកក្រៅ។ តទៅមុខនេះប្រហែលជាគាត់ត្រូវបើកចិត្តអោយទូលាយ ទុកអោយកូនស្រីជាអ្នកសម្រេចចិត្តលើអនាគតដោយខ្លួនឯងហើយ។
រឿងរ៉ាវត្រូវបានដោះស្រាយលោករ៉ាមីនបានប្រាប់ដំណឹងល្អដល់កូនស្រីដោយគាត់ឈប់បង្ខំកូនស្រីអោយភ្ជាប់ពាក្យបន្ត។តែយ៉ាងណាក្តីគាត់នៅតែមិនទាន់ពេញចិត្តនិងស៊ុងយ៉ូន ព្រោះតែគេនៅខ្វះលក្ខណះសម្បត្តិជាច្រើនដើម្បីក្លាយជាកូនប្រសារគ្រួសារត្រកូល រ៉ាមីន។ តែមិនថ្វិឡើយប៊ែលឡាទុកចិត្តលើស៊ុងយ៉ូន ថាគេអាចនិងឈ្នះចិត្តឪពុកនាងបាន។
ស៊ុងយ៉ូនចេញពីបន្ទប់អ្នកជំងឺបន្ទាប់ពីនៅកំរដមើលថែ ប៊ែលឡាអស់ពេលជាយូរម៉ោង ។ គេចាកចេញជាមួយអារម្មណ៍ល្អ ធូរស្រាលក្នុងចិត្តពេលបានលឺដំណឹងថា និងមិនមានពិធីភ្ជាប់ពាក្យបន្តទៀតឡើយ។ ចុះមកដល់ជាន់ខាងក្រោម គេស្រាប់តែប្រទះឃើញរូបរាងខ្ពង់ស្រឡះ ប្រហាក់ប្រហែលជុងហ្គុក កំពុងតែឈរបើកថ្នាំដោយមានមនុស្សស្រីម្នាក់ឈរអោបដៃជាប់ ។ ជំហានវែងៗបោះឆ្ពោះសម្តៅទៅតាមអោយប្រាកដនិងភ្នែកតើពិតជាបងថ្លៃគេពិតមែនឬក៏អត់? ប៉ុន្តែដើរជិតដល់ទៅហើយ អ្នកបោសម្អាតរុញរទះជ្រុះអំបោសនិងប្រដាប់ជូតនៅនិងមុខគេ គេមិនអាចឈរមើលនិងភ្នែកបានឡើយ ក៏ជួយរើសនិងរៀបចំដាក់ក្នុងរទះអោយមានសណ្ឋាប់ធ្នាប់ព្រោះតែវារញ៉េរញ៉ៃពេញរទះ។
« អរគុណអ្នកកម្លោះ »
« បាទមិនអីទេ » សម្លឹងរកមើលម្តងទៀតក៏ឃើញថាបាត់វត្តមានពួកគេទាំងពីរទៅហើយ គេមិនអស់ចិត្តសោះតែក៏មិនហ៊ានសន្និដ្ឋានថាជាជុងហ្គុក។
To be continued
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង