អាពាហ៍ពិពាហ៍ដោះបំណុល💍

1.5K 96 0
                                    

Episode:32

ដំណើរកម្សាន្តបញ្ចប់ទៅដោយសប្បាយរីករាយហើយវាក៏ដល់ពេលត្រឡប់ទៅវិញផងដែរ មួយរយះពេលខ្ចីនេះ ភាពសិ្នតស្នាល ការយកចិត្តទុកដាក់ ធ្វើអោយ ប៊ែលឡានិងស៊ុងយ៉ូនកាន់តែស្និតស្នាលបង្កើតបានជាអារម្មណ៍ល្អៗនឹងគ្នាជាងមុនពេលខ្លះបារម្ភខ្លាំងដល់ហួសព្រំដែនមិត្តភិក្តទៀតផង ។

-មួយខែក្រោយ

ចំណងអាពាហ៍ពិពាហ៍ដោះបំណុលមួយនេះបានរឹតចងថេយ៉ុងអោយនៅជាមួយជុងហ្គុក ហើយពួកគេកាន់តែយល់ចិត្តគ្នាជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃក្តីស្រលាញ់រវាងពួកគេទាំងពីរដែលមានអោយគ្នាទៅមកមិនដែលបាត់បង់ឡើយ មានតែកើនឡើងទ្វេដង។

ជុងហ្គុកមើលថែយកចិត្តទុកដាក់លើថេយ៉ុង ថ្នមទាំងកាយទាំងចិត្ត ស្រលាញ់ស្ទើរលេបប៉ុន្តែពេលគេខឹងជាពេលដែលថេយ៉ុងខ្លាចបំផុត ។

ថ្ងៃនេះជាថ្ងៃសម្រាកទើបគូរស្នេហ៍ដ៏ផ្ហែមល្ហែមមិនចេះជិនណាយមួយគូរនេះបាននាំគ្នាមកលេងសួនកម្សាន្តមួយកន្លែង។

« ហុឹក ហុឹក »  កូនក្មេងតូចល្អិតឈរយំក្រោមដើមឈើមួយ ដោយសារតែរង្វេងម្តាយថេយ៉ុងនឹងជុងហ្គុកឃើញបែបនេះក៏ចូលមកសួរនាំ

« កើតអីក្មេងតូច? » រាងតូចបន្ទន់ជង្គង់ ចុះអោយស្មើនឹងកូនក្មេង សួរដោយសំឡេងស្រទន់ អាល្អិតតូចមិនតបគិតតែពីយំ ព្រោះតែភ័យខ្លាច

« អូ៎ៗកំពុងណា៎ ចាំពូនាំទៅជួបម៉ាក់ៗណា» ថេយ៉ុងលើកគេព រលាក់ៗតិចលើកដៃអង្អែលខ្នងលួងលោម ហើយក៏បានផលពិតមែនក្មេងតូចឈប់យំ ជុងហ្គុកជូតទឹកភ្នែកដែលនៅជាប់ថ្ពាល់អោយអាល្អិតថ្នមៗ

« គួរអោយស្រឡាញ់ »  រាងក្រាស់ល្មិចថ្ពាល់គេតិចៗ តាមរបៀបគ្រឺតខ្នាញ់

« ក្មេងតូចម៉ាក់ៗទៅណា? »  ឃើញស្ងាត់មាត់ឈប់យំថេយ៉ុងសួរឡើង ក្មេងតូចក្រវីក្បាលជំនួសអោយការឆ្លើយ

« ឈ្មោះអីហឹម? » ជុងហ្គុក
« ស៊ូ..ស៊ូប៊ីន »  គេនិយាយមិនសូវជាច្បាស់ប៉ុន្មានឡើយណាមួយទើបតែអាយុ4ឆ្នាំ

« ពិរោះណាស់ »
« ស្គាល់ផ្លូវទៅផ្ទះទេពូជូនទៅ? » ស៊ូប៊ីនក្រវីក្បាលដាក់ជុងហ្គុក បញ្ជាក់ថាមិនស្គាល់ទេ

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now