អាពាហ៍ពិពាហ៍ដោះបំណុល💍

1.9K 107 0
                                    

Episode:22

ពន្លឺព្រះអាទិត្យចាប់ផ្តើមបំពេញតួនាទី រះចិញ្ចាចមកលើផែនដី មនុស្សម្នាភ្ញាក់ពីដំណេកទៅបំពេញភារ:កិច្ចរាងៗខ្លួន ។

ព្រឹកនេះជុងហ្គុកក្រោកលឿនជាងថេយ៉ុងខុសពីរាល់ដង ព្រោះជាធម្មតាថេយ៉ុងតែងតែក្រោកមុនជុងហ្គុកជានិច្ច ។

រាងខ្ពស់ស្រឡះដើរទៅបើកវាំងនន អោយពន្លឺព្រះអាទិត្យរះចូលមក ប៉ះនិងផ្ទៃមុខក្រញិចក្រញ៉ូវ ។

« ក្រោកបានហើយថេយ៍ៗ » ជុងហ្គុកទះគូទថេយ៉ុងតិចៗ ទាំងអោនទៅខ្សឹកដាក់ត្រចៀកជាមួយសំឡេងដ៏ស្រទន់គួរអោយចង់ស្តាប់

« សុំ15នាទីទៀត » ថេយ៉ុងទាញភួយគ្របជិតក្បាល សម្ងំគេងមិនខ្ចីក្រោក

« មិនបានទេណា ក្រោកមកថ្ងៃនេះយើងត្រូវទៅពីព្រលឹម »

« ហឹមទៅណា?? »
« ទៅដើរលេង »

« ហាស! » ថេយ៉ុងស្ទុះក្រាកគ្រាន់តែលឺថាទៅដើរលេង ភ្លេចអោយសឹងពីសម្តីជុងហ្គុកពីយប់មិញ

«តែខ្ញុំមិនទាន់រៀបចំអីរួចនៅឡើយទេ »

« រឿងនិងមិនបាច់បារម្ភទេ បងអោយស៊ូលីរៀបចំរួចហើយ អូនឆាប់ទៅងូតទឹក និងអាលចុះមកញុំាអាហារពេលព្រឹក » ថេយ៉ុងងក់ក្បាលតិចៗ ទើបក្រោកទាំងធីងធោងទៅបន្ទប់ទឹក

អំឡុងពេលថេយ៉ុងងូតទឹក ជុងហ្គុកចុះមកក្រោមនិយាយរឿងការងាជាមួុយបេម និង អោយបេមជួយមើលការខុសត្រូវក្នុងក្រុមហ៊ុនមួយរយះ។

[ Skip ]

ប្រើពេលយូរគួសមពីទីក្រុងទៅតាមខេត្ត ជុងហ្គុកជាអ្នកបើកឡានដោយផ្ទាល់ រីឯថេយ៉ុងវិញគេងលក់ក្នុងឡានពីបីដងទៅហើយ ។

« លោកពេលណាបានទៅដល់? »
« ជិតដល់ហើយ » ជុងហ្គុកងាកមកញញឹមដាក់ថេយ៉ុងរួចផ្តោតអារម្មណ៍ទៅលើដងផ្លូវ ។

បន្ទិចក្រោយមកឡានសេរីទំនើបបត់ចូលផ្លូវលំ នៅតាមដងផ្លូវមានផ្កាស្មៅចម្រុះពណ៍ដុះត្រៀបត្រាជាច្រើន ។

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now