អាពាហ៍ពិពាហ៍ដោះបំណុល💍

2K 135 15
                                    

Episode:60
ហាងផ្កាធំល្មមស្ថិតនៅជនបទដែលមានផ្កាគ្រប់ចម្រុះពណ៌និងប្លែកៗពីគ្នា មានភ្លៀវចេញចូលមិនលស់ថ្ងៃ ដោយសារតែការវេចខ្ចប់មានរបៀប គុណភាពរបស់ផ្កាដែលសុទ្ធតែជាផ្កាស្រស់ៗ គួបផ្សំនិងចរិកទន់ភ្លន់គួរអោយស្រឡាញ់របស់អ្នកលក់។ ណាមជុនកម្លោះពោះម៉ាយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ថែមទាំងជាម្ចាស់អាជីវកម្មហាងផ្កាមួយនេះផងដែរ។ ហាងមួយនេះកើតឡើងដោយសារតែក្តីស្រឡាញ់របស់ភរិយាគេមុនពេលដែលនាងបានចាកចេញពីពិភពលោកដ៏ស្រស់បំព្រងនេះដោយសារតែជំងឺប្រចាំកាយ ។ហេតុដូច្នេះហើយ ទើបគេមិនដាច់ចិត្តបិទវាចោលក៏បានជួលមនុស្សម្នាក់ជាអ្នកមើលខុសត្រូវក្នុងហាងរបស់គេ ហើយម្នាក់នោះគឺគ្មាននរណាក្រៅពី ថេយ៉ុង។ រយះពេលមួយឆ្នាំមកនេះ ថេយ៉ុងគេបានប្រើជីវិតរស់នៅជាមួយភាពស្ងប់ស្ងាត់នៅក្នុងខេត្តដេហ្គូ។
« ទៅបង្ករឿងអីដាក់ពូថេយ៍ទៀតហើយលោកកូនខេវីន? » ណាមជុនសួរទៅកាន់កូនប្រុស ពេលដែលឃើញថេយ៉ុងកំពុងតែបោសប្រមូលស្រទាប់ផ្កា ដែលរាយប៉ាយលើឥដ្ឋ។
« គឺកូនអផ្សុកពេកទើបអង្គុយបេះវាលេង » ម្ចាស់ឈ្មោះខេវីន ឆ្លើយទាំងធ្វើមុខឃ្យូតៗដាក់លោកប៉ាព្រោះតែគេដឹងថានៅពេលដែលលោកប៉ារបស់គេឃើញទឹកមុខដ៏គួរអោយស្រឡាញ់មួយនេះហើយ គាត់ប្រាកដជាមិនដាក់ទោសគេឡើយ។ ហើយនេះក៏ជាមូលហេតុដែលថេយ៉ុងដាក់ទោស វ៉ៃគូទគេព្រោះតែគេបានបំផ្លាញផ្កាអស់ជាច្រើនទង ភ្លេចខ្លួនតែមួយភ្លែត សភាពក្នុងហាងគឺរញ៉េរញ៉ៃតែម្តងដោយសារតែស្នាដៃក្នេងរពឹសម្នាក់នេះ។ បើនិយាយថាជីវិតគេស្ងប់ស្ងាត់ល្អក៏មិនត្រូវដែលព្រោះតែវត្តមានក្មេងម្នាក់នេះ។
« លើកក្រោយហាមធ្វើអ៊ីចឹងទៀតលឺទេ? មិនល្អទេ កូនឃើញទេពូថេយ៍លំបាកក៏ព្រោះតែកូន »
« កូនសូមទោស »
« យកអោយពូថេយ៍ ហើយសូមទោសពូថេយ៍ទៅ » ណាមជុនហុចប្រអប់ស្រ្តប៊ីរីអោយកូនប្រុសយកទៅអោយថេយ៉ុង
« បាទលោកប៉ា » អាល្អិតវ័យ8ឆ្នាំកាន់ប្រអប់ស្ត្រប៊ឺរី ដើរទៅក្បែរៗថេយ៉ុង
« ពូស្អាតហ៎ា អោយខេវីនសូមទោសផងណា៎ ខេវីនឈប់ក្បាលខូចហើយ » គេចាប់ទាញជាយអាវថេយ៉ុងព្រមទាំងបើកភ្នែកម៉ក់ៗដូចកូនឆ្កែដាក់ថេយ៉ុង។
« ក្មេងមិនល្អ មិនស្តាប់បង្គាប់ ក្បាលខូចដូចជាខេវីនពូមិនលើកលែងទោសអោយទេ »
« ខេវីនសន្យា ខេវីនឈប់ធ្វើអ៊ីចឹងទៀតហៃ » ខេវីនលើកកូនម្រាមដៃតូចញិបរបស់គេ មកបង្ហាញជាការសន្យាជាមួយថេយ៉ុង។
« អត់ » ថេយ៉ុងអោបដៃងាកមុខចេញ ធ្វើដូចជាខឹងណាស់ធ្វើអោយក្មេងតូចឆ្លេឆ្លារលីងរលោងចង់យំ។
« ពូថេយ៍ ពូស្អាតហ្អ៎! ឈប់ខឹងអូនទៅ »
«ក៏បានពូឈប់ខឹងក៏បាន» ឃើញមុខក្មេងដូចជាកំពុងតែចង់យំ គេក៏បន្ទន់សំឡេងវិញ ខេវីនកាលបើលឺបែបនេះក៏ញញឹមឡើងលិបភ្នែកដាក់ថេយ៉ុង បើគួរអោយស្រឡាញ់យ៉ាងនេះអ្នកណាទៅដាច់ចិត្តខឹងបានយូរនោះ?
« ប៉ាៗអូនទិញអោយពូ » គេហុចប្រអប់ស្រ្តប៊ឺរីដែលលាក់ក្រោយខ្នងហុចទៅអោយថេយ៉ុង។
« ពូអរគុណហើយ » ថេយ៉ុងញញឹមទទួលយកប្រអប់ស្រ្តប៊ឺរីពីដៃខេវីន។ អាល្អិតកាលបើថេយ៉ុងយកហើយគេក៏ងាកទៅញញឹមដាក់លោកប៉ាគេដែលអង្គុយនៅលើសាឡុង។
« ខេវីនហា៎ ប៉ាទៅធ្វើការសិនហើយណា ល្ងាចបន្តិចប៉ានិងមកយកកូន » បន្ទាប់ពីអង្គុយនៅក្នុងហាងអស់មួយស្រប៉ក់កម្លោះពោះម៉ាយក៏ក្រោកឈរអស់កម្លោះ និយាយទៅកាន់កូន។
« ប៉ាទៅទៀតហើយអ្ហ៎? » គេបញ្ជេញទឹកមុខជូរៗ បង្ហាញថាមិនទាន់ចង់អោយលោកប៉ាគេត្រឡប់ទៅធ្វើការវិញ។ គេគ្រាន់តែចង់មានពេលនៅជាមួយប៉ាៗគេអោយបានច្រើនៗតែប៉ុណ្ណោះព្រោះតែមួយរយះមកនេះលោកប៉ាគេតែងតែរវល់រហូតស្ទើរតែគ្មានពេលអោយគេទៅហើយ។
« កុំធ្វើមុខអ៊ីចឹងទៅមើល៎កូនប្រុសរបស់ប៉ា »
« ប៉ាទុកកូនចោលរហូត »
« ប៉ាទៅរកលុយអោយកូនចាយតា៎ »
« ហ្ហឹក » គេអោបដៃងាកមុខចេញ
« ឥឡូវខានស្អែកប៉ាទំនេរពេញមួយថ្ងៃ ចាំប៉ាជូនកូនទៅលេងនៅសួនកម្សាន្តព្រម? »
« បាទហិហិ ពូថេយ៍ទៅជាមួយអូនទេ? »
« សូមទោសណា៎ ពូរវល់មិនបានទៅទេ» ខេវីនទម្លាក់ទឹកមុខចុះពេលដែលលឺថាថេយ៉ុងរវល់។
« មិនអីទេថេយ៍អាចឈប់សម្រាកពីបីថ្ងៃក៏បាន » ណាមជុនក៏ចេញមុខនិយាយ ព្រោះដឹងច្បាស់ថេយ៉ុងមិនចេះតែសុំឈប់សម្រាកផ្តេសផ្តាសឡើយ ដូច្នេះហើយទើបគេប្រើសិទ្ធជាថៅកែដើម្បីអោយគេបានឈប់សម្រាក។
« យេ!ឥឡូវពូថេយ៍ទំនេរហើយ » គេនិយាយទាំងត្រេកអរ ព្រោះមិនងាយបានដើរលេងជាមួយថេយ៉ុងឡើយ។
« នៅជាមួយពូថេយ៍កុំនាំរឿងអោយពូឈឺក្បាលលឺទេ? » មុននិងចេញទៅគេក៏ឆ្លៀតផ្ដាំកូនខ្លះៗផងដែរ
« ផ្ញើមើលថែគេផងណាថេយ៉ុង »
« បាទថៅកែ »
-ថ្ងៃថ្មី
ថ្ងៃត្រង់បន្តិច ក្មេងៗចេញពីសាលាណាមជុនក៏បានយកកូនចេញពីសាលាមកហាងផ្កាដូចរាល់ដងដើម្បីអោយថេយ៉ុងជួយមើលថែ ណាមួយខេវីនគេក៏ចូលចិត្តនៅជាមួយថេយ៉ុងជាជាងនៅជាមួយម៉ែដោះផងដែរ។
« ពូថេយ៍អោនបន្តិចមក »
« បាទ?មានការអីអ្ហ៎? » កាលបើលឺសំឡេងក្មេងបែបនេះ គេក៏បន្ទន់ជង្គង់ចុះអោយមានកម្ពស់ប្រហាក់ប្រហែលអាល្អិតតូច។
« ជុប៎ » ក្មេងកំហូចឆ្មក់ថើបថ្ពាល់ថេយ៉ុងមួយសឺត រួចរត់ត្រុយទៅរកលោកប៉ាគេ។
« ក្មេងម្នាក់នេះ » ថេយ៉ុងឈរអស់សើច លើកដៃស្ទាបថ្ពាល់ត្រង់កន្លែងដែលគេថើបអម្បាញ់មិញ។
« លោកប៉ា! »
« បាទកូន? » ណាមជុនទម្លាក់ឯកសារពីដៃងាកមកចាប់អារម្មណ៍ជាមួយនិងកូនប្រុស។
« ថ្ពាល់ពូថេយ៍ ក្រអូបអើយសែនក្រអូប »
« ច្រឡឺមណាស់ » គេទាញថ្ពាល់កូនតាមរបៀបមនុស្សក្នក់ ក្នាញ់។
« ពូថេយ៍ស្អាតណាស់ប៉ាៗ » បន្ទាប់ពីអង្គុយផ្អៀងចុះផ្អៀងឡើងគយគន់សម្រស់ថេយ៉ុង មួយសន្ទុះធំទៅហើយទើបគេពោលក្បែរៗត្រចៀកលោកប៉ារបស់គេ។
« បាទ »
« កូនស្រលាញ់គាត់ណាស់ហិហិ » ណាមជុនបានត្រឹមតែគ្រវីក្បាល និងមិនយកចិត្តទុកដាក់និងសម្តីកូនគេទាញកែវកាហ្វេរមកក្រេបជញ្ជក់បន្តិច ភ្នែកផ្តោតទៅលើឯកសារ។
« ប៉ាៗដណ្តឹងពូថេយ៍អោយកូនមក » មិនដឹងជាទៅបានគំនិតនឹងមកពីណាឡើយ អង្គុយសុខៗគំនិតមួយហ្នឹងក៏ផុសឡើង។
« ខិក ខិក កូននិយាយថាម៉េច? » ណាមជុនឈ្លក់កាហ្វេក្រោយលឺសម្តីកូនប្រុសវ័យ8ឆ្នាំនិយាយឡើង គេសាកសួរម្តងទៀតក្រែងលស្តាប់ច្រឡំ។
« កូនថា ប៉ាដណ្តឹងពូថេយ៍អោយកូនមក ណា៎ៗប៉ាណា » ខេវីនអង្រួនដៃលោកប៉ាគេទៅមកៗជាមួយទឹកមុខអង្វករ។
« ពុទ្ធោកូន » បុិនក្លឹបអំពិលសោះ បែរជារំអុកចង់បានកូនគេទៅហើយ រកសុីចិញ្ចិមកូនប្រុសគេរស់ក៏អត់ទេនៀកកូនប្រុសមាសឪពុក?
« កូនមិនដឹងទេប៉ាត្រូវដណ្តឹងពូថេយ៍អោយកូន » គេឈរអោបដៃ ធ្វើមុខក្រមិចក្រម៉ូវ ណាមជុនគ្រវីក្បាលហួសចិត្តនិងគំនិតដ៏សែ
នល្អរបស់កូន។
« មានសួរចិត្តពូថេយ៍ឬនៅថាស្រលាញ់កូនឬក៏អត់ហ្នុង? »
« ពូថេយ៍ប្រាកដជាស្រលាញ់កូនមិនខានឡើយចាំមើលណា៎ » គេដើរត្រុយទៅរកថេយ៉ុងដែលកំពុងតែរវល់រៀបចំផ្កា មិនបានដឹងថាឪពុកកូនពីរនាក់នេះសន្ទនាគ្នាពីអ្វីខ្លះឡើយ។
« ពូថេយ៍ហា៎! »
« បាទ? »
« ពូថេយ៍ស្រលាញ់ខេវីនអត់? »
« ស្រឡាញ់តើ » គេឆ្លើយព្រមទាំងញីសក់ក្បាលអាល្អិតនេះ។
« ឃើញអត់ កូនថាមែនៗ ប៉ាត្រូវដណ្តឹងពូថេយ៍អោយកូន » ខ្លួនតូចកាញិបៗ តែ
សំឡេងវិញដូចកញ្ចែរ ខេវីនគេស្រែកយ៉ាងរំពងប្រាប់ទៅកាន់លោកប៉ាគេដែលអង្គុយលើសាឡុង។ ថេយ៉ុងកាលបើលឺសម្តីខេវីន គេក៏ចងចិញ្ចើមចូលគ្នាដោយចម្ងល់៖
« ដណ្តឹងអីគេទៅខេវីន? »
« គឺដណ្តឹងពូថេយ៍និងណា៎ ខេវីនស្រលាញ់ពូថេយ៍ ពូថេយ៍ធ្វើប្រពន្ធខេវីនទៅណាៗ »
« អត់ទេខេវីននៅក្មេង »
« ខេវីននៅក្មេងក៏មានបេះដូង ពូថេយ៍ថាស្រលាញ់អូនហើយ អ៊ីចឹងពូថេយ៍ត្រូវតែរៀបការជាមួយខេវីន » ណាមជុនឯណោះវិញបានត្រឹមតែគ្រវីក្បាលនិងសម្តីកូនប្រុស ប្រហែលជាគេបណ្តោយអោយកូនមើលរឿងភាគស្នេហាច្រើនពេកហើយ។
« គូរអនាគតខេវីនស័ក្តសមជាមួយនារីដ៏ល្អម្នាក់ មិនមែនជាពូឡើយ » គេនិយាយពន្យល់ទៅក្មេងតូច
« អត់ទេ អូនចង់បានតែពូថេយ៍ម្នាក់គត់ »
« តែទម្រាំខេវីនធំ ពូនិងចាស់មុខជ្រីវជ្រួញជាមិនខាន ខេវីននៅស្រលាញ់ពូទៀតទេ? »
« ស្រលាញ់!ទោះជាពូថេយ៍ទៅជាយ៉ាងណាក៏ខេវីននៅតែស្រលាញ់ ស្រលាញ់ពូថេយ៍តែម្នាក់គត់ »
« ហ្ហើយ » គេអស់យោបល់ជាមួយក្មេងម្នាក់នេះហើយ ។
ថ្ងៃជ្រេបន្តិតឪពុកកូនទាំងពីរក៏ត្រឡប់ទៅវិញ វេលានេះវាក៏រាងស្បើយភ្ញៀវខ្លះៗដែរ ព្រោះជាធម្មតាភ្ញៀវច្រើនមកតែពេលព្រឹកនិងពេលល្ងាចតែប៉ុណ្ណោះ ដូច្នេះហើយទើបថេយ៉ុងគេស្រាលដៃជាងមុននិងអាចសម្រាកបានយ៉ាងស្រួល។ ការងាមួយនេះវាមិនសូវប្រើកម្លាំងក៏ពិតមែន ប៉ុន្តែវាទាមទារអោយយើងយកចិត្តទុកដាក់ ហ្មត់ចត់ ផ្ជិតផ្ជង់ និងប្រើកម្លាំងដៃថ្នមៗនិងស្រាលបំផុតដើម្បីកុំអោយផ្កាខូចទ្រង់ទ្រាយ។
ក្រាក!សំឡេងទ្វាររបើកជាមួយសម្រិបជើងឈានចូលក្នុងហាង ធ្វើអោយកម្លោះតូចដែលកំពុងរវល់ឈ្ងោករៀបចំផ្កា និយាយឡើងទាំងមិនងើបមុខឡើង៖
« សួស្តីត្រូវការកម្មង់អ្វីដែរ? »
« ត្រូវការកម្មង់បេះដូងអ្នកលក់ » ក្នុងទ្រូងបែរជាញ័ររន្ថើនយ៉ាងចម្លែកពេលដែលបានស្តាប់លឺសំឡេងផ្ហែមស្រទន់មួយនេះ សំឡេងមួយនេះគេហាក់ដូចជាធ្លាប់លឺ ហើយវាក៏មិនមែនលឺតែម្តងដែរ។
To be continued

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now