Episode:37
រលកសមុទ្របក់បោកមកប៉ះជើង ក្លិនទឹកសមុទ្រ សំឡេងទឹករលក បូកផ្សំនឹងអាកាសធាតុអំណោយផលទៀត ធ្វើអោយអារម្មណ៍ស្រស់ថ្លា រសាត់អស់ភាពទុក្ខកង្វល់ទាំងប៉ុន្មាន ។
ម្រាមដៃវែងស៊កអោបចង្កេះថេយ៉ុងពីក្រោយព្រមទាំងដាក់ចង្ការលើស្មាថេយ៉ុង រាងតូចឈរស្ងៀមអោយគេអោបក្រសោប គ្រប់កាយវិកា ពាក្យសម្តីរបស់ជុងហ្គុកតែងតែធ្វើអោយគេមានអារម្មណ៍ថាកក់ក្តៅ ជាពិសេសរង្វង់ដៃដ៏កក់ក្តៅមួយនេះ
« ពួកយើងទៅវិញថ្ងៃណាជុង? »
« ពីបីថ្ងៃទៀតសឹមទៅវិញ »« ចុះការងារបង? »
« ទុកចោលប៉ុន្មានថ្ងៃមិនអាចអោយគ្រប់ហ៊ុនបងក្ស័យធន់ទេ »« អូនដឹងហើយថាបងជាមនុស្សពូកែ » ពួកគេទាំងពីរអង្គុយលើឆ្នេរខ្សាច់សារសងពាក្យសម្តីផ្ហែមល្ហែមនឹងគ្នាមិនដាច់សូរហើយនាំគ្នាមើលព្រះអាទិត្យលិចទៅបន្ទិចម្តងៗរហូតដល់បាត់ស្រមោលសឹង ។
-ថ្ងៃថ្មី
ព្រឹកថ្ងៃនេះស៊ុងយ៉ូនក្រោកតាំងពីព្រលឹមស្លៀកពាក់យ៉ាងសមរម្យបាញ់ទឹកអប់ឆួលពេញផ្ទះ អ្នកស្រីគីមឡើងចម្លែកចិត្តនឹងកូនប្រុសពៅគាត់ ព្រោះតែរាល់ដងគេមិនដែលក្រោកលឿនដល់ថ្នាក់នេះនោះទេ ។
« ម៉ាក់កូនទៅរៀនហើយ » គេចូលមកថើបថ្ពាល់ម៉ាក់ សឺតៗ ហើយរត់ប្រុយទាំងញញឹមពង្រាយរាយមន្តស្នេហ៍
« អរុណសួស្តីអូនតឿ » ដើរចូលថ្នាក់មិនទាន់ក៏មានសំឡេងស្វាមន៍នាងបាត់ទៅហើយ នាងស្មានតែមកថ្ងៃនេះមកថ្នាក់មុនគេហើយតើ មានឯណាស៊ុងយ៉ូនឯណោះទេ
« អូន អួយស្អី » នាងតូចអឹមអៀន មើលឆ្វេងស្តាំខ្លាចមានអ្នកមកឃើញ រួចងើយទៅខ្សឹបប្រាប់ស៊ុងយ៉ូន
« ម៉េចចឹង? » ក្រោយស្តាប់សម្តីស្រីតូចហើយ គេប្តូរទឹកមុខយ៉ាងលឿន មិនពេញចិត្តពេលនាងចង់លាក់បាំងទំនាក់ទំនងពួកគេទាំងពីរមិនចង់អោយមានអ្នកណាដឹងលឺ
« ណា៎ៗចាំពេលប្រឡងចប់ចាំអោយពួកគេដឹងអូឃេ?? » រាងតូចអង្រួនដៃស៊ុងយ៉ូនទៅមកៗ ជាមួួយទឹកមុខឃ្យូតៗ
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង