អាពាហ៍ពិពាហ៍ដោះបំណុល💍

1.8K 87 1
                                    

Episode:68
-ប្រលានយន្តហោះ
4ឆ្នាំមុនថ្ងៃនេះ ស៊ុងយ៉ូនគេបានឈរសម្លឹងមើលមនុស្សស្រីដែលគេស្រលាញ់ចាកចេញទៅ រីឯវេលានេះថ្ងៃនេះគេកំពុងទន្ទឹមរង់ចាំនាងត្រឡប់មកវិញ អារម្មណ៍មួយនេះបើអោយពណ៌នាពិបាកនិងនិយាយចេញមកណាស់។ បួនឆ្នាំមកនេះគេនៅតែរក្សាចិត្ត បេះដូង និងក្តីស្រលាញ់ជូនចំពោះប៊ែលឡាដូចដើម សង្ឃឹមថាចិត្តនាងនឹងនៅដូចដើមផងចុះ។ ស៊ុងយ៉ូនគេឈរមិនស្ងៀមឡើយ គេដើរចុះដើរលេង រកមើលប៊ែលឡាទាំងចិត្តអន្ទះសារ គេរង់ចាំនាងមក4ឆ្នាំមកហើយមិនដែលរអ៊ូថាយូរឡើង ប៉ុន្តែពេលនេះគ្រាន់តែប៉ុន្មាននាទីទៀតជួបគ្នាសោះ ហេតុអ្វីបានជាគេមានអារម្មណ៍ថាវាយូរខ្លាំងម្ល៉េះ?
« ស៊ុងយ៉ូន » សំឡេងមួយនេះហើយ សំឡេងដែលគេចាំមិនភ្លេច ពេលដែលគេងាកទៅរកតាមប្រភពសំឡេងក៏ឃើញ រាងតូចល្អិត សក់រួញទឹករលកពណ៌មាស ស្លៀកខោខាវប៊ូយចង្កេះវែង ត្រនុយជាមួយអាវសាច់ក្រណាត់ពណ៌សរ កវែង និងមានពាក់អាវធំពណ៍ត្នោតពីលើផងដែលនោះ កំពុងតែដើរសម្តៅមករកគេភ្ជាប់ជាមួយស្នាមញញឹម។ ស៊ុងយ៉ូនញញឹមដោយក្តីរំភើប បើករង្វង់ដៃរង់ចាំនាងចូលមក តែស្រាប់តែញញឹមលែងសមពេលដែលនាងក្រមុំដើរហួសគេបាត់។
« នឹកលោកប៉ានិងអ្នកម៉ាក់ខ្លាំងណាស់ » ប៊ែលឡាចូលមកអោបលោករ៉ាមីន និងឆ្មក់ថើបថ្ពាល់ម្តាយ ទើបចាប់អារម្មណ៍ជាមួយនឹងវត្តមានថេយ៉ុងនិងជុងហ្គុក។
« អូ៎បងថេយ៍ក៏មកជាមួយដែលនឹកបងខ្លាំងណាស់នៀក » នាងតូចចូលមកអោបថេយ៉ុងដោយក្តីនឹករលឹក
« បងមើលនាងច្រម៉ក់ឯងសឹងតែមិនស្គាល់ »
« ខិកៗ » ប៊ែលឡាសើចបន្តិចហើយបានងាកទៅមើលស៊ុងយ៉ូនដែលឈរស្ងៀមទ្រឹង នាងដើរមកជិតស៊ុងយ៉ូនឈរទល់មុខស៊ុងយ៉ូន បើតាមចិត្តដែលនឹកនោះចង់តែហក់ទៅអោបទេ។
« ហើយក្រៅពីប៉ាម៉ាក់មនុស្សដែលអូននឹកខ្លាំងជាងគេបំផុតនោះ គឺជាបង » នាងក្រមុំលើកដៃទៅស្ទាបថ្ពាល់ស៊ុងយ៉ូន ញញឹមបិទមាត់មិនជិត គ្រប់ដង្ហើមចេញចូលតែងតែនឹកគេជានិច្ច ក្រៅពីអ្នកមានគុណទាំងពីរ គេនេះហើយជាអ្នកបន្ទាប់ដែលនាងនឹក និងចង់ជួបមុខខ្លាំងបំផុត។
« បងក៏នឹកអូនដូចគ្នា » ស៊ុងយ៉ូនអង្អែលថ្ពាល់ប៊ែលឡាថ្នមៗរួចបន្តនិយាយ៖
« អូនបានសម្រេចក្តីស្រមៃអូនរួចហើយ វាគួរតែដល់ពេលដែលបងសម្រេចក្តីស្រមៃវិញម្តងហើយ។
« ក្តីស្រមៃអ្វីទៅ? » ស្របជាមួយនិងសំណួរដែលនាងចោទសួរ ស៊ុងយ៉ុនទាញប្រអប់តូចបួនជ្រុងចេញពីហ៊ៅវប៉ៅ រួចលុតជង្គង់ បើកប្រអប់បង្ហាញពីចិញ្ចៀនពេជ្រមួយវង់នៅចំពោះមុខប៊ែលឡា។ ពេលនេះគេមានសម្ថតភាពគ្រប់គ្រាន់ហើយ ដើម្បីមើលថែមនុស្សដែលខ្លួនស្រលាញ់។
« នេះហើយជាក្តីស្រមៃរបស់បង »
« ស៊ុងយ៉ូន » ប៊ែលឡាហៅឈ្មោះគេដោយក្តីរំភើបពេកក្រៃ មិននឹកស្មានស៊ុងយ៉ូននិងសុំនាងរៀបការនៅថ្ងៃនេះសោះ ថែមទាំងនៅកណ្តាលសាធារណៈទៀត រំភើបខ្លាំងណាស់ រំភើបដល់ស្រក់ទឹកភ្នែកចុះមកទៅហើយ។
« រៀបការជាមួយនិងបងបានទេ? » ប៊ែលឡាងាកទៅមើលលោកប៉ារបស់នាងបន្តិច លោករ៉ាមីនគ្រាន់តែញញឹមដាក់កូនស្រីបានន័យថា គ្រប់យ៉ាងគឺស្ថិតលើនាងជាអ្នកសម្រេចិត្ត។
« អូនព្រម » ស៊ុងយ៉ូនបំពាក់ចិញ្ចៀនលើម្រាមដៃនាងអោយប៊ែលឡា ហើយក៏លើកចាប់នាងគ្រវីជាច្រើនជុំ មនុស្សម្នាក៏ចូលរួមទះដៃអបអរសាទរដល់ពួកគេទាំងពីរ។
« ពួកគេស្រលាញ់គ្នាតាំងពីពេលណា ម៉េចក៏អូនមិនដឹង? » ថេយ៉ុងទះដៃបណ្តើរខ្សឹបខ្សាវជាមួយជុងហ្គុកបណ្តើរ គេដូចជាមិនដែលបានលឺស៊ុងយ៉ូននិយាយថាស្រលាញ់ប៊ែលឡាសោះ។ អ៊ីចឹងតើបានជានាំគេមកជាមួយ ការពិតនាំមកដើម្បីអោយមកជួយដឹងលឺរឿងស្នេហាពួកគេទាំងពីរសោះ។
« 4ឆ្នាំជាងហើយ » ជុងហ្គុកជាអ្នកឆ្លើយជំនួស
« នេះប្រុងមិនប្រាប់មួយម៉ាត់សោះ » ថេយ៉ុងគេនិយាយធ្វើដូចជាអន់ចិត្តដែលគ្រប់គ្នាដឹងលឺរឿងប៊ែលឡានិងស៊ុងយ៉ូននៅឡើយតែគេម្នាក់ ទាំងដែលការពិត គេក៏សប្បាយចិត្តមិនស្ទើរ ដែលប្អូននារីដ៏ល្អម្នាក់មកធ្វើជាដៃគូរជីវិត។
« យ៉ាប់មែនប្អូនប្រុសម្នាក់នេះ បើដឹងថាមានគម្រោងចង់សុំប៊ែលឡារៀបការ អូនប្រាកដជារៀបចំអោយរ៉ូមេទិចជាងនេះជាមិនខានឡើយ»
« កន្លែងណារ៉ូមេទិចប្រាប់បងផង » ជុងហ្គុកអោនខ្សឹបសួរក្បែរត្រចៀកថេយ៉ុង
« បងចង់ដឹងធ្វើអី? មានគម្រោងចង់សុំអ្នកណារៀបការឬ? » ថេយ៉ុងស្រដីទាំងទឹកមុខមិនពេញចិត្ត តែក៏ប្រែជាអៀនវិញពេលដែលលឺប្រយោគជុងហ្គុក៖
« មានគម្រោងចង់សុំអូនរៀបការទេដឹង? »
-ថ្ងៃថ្មី
ដំណើរស្វាហាប់បោះជំហ៊ានចូលក្នុងផ្ទះជាមួយទឹកមុខញញឹមពេលដែលឃើញបណ្តូលចិត្តដែលគេនឹកគ្រប់វិនាទីកំពុងតែឈរធ្វើម្ហូបត្រៀមសម្រាប់ប្តីនៅល្ងាចនេះ។
« អុស៎ ជុង? អូនកំពុងតែរវល់ » ថេយ៉ុងភ្ញាក់បន្តិចពេលដែលត្រូវបានដៃមួយគូរលូកមកអោបចង្កេះគេពីក្រោយ ថែមទាំងឆ្មក់ថើបថ្ពាល់គេយ៉ាងរហ័សរកតែគេចមិនទាន់។
« នឹកណាស់ »
« ធ្វើមើល៎តែបែកគ្នារាប់ឆ្នាំអ៊ីចឹង » មិនបានជួបមុខគ្នាតែប៉ុន្មានម៉ោងសោះ គេធ្វើដូចជាខានជួបគ្នារាប់ឆ្នាំអ៊ីចឹង។
« នឹកពិតមែនជាពិសេសថ្ពាល់ទន់ៗមួយនៀក » ស្របជាមួយនិងសម្តី ដៃរបស់គេក៏លើកចុចៗទៅលើថ្ពាល់ថេយ៉ុង វាប៉ោងៗ ទន់ៗចង់គួរអោយខ្នាញ់តែខាំក្រញិច។
« ចង់ទៅលេងនៅចម្ការក្រូចទៀតអត់ថេយ៍? » លឺជុងហ្គុកសួរដូច្នោះថេយ៉ុងទម្លាក់វែកសម្លពីដៃ រួចបែរមុខមកនិយាយជាមួយជុងហ្គុក គេចង់ទៅទីនោះម្តងទៀតណាស់ ព្រោះវាសម្បូរទីដោយធម្មជាតិ បរិយាកាសល្អ ស្ងប់ស្ងាត់ ខ្យល់បរិសុទ្ធ តែខ្លាចប៉ះពាល់ដល់ការងារជុងហ្គុកទើបគេមិនហ៊ានសុំ។
« ចុះការងារ? »
« កុំបារម្ភអី ស៊ុងយ៉ូនគេអាចជំនួសកន្លែងបងបានហើយ » មែនហើយ4ឆ្នាំកន្លងមកនេះស៊ុងយ៉ូនរៀនបណ្តើរនឹងត្រូវបានជុងហ្គុកនាំមកហ្វឹកហាត់ក្នុងក្រុមហ៊ុនរបស់គេ ស៊ុងយ៉ូនគេជាមនុស្សឆ្លាត ពូកែ ងាយចុះសម្រុងនិងអ្នកដទៃ មុឺងម៉ាតហ្មត់ចត់ក្នុងម៉ោងការងារ ទើបជុងហ្គុកមានទំនុកចិត្តលើគេថែមទាំងលើកគេអោយមានតំណែងធំក្នុងក្រុមហ៊ុនផងដែរ។
« កុំទុកចិត្តលើគេពេកអី »
« ប្អូនថ្លៃបង បងត្រូវតែទុកចិត្តលើគេអ៊ីចឹងហើយ »
« ចុះបងគិតចង់ទៅថ្ងៃណា? »
« ស្អែកនេះល្អទេ? » ថេយ៉ុងងក់ក្បាលយល់ស្របនិងសម្តីជុងហ្គុក
« ពូហ៎ា ហុឹកៗ » កំពុងតែសន្ទនាគ្នា ស្រាប់តែលេចនាងតូចល្អិត មកពីណាមិនដឹងរត់មកយំរហេមរហាមសម្តៅមកពួកគេទាំងពីរ។
« សៀវអុីរបូតខោពូឥលូវហើយ » នាងតូចទាញខោជុងហ្គុកបំណងអោយជុងហ្គុកលើកទៅពរ។
« កើតអីបានយំ? អាបេមទៅណាហើយម៉េចបណ្តោយអោយក្មួយស្រីយើងយំអ៊ីចឹង?» ជុងហ្គុកលើកពរនាងតូច រួចជូតទឹកភ្នែកអោយនាងតូច គេស្រែកហៅរកនាយបេមដែលជាឪពុកនាងល្អិតសៀវអុីនេះ។
« ហុឹក ហុឹក ប៉ាៗអត់អោយអូនញុំាស្ករគ្រប់ហ្ហេ »
« ចាំពូវ៉ៃវាអោយ »
« ម៉ោះមកម៉ាក់មកកូន » ស៊ូលីដើរមកតាមប្រភពសំឡេង ឃើញកូននៅផ្ទះបាយក៏ដើរចូលទៅ។ ក្រោយពេលដែលនាងនិងបេមយល់ពីជម្រីចិត្តគ្នា រៀបការជាមួយគ្នា ក៏បង្កើតបានកូនស្រីមួយ មុខក្រមិចក្រមូវ គួអោយខ្នាញ់ ទាស់ត្រង់ក្បាលខូចបន្តិច ពូកែតែទូលពិត បើនិយាយពីធ្មេញវិញសល់តែប៉ុន្មានគ្រាប់ទេ ព្រោះតែពូកែញុំាស្ករគ្រាប់ពេក។
« អត់ អត់ទៅមួយម៉ាក់ហ្ហេម៉ាក់ក៏អត់អូនញុំាស្ករគ្រាប់ដែរ »
« ញុំាតែស្ករគ្រាប់អស់ធ្មេញរលីងហើយ ពូអត់ស្រឡាញ់ក្មេងអត់ធ្មេញអ៊ីចឹង »
« ពូថេយ៍ហ្អរ » សៀវអុីកាន់តែពេប ពេលដែលលឺថេយ៉ុងនិយាយបែបនេះ។
« ពូក៏អត់ស្រឡាញ់ក្មេងណាអត់ធ្មេញដែល »
« ពូជុងហ្អរហុឺៗ »
« លឺអត់ខំប្រឹងញុំាតិចទៀតគ្មានពីណាស្រឡាញ់ទេ »
« ហុឹក ហុឹកៗ »
« កុំមកយំទួញសោកម៉ោះទៅងូតទឹក »
« អត់ អូនអត់ងូតទឹកទេ » សៀវអុីខ្ញាំកអាវជុងហ្គុកជាប់ នាងល្អិតមិនចូលចិត្តទឹកឡើយពេលដែលងូតទឹកម្តងៗពិបាកចាប់ជាងស្អីទៅទៀត។
« រត់លេងពេញមួយថ្ងៃហើយអត់ចង់ងូតទឹកទៀត? អោយឆាប់ឡើងម៉ាក់វ៉ៃលូវ »
« ហ្ហឺៗលែងអូន លែងអូនម៉ាក់ៗ » នាងតូចរមួលខ្លួនក្នុងដៃម្តាយផាច់ៗ
« កុំខូចពេក » ស៊ូលីផ្ទះគូទកូនពីរបីដៃ ទើបនាំនាងតូចទៅងូតទឹក។
« ក្បាលខូចណាស់ »
« ឃើញសៀវអុីហើយ នឹកដល់ខេវីនណាស់ » ខានទៅលេងខេវីនយូរមកហើយ ពេលនេះខេវីនធំពេញកម្លោះហើយក៏មិនដឹង។
« អូននឹកដល់អាក្មេងថ្លើមធំហ្នឹងឬ? »
« ហៅគេអាក្រក់ម្ល៉េះ » ថេយ៉ុងស្អីអោយជុងហ្គុក ហើយងាកមកចាប់អារម្មណ៍និងសម្លរដែលកំពុងពុះ មើលទៅទំនងគួរអោយចង់ញុំាណាស់។
« បងភ្លក់ល្មមអត់ » ថេយ៉ុងយកស្លាព្រាបជ្រឹបសម្លរបន្តិចមកអោយជុងហ្គុកភ្លក់។
« ដូចជាខ្វះអ្វីម្យ៉ាង »
« ខ្វះអី? »
« ជុប៎ខ្វះអូន » គេថើបថ្ពាល់ថេយ៉ុង
« ទៅងូតទឹកចេញទៅនិងអាលមកញុំាបាយ » ថេយ៉ុងរុញទ្រូងជុងហ្គុកចេញ ថ្ពាល់គេក្រហមព្រៀលៗ។
« ងូតជាមួយគ្នាទៅ »
« ងូតម្នាក់ឯងទៅ »
« តែបងចង់ងូតជាមួយអូន »
« ជុងកុំមកច្រឡឺមជិតអូនណា៎ប្រយ័ត្ន »
« ក៏បានៗ តែថើបបងសិន » ជុងហ្គុកបំប៉ោងថ្ពាល់ អោយថេយ៉ុងថើប។
« ស្អីបងឯង? »
« បើមិនថើបបងមិនងូតទឹកទេ » ប្រុសម្នាក់នេះរកតែកន្លែងចំណេញ គ្រាន់តែងូតទឹកសោះគេក៏ទាមទារសុំអោយថើបដែរ។
« អោយលឿន តិចបងប្តូរចិត្តចាប់ទៅងូតទឹកជាមួយ » ឃើញថេយ៉ុងស្ទាក់ស្ទើរទើបជុងហ្គុកនិយាយគំរាម ទោះជារស់នៅជាមួយគ្នាច្រើនឆ្នាំមកហើយក្តី ថេយ៉ុងគេនៅតែអៀនប្រៀននិងនាយដដែល។
« ជុប៎ » អស់ជម្រើសថេយ៉ុងចង្អើតជើងទៅថើបថ្ពាល់ជុងហ្គុក
« ខាងឆ្វេងមួយទៀត »
« តែ.... »
« លឿនឡើងមកអូនសម្លាញ់ »
« ជុប៎ »
« ថ្ញាស »
« ជុប៎ »
« ភ្នែក »
« ច្រមុះ »
« ជុប៎ » ថេយ៉ុងថើបទៅតាមអ្វីដែលជុងហ្គុកបានបញ្ជា ទាំងចិត្តក្នក់ក្នាញ់ប្រុសម្នាក់នេះជាខ្លាំង។
« មាត់....»
« បានហើយទៅងូតទឹកទៅ »
« នៅមិនទាន់គ្រប់ចំនួនទេ »
« បងឯងរកតែក្រឡាចំណេញ »
« អ្នកណាទៅចង់រកសុីខាតនោះ លឿនឡើងមក » គេតឿនថេយ៉ុង ថេយ៉ុងស្រូបខ្យល់ចូលក្នុងពោះ ប្រមូលភាពក្លាហានបិទភ្នែកប្រថាប់បបូរមាត់លើបបូរមាត់ជុងហ្គុក បម្រុងនិងដកមាត់ចេញទៅហើយ ស្រាប់តែជុងហ្គុកទាញកញ្ចឹងកគេជាប់ ថើបញក់ញីបបូរមាត់គេ ថែមទាំងជ្រែកអណ្តាតចូលទៅប្រលែងលេងក្នុងក្រអូមមាត់ថេយ៉ុង ធ្វើអោយថេយ៉ុងឈ្លក់រង្វេងនឹងការថើបមួយនេះ លើកដៃអោបកគេជាប់។
To be continued

អាពាហ៍ពិពាហ៍ដោះបំណុល💍Donde viven las historias. Descúbrelo ahora