អាពាហ៍ពិពាហ៍ដោះបំណុល💍

1.8K 115 0
                                    

Episode:25

អ៊ំស្រីឆេងក្រោកពីព្រលឹមដើម្បីរៀបចំអាហារពេលព្រឹកអោយពួកគេទាំងពីរ។ មួយសន្ទុះក្រោយជុងហ្គុកនឹងថេយ៉ុងបណ្តើរគ្នាចុះមកក្រោម

« អរុណសួស្តីអ៊ំ »
«ចាស៎អរុណសួស្តីក្មួយ មកញុំាបយាមកអ៊ំរៀបចំអោយរួចរាល់ហើយ »

« រំខានដល់អ៊ំទៀតហើយ » ជុងហ្គុកនិយាយទាំងក្រែងចិត្ត
« មិនហៅថារំខានទេមកក្មួយប្រុសអង្គុយមក » អ៊ំឆេងងាកមកស្រដីជាមួយថេយ៉ុង

« បាទអ៊ំ » ថេយ៉ុងញញឹមតិចៗ ជុងហ្គុកទាញកៅអ៊ីអោយរាងតូចអង្គុយទើបគេដាក់ខ្លួនអង្គុយក្បែរ

« មុននេះអេលីនិយាយថាក្មួយរវល់បាញ់ជីងចក់មែនទេ? អីយ៉ាផ្ទះនេះឥលូវមានជីងចក់ទៀតអ៊ំសម្អាតរាល់ថ្ងៃដូចជាមិនឃើញមានសោះ » អ៊ំឆេងស្រដីទាំងងឿងឆ្ងល់

« ខ្ញុំឃើញវានៅក្នុងបន្ទប់ទឹកប៉ុន្តែពេលនេះខ្ញុំបាញ់វាងាប់អស់ហើយ » ជុងហ្គុកនិយាយទាំងសើចតិចៗ ថេយ៉ុងមុខក្រហមព្រៀងៗលូកដៃកិ្តចពោះរាងក្រាស់

« អួយ..! » ជុងហ្គុកលាន់មាត់អង្អែលត្រង់ថេយ៉ុងក្តិច
« យ៉ាងមិចក្មួយ? »

« អ៎គ្មានអីទេអ៊ំ »
« ចាស៎អញ្ចឹងឆាប់ញុំាបាយទៅក្មួយ »

« ចុះអ៊ំមិនពិសារទេ? »
« អ៊ំញុំារួចហើយ »

« ចុះអេលីនិងអ៊ំប្រុសទៅណាហើយ?? »
«អេលីទៅរៀនបាត់ហើយចំណែកអ៊ំប្រុសទៅមើលចម្ការតាំងពីព្រលឹមមកម្ល៉េះ»

« បាទអ៊ំ »
« ហើយក្មួយគិតនាំប្រពន្ធទៅលេងឯណាថ្ងៃនេះ? »

« មិនទាន់ដឹងទេអ៊ំណាមួយថ្ងៃនេះថេយ៉ុងមិនសូវស្រួលខ្លួនចង់អោយគេសម្រាកសិន»

«ប្រហែលមកពីធ្វើដំណើរឆ្ងាយហើយមើលចុះមុខស្លេកអស់ ចឹងនាំគ្នាញុំាបាយចុះអ៊ំទៅរៀបចំផ្ទះសិន »

« បាទអ៊ំ » បញ្ចប់ការសន្ទនាគ្នាត្រឹមនេះអ៊ំឆេងក្រោកទៅផ្ទះគាត់ដែលនៅជិតនេះ ទុកពេលវេលាអោយពួកគេទាំងពីរនៅជាមួយគ្នា

« អូនញុំាអោយច្រើនៗទៅ » ជុងហ្គុកចាប់ម្ហីបជាច្រើនចូលក្នុងចានថេយ៉ុង

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now