-ភាគបញ្ចប់🤍
« បា...បានហើយ បងទៅងូតទឹកទៅ » ថេយ៉ុងទាញស្មារតីមកវិញ រុញទ្រូងជុងហ្គុកចេញ អោនមុខចុះលាក់ភាពអៀនខ្មាស់ ពោលពាក្យដេញទាំងរដាប់រដុប។
« តិចទៀតមកថេយ៍ » ជុងហ្គុកបញ្ជេញមុខស្អុយៗ រំអុកសុំថើបម្តងទៀតមិនទាន់អស់ចិត្តនៅឡើយ ថេយ៉ុងប្រញាប់តែរុញគេចេញ។
« អត់ទេណា »
« ណាថេយ៍ណា៎ »
« អូនខឹងហើយណា៎ បើមិនទៅងូតទឹក »
« បងទៅងូតទឹកក៏បាន » ជុងហ្គុកធ្វើមុខជូរៗ ដើរចេញពីផ្ទះបាយ ថេយ៉ុងញញឹមគ្រវីក្បាលនិងចរិករបស់គេ ពេលខ្លះថេយ៉ុងគេក៏គិតថាជុងហ្គុកមានចរិកដូចជាកូនក្មេង ពូកែរំអុក ង៉ក់ងរ រករឿង ញិកញក់ ជាងខ្លួនទៅទៀត។ តាមរយះស្នាមញញឹមរបស់ថេយ៉ុងយើងក៏បានដឹងបានថា រយះពេល4ឆ្នាំក្រោយមកនេះ ថេយ៉ុងគេទទួលបានក្តីសុខយ៉ាងពេញលេញពីជុងហ្គុក តែក៏មិនមែនចេះតែមានក្តីសុខរហូតដែលពេលខ្លះក៏ជួបទុក្ខ ហើយជួនកាលក៏មានការឈ្លោះប្រកែកគ្នា តែពួកគេក៏នៅតែអាចថែរក្សាចំណងអាពាហ៍ពិពាហ៍មួយនេះបាន ព្រោះដើម្បីថែរក្សារចំណងអាពាហ៍ពិពាហ៍មួយអោយយូរអង្វែងបាន លុះត្រាតែយើងត្រូវចេះអត់ឱនអោយគ្នាទៅវិញទៅមក ចេះស្តាប់ហេតុផល និងមិនត្រូវជឿជាក់ទៅមាត់អ្នកដទៃច្រើនជាងជឿជាក់លើដៃគូរជីវិតរបស់យើង។
ថ្ងៃថ្មីឈានចូលមកដល់ ជុងហ្គុកក៏បាននាំថេយ៉ុងទៅដេហ្គូតាមអ្វីដែលគេបាននិយាយកាលពីម្សិលមិញពិតមែន។ គេនាំថេយ៉ុងទៅទីនោះដើម្បីរំលឹកអនុស្សាវរីយ៍ល្អៗជាមួយគ្នាឡើងវិញ។
រាត្រីស្ងប់ស្ងាត់ ខ្យល់ត្រជាក់ផាត់រល្វើយៗ រីឯលើវេហាក៏មានដួងតារាជាច្រើនដួង បញ្ជេញពន្លឺត្រចេះត្រចង់គួរអោយចង់គយគន់។ គ្រប់យ៉ាងនៅទីនេះនៅតែដូចដើម គ្មានអ្វីផ្លាស់ប្តូរឡើយ ពេលដែលពួកគេឈានជើងចូលមកកាន់ទីនេះម្តងទៀត ទទួលបានអារម្មណ៍ថាវាដូចជាទើបតែកន្លងផុតថ្មីៗនេះ។ កាយតូចទម្លាក់ខ្លួនស្រាលៗអង្គុយលើស្មៅ ក្រោមដើមឈើធំស្កឹមស្កៃបែកមែកសាខាមុននិងបន្លឺសំឡេងឡើង៖
« ទីនេះនៅតែដូចដើមមិនផ្លាស់ប្តូរទៅណាសោះ »
« ដូចចិត្តអូនអ៊ីចឹង » ជុងហ្គុកស្រដីរួចអង្គុយចុះក្បែរថេយ៉ុង សម្តីគេធ្វើអោយថេយ៉ុងចងចិញ្ចើមឆ្ងល់៖
« ម៉េចក៏ដូចចិត្តអូន? »
« ព្រោះនៅទីនេះ4ឆ្នាំមុន អូនបានប្រាប់ថាស្រលាញ់បង ហើយនៅទីនេះថ្ងៃនេះ អូនក៏នៅតែស្រលាញ់បងដូចគ្នា បងនិយាយត្រូវទេ? » ថេយ៉ុងបានត្រឹមតែញញឹមងាកមុខចឹង អៀនខ្មាស់ នឹកឃើញដល់រឿងចាស់ ដូចទៅនិងជុងហ្គុកបាននិយាយ គ្រប់យ៉ាងមិនបានផ្លាស់ប្តូរឡើយទាំងចិត្តនិងបេះដូងនៅតែស្រលាញ់ដូចដើមមិនងាករេម្តងណាឡើយ។
« ចុះចិត្តបងនៅដូចដើមទេ? »
« ថ្ងៃដំបូងស្រលាញ់យ៉ាងម៉េច ថ្ងៃនេះនិងថ្ងៃមុខចិត្តបងនៅតែដូចដើម » ថេយ៉ុងញញឹមផ្អែកក្បាលលើទ្រូងជុងហ្គុក ទោះជាជុងហ្គុកមិននិយាយថាស្រលាញ់ក៏ថេយ៉ុងគេដឹងថាក្តីស្រលាញ់ជុងហ្គុកផ្តល់អោយគេវាធំធេងប៉ុនណា ព្រោះជុងហ្គុកគេមិនបាននិយាយតែមាត់នោះទេ កាយវិកានិងទង្វើបង្ហាញមកស្រាប់ទៅហើយថាស្រលាញ់។
« ថេយ៍មើលនេះមក » លឺប្រយោគជុងហ្គុក ថេយ៉ុងក៏ងាកទៅមើលតាមដៃដែលជុងហ្គុកក្តាប់ទំនងជាមានអ្វីនៅក្នុងនឹង។
« ជាអ្វី? » ពេលដែលជុងហ្គុកលាដៃ អំពិលអំពែកជាច្រើនក៏បានហោះចេញ បញ្ជេញពន្លឺភ្លឹបភ្លែតៗ
« គួរអោយស្រឡាញ់ណាស់»
« ហ្ហា! ហោះទៅអស់បាត់ ចង់មើលទៀតទេចាំបងចាប់អោយ » ថេយ៉ុងងក់ក្បាលទាំងញញឹម ទើបជុងហ្គុកលាតដៃទៅលើស្មៅចាំអំពិលអំពែកហោះមកដោយមិនបានដឹងនោះទេថាថេយ៉ុងកំពុងតែញញឹមសម្លឹងទៅកាន់គេ។ ថេយ៉ុងមើលទៅកាន់ជុងហ្គុកទាំងញញឹមដោយមិនដឹងខ្លួន ពេលនេះគេយល់ហើយហេតុអ្វីជុងហ្គុកនិយាយថាស្រលាញ់គេដោយគ្មានហេតុផល ព្រោះចំពោះគេផ្ទាល់ក៏ស្រលាញ់ជុងហ្គុកដោយគ្មានហេតុផលដូចគ្នា គេមិនដឹងថាស្រលាញ់របៀបម៉េច ស្រលាញ់ព្រោះតែមូលហេតុអ្វី ស្រលាញ់ដោយសារអ្វី?គេដឹងត្រឹមថា ជុងហ្គុកជាមនុស្សម្នាក់ ដែលអាចធ្វើអោយគេសើច ឬយំ ធ្វើអោយគេញញឹមដោយមិនដឹងខ្លួន គ្រប់ពេលដែលនៅក្បែរជុងហ្គុកគេទទួលបានអារម្មណ៍ថាមានក្តីសុខ ពេលដែលឃ្លាតឆ្ងាយ ក្នុងចិត្តដូចជាខ្វះអ្វីម្យ៉ាង ប្រហែលទាំងនេះហើយដែលជាហេតុផល។
ជុងហ្គុកសសៀលៗ ចូលទៅគេងកើយភ្លៅថេយ៉ុង គេលាដៃបង្ហាញពីអំពិលអំពែកដែលចាប់បានអោយថេយ៉ុងមើល ហើយក៏សម្លឹងមុខគ្នាផ្តល់ស្នាមញញឹមអោយគ្នាទៅវិញទៅមក។ ដៃស្រឡូនអង្អែលលើផ្ទៃមុខជុងហ្គុកថ្នមៗភ្ជាប់ជាមួយស្នាមញញឹមមិនរលុប ញញឹមចេញពីចិត្ត ញញឹមដោយមានក្តីសុខ ជុងហ្គុកក៏ចាប់ដៃថេយ៉ុងមកថើប ហើយក៏ក្រឡេកឃើញចិញ្ចើមលើម្រាមដៃនាងរបស់ថេយ៉ុង គេក៏នឹកដល់អាពាហ៍ពិពាហ៍ដោះបំណុលរួចក៏និយាយឡើង៖
« ពេលនេះអូនបានដោះបំណុលរួចហើយ »
« អ៊ីចឹងបងនិងលែងលះជាមួយអូនមែនទេ? »
« អត់ទេ »
« ហេតុអ្វី? »
« ព្រោះតែអូននៅជំពាក់បំណុលបងមួយទៀត »
« បំណុលអ្វី? » ថេយ៉ុងបញ្ជេញមុខឆ្ងល់ដាក់ជុងហ្គុក ជុងហ្គុកញញឹមបន្តិចទើបវាចាឡើង៖
« បំណុលជីវីត បំណុលមួយនេះបើជំពាក់ហើយ ពិបាកដោះបន្តិចហើយព្រោះអូនត្រូវរស់នៅជាមួយបងពេញមួយជីវិតដើម្បីដោះបំណុលមួយនេះ»
« អូនស្ម័គ្រចិត្តរស់នៅជាមួយបងពេញមួយជីវីតដើម្បីដោះបំណុលមួយនេះ » ស្រដីចប់ថេយ៉ុងក៏អោនទៅថើបមាត់ជុងហ្គុកចុះកុងត្រាក្នុងនាមជាកូនបំណុល ស័្មគ្ររស់ក្បែរអស់មួយជីវិត។ ក្រោមស្បៃរាត្រីស្ងប់ស្ងាត់ លឺសូរតែសូនៀងសំឡេងផ្ហែមស្រទន់ដែលវាចាឆ្លើយឆ្លងភាសាស្នេហ៍ជាមួយគ្នាមិនដាច់សូរ។
"ហើយចំណងអាពាហ៍ពិពាហ៍ដោះបំណុលមួយនេះនឹងរឹតចងចិត្តពួកគេទាំងពីរមិនអោយឃ្លាតឆ្ងាយពីគ្នា ថេយ៉ុងនិងត្រូវរស់នៅជាមួយជុងហ្គុកពេញមួយជីវីតដើម្បីដោះបំណុលថ្មីមួយទៀត។"ចប់ដោយបរិបូណ៌
10:25ជាដំបូងខ្ញុំចង់អរគុណទៅខ្លួនឯងដែលតាំងចិត្តត្រឡប់មកសរសេររឿងនេះឡើងវិញម្តងទៀតរហូតឈានដល់ទីបញ្ចប់😉💞 ហើយជាចុងក្រោយក៏សូមអរគុណទៅកាន់អ្នកអានជាទីស្រឡាញ់ដែលតែងតែសុំភាគតរហូត(បើមិនសុំប្រហែលមិនមានភាគបញ្ចប់នេះទេ) អរគុណខ្លាំងមែនទែនដែលតែងតែគាំទ្រកន្លងមក ក៏ដូចជាការបញ្ជេញមតិ(ពេលខ្លះបានអានតែអត់បានតបកុំខឹងណា៎🥺🤍) គ្មានអ្វីច្រើនឡើយក្រៅតែពីពាក្យថាអរគុណ អរគុណខ្លាំងណាស់ បើមានឱកាសជួបគ្នាម្តងទៀតជាមួយសាច់រឿងថ្មីណា៎💜💍
BẠN ĐANG ĐỌC
អាពាហ៍ពិពាហ៍ដោះបំណុល💍
Truyện Ngắnប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង