Episode:36ម៉ោងសម្រាកនាងតូចប៊ែលឡាមកអង្គុយលេងនៅអគារក្រោយសាលាព្រោះវាស្ងប់ស្ងាត់ល្អ ថែមទាំងមានម្លប់ដើមឈើសម្រាប់ជ្រកកោង។
ប៉ុន្តែចៃដន្យអ្វីថ្ងៃនេះ សង្សារស៊ុងយ៉ូនក៏បានមកទីនេះផងដែល អេគួរតែហៅថាអតីតសង្សារវិញព្រោះតែតាំងពីរឿងកើតឡើងនៅហាងកាហ្វេរនោះមកស៊ុងយ៉ូនបានផ្តាច់ទំនាក់ទំនងជាមួយនឹងនូណាហើយ ។
ប៊ែលឡាបញ្ជេញទឹកមុខមិនពេញចិត្តដែលគ្នារបស់ពួកនាងនិយាយសំឡេងលឺៗរំខានការអា
នសៀវភៅរបស់នាង ទើបនាងក្រោកចេញពីបង់បម្រុងនិងដើរចេញទៅអង្គុយកន្លែងផ្សែងបែរជាត្រូវនូណាចាប់ដៃជាប់« មើលទៅដូចជាមានក្តីសុខដល់ហើយស្រីដណ្តើមសង្សារគេ »
« ស្អីរបស់នាង? » ដណ្តើមសង្សារស្អីឆ្កួតមែន?
« ហឹស! ស្រីមុខក្រាស់ » សម្តីនាងដូចជាគ្មានទិសតំបន់ ប៊ែលឡាខ្ចិលរវល់ជាមួយ
« លែង..! » នាងក្រលាស់ដៃចេញ បែរជាត្រូវគ្នានូណាចូលមកចាប់ជាប់
« ក៏ព្រោះតែនាងទើបបងយ៉ូនសុំយើងបែកគ្នា ថ្ងៃនេះយើងនឹងប្រដៅនាងចេញម្តង »
« ចរិកអន់គេសុំបែកវាសមហើយ » ផាច់ និយាយមិនទាន់ចប់ ផ្ទៃមុខសរលោងត្រូវងាកទៅម្ខាងដោយសារកម្លាំងដៃទះ
« ស្រីថោកទាបនាងមានសិទ្ធអីមកថាអោយយើង? » នូណាខឹងជាខ្លាំងនាងខឹងឡើងក្រហមមុខ
« នាងនិងហើយថោកទាប គ្នាមួយក្រុមមកព្រួតវ៉ៃតែម្នាក់ ពិតជាថោកដល់ហើយ » បើទោះជាដៃទាំងពីរត្រូវគេចាប់ជាប់ហើយតែសម្តីនៅថ្លោះ ជាហេតុធ្វើអោយនូណាខឹងសម្បារដែលនាងមិនខ្លាចរអានឹងខ្លួន
ផាច់...! មួយដៃទៀតទៅលើថ្ពាល់ដដែល វែនតាក៏ជ្រុះដល់ដី ផ្ទៃមុខនាងស្ពឹកទៅហើយ
« ធ្វើស្អីនឹងនូណា?? » ស៊ុងយ៉ូនចូលមកឃើញសកម្មភាពនេះហើយក៏រុញនូណាដួលទៅម្ខាង ទើបស្រវាក្រសោបប៊ែលឡាចេញពីគ្នានូណា
ВЫ ЧИТАЕТЕ
អាពាហ៍ពិពាហ៍ដោះបំណុល💍
Короткий рассказប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង