Episode:39
ថ្ងៃនេះជាថ្ងៃអាទិត្យកម្លោះក្រមុំមួយគូរណាត់គ្នាមកលេងនៅសួនកម្សាន្តមួយកន្លែង ស្នេហាក្មេងៗរបស់ពួកគេនៅគង់វង្សគ្រាន់បើ បើគិតទៅ3ខែហើយដែលទាក់ទងគ្នាប៉ុន្តែគ្មានមិត្តរួមថ្នាក់ណាដឹងឡើយ ។
« ចេញពីនេះយើងទៅមើលកុនអត់? »
« អូឃេ » នាងតូចងក់ក្បាលញាប់ស្អេរ« រឿងរន្ធត់? »
« អត់ទេសុំបែបស្វីតៗវិញ »
« បងតាមអូនជានិច្ចអូនតឿ »« អាហែម » សំឡេងបន្លឺពីក្រោយខ្នងប៊ែលឡានឹងស៊ុងយ៉ូនងាកទៅ ក៏ឃើញនីឡាព្រមទាំងសង្សាររបស់នាងក៏មកជាមួយដែរ
« ពួកឯង » នីឡាប្រើកែវភ្នែកពិឃាត សម្លឹងពួកគេទាំងពីរដូចជាចង់ទាមទារចម្លើយ ប៊ែលឡាក៏ប្រញាប់រលាស់ដៃចេញពីស៊ុងយ៉ូន
« នេះពួកឯងទាក់ទងគ្នាមែនទេ? »
« គឺ...! » ប៊ែលឡាកំពុងរកនឹកដោះសារ« នែ៎មិនបាច់រកនឹកកុហកទេ យើងឃើញអស់ហើយ »
« ឃើញអីៗ »
« ក៏ឃើញពួកឯង » កញ្ញាតូចលើកដៃផ្គុំគ្នា ធ្វើទឹកមុខកំហូចដាក់ពួកគេទាំងពីរ« នែ៎ » ប៊ែលឡាវ៉ៃនីឡាមួយដៃ
« ចាំមើលយើងប្រាប់លោកអ៊ំ »« កុំអីណា៎មិត្តភក្តិ » ប៊ែលឡាក្រសោបដៃមិត្តមកកាន់ បើរឿងនេះលេចលឺដល់លោកប៉ានាងមែន ច្បាស់ណាស់ទំនាក់ទំនងពួកគេនឹងចប់មិនខាន ទើបគេខំលាក់បាំងតែលាក់មិនជិតពីភ្នែកកញ្ញានីឡាទេ
« អឺៗយើងដឹងហើយ យើងឯណាទៅប្រាប់លោកអ៊ំផ្តេសផ្តាសនោះ » គ្រាន់តែនឹកឃើញដល់មុខដ៏កាចរបស់លោករ៉ាមីនដែលត្រូវជាអ៊ំនាងនោះក៏នាងខ្លាចបាត់ទៅហើយ
« យើងអគុណឯងហើយ »
« ហើយនេះពួកឯងប្រុងនាំគ្នាទៅណាបន្ត? »
« កំពុងតែថាទៅមើលកុន »« ល្អណាស់តោះយើងទៅដែរ » ពួកគេទាំងបួនក៏នាំគ្នាទៅមើលកុនជាមួយគ្នា
ក្រឡេកមកមើល រាងស្តើងពីរនាក់នេះវិញកំពុងបណ្តើរគ្នាមកផ្សារទំនើបមួយកន្លែង ដោយសារតែកៀកដល់ថ្ងៃកំណើតយ៉ុនហ្គី ទើបជីមីនបបួលថេយ៉ុងមកដើរផ្សារជួយរើសការដូអោយ ។
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង