អាពាហ៍ពិពាហ៍ដោះបំណុល💍

1.9K 108 0
                                    

Episode:21

បន្ទាប់ពីញុំាអារហាពេលល្ងាចជាមួយគ្នារួចអ្នកស្រីចនក៏ត្រឡប់ទៅផ្ទះវិញ ។

ខណៈពេលនេះជុងហ្គុកអង្គុយលើពូកចាំថេយ៉ុងចេញពីបន្ទប់ទឹក មិនដឹងទៅងូតទឹកឬទៅគេងអោយប្រាកដទេកន្លះម៉ោងជាងហើយនៅមិនទាន់ងូតរួចទៀត លើសស្រីក្រមុំទៅទៀត។

ក្រាក...! រាងតូចចេញពីបន្ទប់ទឹកដោយស្លៀកពាក់រួចជាស្រេច ។

« ខ្ញុំងូតរួចហើយ លោកឆាប់ទៅងូតទៅនេះក៏រាងយប់ណាស់ហើយ »

« បាទ...!សឺត » ជុងហ្គុកតបរួចឆក់ឪកាសថើបថ្ពាល់ថេយ៉ុងមួយសឺត ក្លិនក្រអូបធ្វើអោយនាយទប់ចិត្តមិនបានតែមិនហ៊ាននៅយូក្រែងសុីមួយជើង

« ឆ្លៀតឪកាសគ្រប់ពេល» ថេយ៉ុងខ្ទប់មុខសម្លក់អ្នករត់ទៅបន្ទប់ទឹក គ្រប់ពេលនៅក្បែរជុងហ្គុកមិនដែលថាចំណេញម្តងណាសោះខូចខាតរហូត ។

« អូនគេងមុនទៅយប់ហើយបងបង្ហើយការងាបន្ទិចសិន » ជុងហ្គុកចាប់ដៃថេយ៉ុងជាប់ពេលកំពុងជូតសក់អោយខ្លួន មុននេះពេលងូតទឹករួចនាយបានអោយថេយ៉ុងងូតសក់អោយ ។

« ហឹមលោកក៏ដូចគ្នា » ថេយ៉ុងងក់ក្បាលទាំងស្ងាបទើបទៅគេងមុនលើគ្រែមុន ជុងហ្គុកលេចស្នាមញញឹមលើផ្ទៃមុខមើលរបៀបដែលថេយ៉ុងគេងគួរអោយស្រឡាញ់ ព្រោះតែគេគេងអោបកូនតុត្កា។

ដកភ្នែកចេញពីប្រពន្ធទើបមកចាប់អារម្មណ៍និងការងាគដូចភ្នំនៅលើតុនាយនិងរូតធ្វើវាពីយប់នេះអោយហើយ និងសល់ការងាមួយចំនួនតូចអោយបេមជាអ្នកមើលខុសត្រូវ ខ្លួននិងនាំថេយ៉ុងដើរលេងលំហែកាយមួយរយះ ។

យប់ជ្រៅខ្យល់ត្រជាក់បក់ចូលតាមប្រលោះបង្អួរមកប៉ះនិងរាងកាយ ថេយ៉ុងគេងបម្រាស់ខ្លួនចុះឡើងព្រោះតែភាពត្រជាក់ ។

ជុងហ្គុកទៅបិទទ្វាបង្អួរនិងទាញភួយដណ្តប់អោយនាយល្អិតដោយយកចិត្តទុកដាក់ ។

« គេងលក់ស្រួលណាស់ » ទ្រាំនិងមុខឃ្យូតៗមិនបាននាយក៏ច្បិចច្រមុះថេយ៉ុងតិចៗតែបែរជាបង្កជាការរំខានដល់ថេយ៉ុង

« ហឹមលោក? មិនទាន់គេងទៀត? » ថេយ៉ុងនិយាយង៉ូៗព្រោះមិនទាន់ស្វាងពីគេង

« សូមទោសរំខានអូនហើយគេងវិញទៅ បងបង្ហើយការងារមួយភ្លែតទៀតសិន »  ជុងហ្គុកស្រដីចប់ទើបអោនទៅថើបថ្ញាល់ថេយ៉ុងមួយដង្ហើមរួចទៅអង្គុយតុធ្វើការវិញ ។

ថេយ៉ុងមីងមាងញីភ្នែកតិចៗរួចមើលនាឡិកាលើជញ្ចាំងហើយជ្រួញចិញ្ចើមចូលគ្នាបន្ទិចនេះវាយប់ណាស់ទៅហើយជុងហ្គុកនៅមិនទាន់គេងទៀតប្រហែលជាការងាសំខាន់ហើយមើលទៅ។

ជុងហ្គុកកាច់កចុះឡើងព្រោះភាពចុករោយ សុខៗដៃស្រឡូនមកឈ្លីកញ្ចឹងកនិងធ្វើសសៃរអោយ បានបែបនេះនាយក៏សម្ងំបិទភ្នែកបន្ទិច ទើបចាត់ដៃតូចៗជាប់

« ថេយ៍? មិញបងស្មានតែអូនគេងវិញទៅហើយ »
« ស្មើនេះហើយមិចក៏លោកមិនគេងទុកព្រឹកចាំធ្វើតទៀតមិនបានទេឬ? »
« បារម្ភពីបងមែនទេ? » 

« ទេខ្ញុំគ្រាន់តែឆ្ងល់ការងានេះវាសំខាន់ខ្លាំងណាស់ឬ? »

« ហឹមបងស្រូនការងាព្រោះបងចង់នាំអូនទៅដើរលេង »

« ខ្ញុំមិនចង់ទៅដើរលេងទេ បានហើយចូលគេងទៅ » ថេយ៉ុងពេបមាត់ប្រលោះដៃចេញពីជុងហ្គុក

« ធានាបើអូនបានទៅកន្លែងនោះហើយនិងមិនចង់មកវិញទេ» ជុងហ្គុកវាយចិញ្ចើមដាក់នាយតូច

« ហុីយស្រេចតែចិត្ត ខ្ញុំគេងហើយអ៊ុប...» និយាយមិនទាន់ចប់ជុងហ្គុកកន្រ្តាក់ដៃថេយ៉ុងមកដួលលើខ្លួន ដៃរហ័សលើកព័ទ្ធចង្កេះតូចៗជាប់

« ធ្វើអីនិងលែងទៅ » ថេយ៉ុងភ្ញាក់ក្រញារមួលខ្លួនដូចដង្ហូវលើភ្លៅមាំ

« មួយភ្លែតទៀតរួចហើយចាំគេងជាមួយគ្នា »  នាយថើបកញ្ចឹងកសខ្ចីថេយ៉ុង បង្អូសទៅថើបស្នៀតផ្កាព្រមទាំងស្រង់ក្លិនក្រអូបចេញពីសាច់កម្លោះតូច ដៃទាញឯកសារមកមើល រីឯដៃម្ខាងទៀតអោបចង្កេះថេយ៉ុងជាប់ទោះជាដៃម្ខាងក៏ដោយទុកអោយថេយ៉ុងរមួលខ្លួនរហូតដល់អស់កម្លាំងឃើញថាដូចជាមិនបានផលសោះកម្លាំងជុងហ្គុកដូចជាដំរីយ៉ាងចឹង ។

ហ្ហើយមានតែទ្រាំអង្គុយលើភ្លៅនាយ ថេយ៉ុងក្រឡេកមកមើលឯកសារការងារបស់ជុងហ្គុកទាំងមិនយល់

« ការងារអីមិនយល់ទេស្មុគស្មាញណាស់ »  នាយតូចមាត់ជិចអ៊ូចៗ ពេលខ្លះជុងហ្គុកភ្លេចខ្លួនក៏រកឪកាសក្រោកពីភ្លៅនាយ តែមិនរហ័សដល់ជុងហ្គុកនោះទេ  មួយសន្ទុះក្រោយស្ងាត់មាត់ថេយ៉ុង ជុងហ្គុកទម្លាក់ឯកសារចុះអោនទៅមើលថេយ៉ុង ឃើញគេលក់បាត់ទៅហើយមិនដឹងតាំងស្មើណា ។

ដៃមាំលើកបីរាងតូចថ្នមៗដាក់លើពូក ទើបឡើងគេងជាមួយរួចទាញរាងតូចមកគេងកើយដៃដោយមិនភ្លេចបន្សល់ទុកស្នាមថើបលើផ្ទៃមុខថេយ៉ុងឡើយ។

« រាត្រីសួស្តីសុបិន្តល្អប្រពន្ធសម្លាញ់ » 

To be continued

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now