អាពាហ៍ពិពាហ៍ដោះបំណុល💍

1.3K 78 0
                                    

Episode:40

បន្ទាប់ពីញុំាអាហារពេលល្ងាចជាមួយអ្នកផ្ទះរួចទើបថេយ៉ុងត្រឡប់មកផ្ទះវិញ មេឃក៏រៀងយប់ហើយដែលមកដល់ផ្ទះក៏ឃើញជុងហ្គុកងូតទឹករួចរាល់ទៅហើយ ជុងហ្គុកក៏មិនបានសួរនាំច្រើនអោយថេយ៉ុងងូតទឹករួចចូលគេងតាមធម្មតា ថេយ៉ុងមិនសួរនាំអ្វីច្រើនដូចគ្នាគឺស្ងាត់រាងៗខ្លួន ។

-ព្រឹកស្អែក

ព្រះអាទិត្យបញ្ជេញពន្លឺពណ៍មាសចិញ្ចាំងចិញ្ចាច ចូលមកក្នុងបន្ទប់គេងដ៏ធំទូលាយ សំឡេងបក្សាបក្សីស្រែកច្រៀងចេចចាច ដាស់ដំណេកដល់អ្នកកំពុងគេងលង់លក់អោយភ្ញាក់ឡើងទទួលយកថ្ងៃថ្មី។

« ហឹមគេងជ្រុសម៉ោងអោយទាល់តែបាន » ជុងហ្គុក ទាញកន្សែងចូលងូតទឹកទាំងរអ៊ូតិចៗ ថ្ងៃនេះថេយ៉ុងមិនដាស់ខ្លួនទើបក្រោកយឺតបែបនេះ ។

ក្រាក...!ថេយ៉ុងបើកទ្វាបម្រុងនឹងមកដាស់ជុងហ្គុកបន្ទាប់ពីធ្វើអាហារពេកព្រឹកអោយជុងហ្គុករួចរាល់ តែក៏មិនឃើញប្រហែលជាគេកំពុងងូតទឹកហើយ

អាហារពេលព្រឹកត្រូវបានបញ្ចប់ដោយភាពស្ងៀមស្ងាត់ ជុងហ្គុកក្រោកឈរអស់កម្ពស់មុននឹងចាកចេញទៅធ្វើការក៏ឆ្លៀតផ្តាំ

« បងទៅធ្វើការហើយថ្ងៃនេះមិនចាំបាច់ចាំញុំាបាយជាមួយគ្នាទេ បើឃ្លានញុំាមុនទៅ »   ថេយ៉ុងញញឹមស្ងួតងក់ក្បាលតិចៗគេសុំានឹងពាក្យនេះទៅហើយ គេក៏ត្រូវទៅហាងរបស់ខ្លួនដែលដោយមានបេមជាអ្នកជូនទៅ ។

ថ្ងៃនេះក៏ដូចសព្វមួយដងក្នុងហាងតែងតែមានភាពអ៊ូអរភ្ញៀវចេញចូលមិនឈប់ នេះក៏ដោយសារតែសម្តីផ្ហែមល្ហែមរបស់អ្នកលក់ជាមួយនឹងសម្លៀកបំពាក់ថ្លៃថ្លូរ ល្អប្រណិតថែមទាំងអ្នកលក់ស្រស់ស្អាតទៀតនោះ ទើបទាក់ទាញចិត្តភ្ញៀវអោយមកពុំដែលខាន ។

ថ្ងៃត្រង់ពេលរាងស្ងាត់ភ្ញៀវបន្ទិចថេយ៉ុងអង្គុយចុះ ទាញទូរស័ព្ទចង់ខលទៅបបួលជីមីនញុំាអីជាមួយគ្នា ក៏ត្រូវផ្អាកសិនដោយសារតែនារីវ័យក្មេងរូបឆោមស្រស់ បោះជំហានចូលក្នុងហាងរបស់គេ ។

« សួស្តីអ្នកនាងត្រូវការអីដែរ? » ថេយ៉ុងក្រោកឈរនិយាយរាក់ទាក់ តែប្រហែលស្រីក្រមុំមិនបានយកត្រចៀកស្តាប់ទេមើលទៅព្រោះតែឃើញតែពីសម្លឹងមើលលើមើលក្រោម

អាពាហ៍ពិពាហ៍ដោះបំណុល💍Nơi câu chuyện tồn tại. Hãy khám phá bây giờ