Episode:33
ព្រឹកព្រលឹមសិស្សានុសិស្សទៅសាលាតាមធម្មតា រីឯកម្លោះសង្ហារស៊ុនយ៉ូនដើរទៅថ្នាក់វ៉ាក់អឺនឹងប៊ែលឡា ពួកគេហាក់អៀនគ្នាទៅវិញទៅមកគ្រាន់តែប៉ះក្រសែរភ្នែកគ្នាបន្ទិចក៏ងាកមុខចេញឆ្វាច ។
« អរុណសួស្តី» ស៊ុងយ៉ូន
« សួ..ស្តី » ភ្លាមៗបែបនេះធ្វើខ្លួនមិនត្រូវនោះទេ« តើនាង...! »
« ស៊ូច...! » ប៊ែលឡាដាក់ម្រាមដៃលើបបូរមាត់កុំអោយនាយនិយាយរួចក៏ដើរចូលក្នុងថ្នាក់« អេពួកឯងគ្រូបិទចំណាត់ថ្នាក់ហើយ » សិស្សៗក៏នាំគ្នាមកមើលចំណាត់ថ្នាក់ លេខមួយខែនេះប្រាកដជាបានទៅលើប្រធានថ្នាក់ស្រីទៀតមិនខានទេ
ប៊ែលឡាមកមើលនឹងគេដែល ហើយនាងនឹងហើយជាអ្នកជាប់ក្នុងតារាងកិត្តយសលេខមួយរាល់ខែ ក៏ដូចជាខែនេះយ៉ាងចឹងចំណែកស៊ុងយ៉ូនវិញគេ ឈរអ៊ុតឈ្មោះទាំងភ័យអ សង្ឃឹមខែនេះនឹងបានល្អទៅចុះ ខែនេះគេពិតជាខំប្រឹងណាស់។
« អឺណាខែក្រោយខំប្រឹងបន្តទៀត » ប៊ែលឡាអង្អែលខ្នងលីឡាផ្តល់កម្លាំងចិត្តអោយនាង ដោយសារខែនេះនាងធ្លាក់ពីតារាងកិត្តយសបានលេខ6 រាល់ដងបើមិនលេខ4ក៏3ដែលតែខែនេះភ្លាត់ស្នៀតទើបមកអង្គុយខូចចិត្ត
« ស៊ូងយ៉ុនឯងបានលេខប៉ុន្មាន? » ប៊ែលឡាក៏ចូលមកសួរស៊ុងយ៉ូន នាយកម្លោះទម្លាក់ទឹកមុខបន្ទិចជាហេតុធ្វើអោយនាងតូចឆ្ងល់ ក៏ឈ្ងោករកមើលឈ្មោះស៊ុងយ៉ូន
« កាតឿ.. » ប៊ែលឡាចងចិញ្ចើម មើលមុខនាយកម្លោះ
« យេ...ខ្ញុំធ្វើបានហើយ » ដោយសារសប្បាយចិត្តពេកក៏ភ្លេចខ្លួនលើកប៊ែលឡាក្រវី
ផាច់ៗ
« នែ៎...! » ប៊ែលឡាវ៉ៃគេផាច់ៗមិត្តរួមថ្នាក់ក៏សម្លឹងមកមើលពួកគេទាំងពីរ ស៊ុងយ៉ូនភ្ញាក់ខ្លួនដាក់ប៊ែលឡាចុះរៀបរឹកត្រឹមត្រូវវិញ លើកដៃអេះកញ្ចឹងកខ្វោកៗ
« បានលេខប៉ុន្មាន? »
« លេខ8 » គេញញឹមចង់រយាស់មាត់ កាលពីមុនបានលេខពីខ្ទង ថែមទាំងលេខខ្ទង់2០ទៀត ប៉ុន្តែពេលនេះគេអាចយកលេខរាយបានហើយ ទោះមិនបានចូលតារាងកិត្តយសតែក៏សប្បាយចិត្តព្រោះជាសម្ថភាពរបស់ខ្លួន
ВЫ ЧИТАЕТЕ
អាពាហ៍ពិពាហ៍ដោះបំណុល💍
Короткий рассказប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង