អាពាហ៍ពិពាហ៍ដោះបំណុល💍

1.8K 106 4
                                    

Episode:63
      ព្រះអាទិត្យរះចែងចាំង នៅលើដើមឈើមានសត្វស្រែកចេចចាច ដាស់ដំណេកដល់អ្នកដែលកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់អោយភ្ញាក់ឡើង។ បើកភ្នែកទទួលថ្ងៃថ្មីភ្លាម គេក៏ស្ទុះក្រោកក្រឡេកមើលជុំវិញបន្ទប់សម្លឹងរកថេយ៉ុង ក្នុងចិត្តហេលហាលពេលដែលមិនឃើញវត្តមានម្ចាស់បន្ទប់ ។ ក្រឡេកចុះឡើងក៏ឃើញមានសម្លៀកបំពាក់មួយឆុតនៅលើទុក ទំនងជាត្រៀមសម្រាប់គេទើបគេក្រោកចេញពីគ្រែគេង យកខោអាវមួយឆុតនេះមកមើលឃើញថាទំហំវាធំល្មមត្រូវនឹងរូបរាង។ ជុងហ្គុកក៏ចូលទៅបន្ទប់ទឹកងូតទឹកផ្លាស់សម្លៀកបំពាក់ហើយក៏ចុះមករកថេយ៉ុងនៅខាងក្រោម។ គ្រាន់តែចុះមកដល់ក្រោមភ្លាមក្លិនឈ្ងុយក៏ភាយចូលក្នុងច្រមុះគេ ជុងហ្គុកក៏ដឹងភ្លាមថេយ៉ុងប្រាកដជានៅក្នុងផ្ទះបាយជាមិនខាន។ នៅពេលដែលដើរមកដល់មាត់ទ្វារផ្ទះបាយទៅហើយ គេបែរជាបង្អាក់ដំណើរត្រឹមនេះ ឈរសម្លឹងមើលថេយ៉ុងជាមួយកែវភ្នែកស្រទន់ជាមួយមនោសញ្ជេតនាយ៉ាងជ្រាលជ្រៅ កន្លងផុតទៅមួយឆ្នាំហើយដែលគេខានឃើញទិដ្ឋភាពបែបនេះ រាងតូចល្អិតដែលតែងតែក្រោករៀបចំចម្អិនអាហារពេលព្រឹកអោយគេ។
     ព្រឹកនេះកម្លោះតូចខេវីនរបស់យើងរៀបចំខ្លួនយ៉ាងស្អាតបាត ត្រៀមរួចជាស្រេចដើម្បីចេញទៅដើរលេងនៅថ្ងៃនេះ។ ខេវីនគេមានសម្បុរស្រអែម សក់ពណ៌ត្នោតពីធម្មជាតិរួញអង្កាញ់ៗ ភ្នែកគេតូចៗពេលដែលញញឹមឬសើចម្តងៗលិបភ្នែកអស់ ចំណុចដែលទាក់ទាញបំផុតនោះគឺ កែវភ្នែក គេមានកែវភ្នែកស្អាតណាស់ដែលជាអំណោយរបស់ម្តាយគេ។
  ងឺត!កង់ឡានឈប់វិលមិនទាន់ស្រួលបួលផង កម្លោះតូចខេវីនក៏ស្ទុះចុះពីឡានយ៉ាងប្រញេបប្រញាប់ ដោយក្នុងដៃមានកាន់ផ្កាធូលីបមួយទងមកជាមួយផងដែលសម្រាប់ជូនពូថេយ៍របស់គេ។ វាជាផ្កាដែលគេនិងពូថេយ៍បានដាំជាមួយគ្នា ពេលនេះវាលូតលាស់ ចេញជាផ្កាពណ៌ផ្កាឈូកជាទីគយគន់ ប្រៀបដូចជាពន្លកស្នេហ៍គេនិងពូថេយ៍ដែលកំពុងលូតលាស់យ៉ាងដូច្នោះដែរ។
« ដើរអោយស្រួលទៅមើល៌កូន ប្រយ័ត្នដួល! » អ្នកជាឪពុកបានត្រឹមតែគ្រវីក្បាលនិងចរិកកូនប្រុស។ ព្រោះតែពាក្យសន្យារបស់គេថ្ងៃមុនប្រាប់ថានិងនាំខេវីនដើរលេង ទើបខេវីនគេរំអុកតាំងពីព្រលឹមស្រាងៗអោយនាំមកផ្ទះពូថេយ៍ដើម្បីទៅដើរលេងជុំគ្នា។
តុក!តុក!
« ពូថេយ៍ខេវីនមកហើយ »
« ពូថេយ៍ហា៎ » 
ក្រាក! សំឡេងទ្វារបើកបន្លឺឡើងធ្វើអោយគេសប្បាយចិត្តជាខ្លាំង ប៉ុន្តែក៏ត្រូវធ្លាក់ទឹកមុខភ្លាមៗពេលដែលឃើញអ្នកដែលនៅចំពោះមុខមិនមែនជាពូថេយ៍របស់គេ។
« ពូថេយ៍នៅឯណា? » ខេវីនលើកដៃច្រត់ចង្កេះ ពើងទ្រូងសួរ គេបញ្ជេញទឹកមុខកោងកាងដាក់ជុងហ្គុក គេចាំមុខច្បាស់ណាស់បុរសម្នាក់នេះហើយដែលបានទៅអុកឡុកពូថេយ៍របស់គេដល់ក្នុងហាងកាលពីម្សិលមិញនេះ។ចិញ្ចើមក្រាស់ជ្រួចចូលគ្នាពេលដែលលឺសំណួរមួយនេះចេញពីមាត់កម្លោះតូច ព្រឹកឡើងបើកភ្នែកមិនទាន់ក៏មកសួរនាំប្រពន្ធគេដល់ផ្ទះបាត់ហើយអាល្អិត។ គេនៅមិនទាន់ជម្រះបញ្ជីពីរឿងកាលពីម្សិលមិញដែលបោចសក់គេស្ទើអស់ពីក្បាលនៅឡើយទេ ហើយបុរសខ្ពង់ស្រឡះដែលឈរក្បែរអាល្អិតនេះក៏ដូចគ្នា។
« ពូថេយ៍នៅឯណា? អ៊ំឯងយកពូថេយ៍ទៅលាក់ទុកនៅឯណា? » ដោយឃើញជុងហ្គុកមិននិយាយ គេក៏សួរម្តងទៀត។
« អ៊ំ? នែ៎អាល្អិត » គេឆោឡោយមួយរំពេចពេលលឺអាល្អិតនេះហៅគេថាអ៊ំ មុខគេមិនចាស់ដល់ថ្នាក់អោយក្មេងហៅអ៊ំនោះទេ។
« ប្រាប់ភ្លាមអ៊ំឯងយកពូថេយ៍លាក់ទុកនៅឯណា? » ដោយសារតែសំឡេងឡូឡាខ្លាំងពេក ទើបថេយ៉ុងគេចេញមកមើល។
« អូ៎ខេវីន »  គ្រាន់តែលឺសំឡេងថេយ៉ុង ក្មេងតូចខេវីនរត់ចង់គ្រិចកជើងទៅរកថេយ៉ុង។
« ពូថេយ៍ »  គេហុចផ្កាអោយថេយ៉ុងជាមួយស្នាមញញឹមប្រិមប្រិយ
« អរគុណណាស់ » ថេយ៉ុងទទួលយកផ្កាពីដៃខេវីន ថែមទាំងច្បិចថ្ពាល់ទាំងចិត្តក្នក់ក្នាញ់។
« មករកពូទាំងព្រលឹមមានការអីអ្ហ៎? »
« មកនាំពូថេយ៍ដើរលេង »
« ដើរលេង? »
« មែនហើយ កុំប្រាប់ណាថាពូថេយ៍ភ្លេច ថ្ងៃនេះពូថេយ៍ត្រូវទៅដើរលេងជាមួយអូនណា៎ » ថេយ៉ុងស្តាប់ខេវីននិយាយចប់ រួចងាកទៅមើលមុខជុងហ្គុកបន្តិច។
« ហាច់ឈីស អ្ហឺមឈឺក្បាលណាស់ » ឈរស្តាប់គេសន្ទនាគ្នាមួយថ្ងៃហើយ គ្រាន់តែឃើញថេយ៉ុងងាកមើលមុខភ្លាម ជុងហ្គុកក៏ធ្វើជាកណ្តាសថែមទាំងពោលថាឈឺក្បាលលឺៗទំនងជាចង់អោយគេលឺ។
« អោយពូសូមទោសផងណាខេវីន ថ្ងៃនេះពូមិនបានទៅនោះទេ ចាំលើកក្រោយចុះណា » ទឹកមុខដែលស្រស់ប្រិមប្រិយអម្បាញ់មិញក៏ប្រែជាស្រពោន ពេលដែលលឺថាពូថេយ៍មិនបានទៅ ខេវីនអោនមុខចុះឆ្កឹះក្រចកធ្វើមាត់ស្រួចៗដូចគូទទា។
« មិនអីទេចាំលើកក្រោយក៏បាន» មាត់ថាមិនអីទេតែកែវភ្នែកបែរជារលីងរលោងរកយំទៅហើយ។
« ចុះអ៊ំម្នាក់នោះជាអ្នកណា ម៉េចក៏មកនៅផ្ទះពូអ៊ីចឹង? »
« គ្រាន់តែជាអ្នកធ្លាប់ស្គាល់គ្នាទេណា៎ »
« តែខេវីនឃើញអ៊ំមួយនឹង អោបពូថេយ៍កាលពីម្សិលមិញ » គេនិយាយទាំងតូចចិត្ត តូចថ្លើម ដែលថេយ៉ុងនាំមនុស្សប្លែកមុខចូលផ្ទះ។
« អ្ហឺគឺ... »
« ហេតុអ្វីអោបមិនបាន បើពួកយើងជាប្តីប្រពន្ធនឹងគ្នា » ជុងហ្គុកឆ្លើយជំនួស ដែលចម្លើយរបស់គេធ្វើអោយកម្លោះតូចឈឺចិត្តមិនស្ទើ។
« ជុងហ្គុក! » ថេយ៉ុងសង្កត់សំឡេងហៅឈ្មោះជុងហ្គុកព្រមទាំងសម្លក់មុខជុងហ្គុក ទើបជុងហ្គុកធ្វើជាងាកមុខចេញមើលមេឃមើលផ្កាយ។
« អ៎អូនយល់ហៃ មិនអីទេបើពូថេយ៍ទុកគេសំខាន់ជាងអូន អូនទៅវិញហើយ »  ព្រឹកនេះគេខកចិត្តខ្លាំងណាស់ ហើយក៏មានអារម្មណ៍ថាដូចជាឈឺចុកព្រឺតៗយ៉ាងម៉េចមិនដឹងត្រង់ទ្រូង ទឹកភ្នែកក៏ច្រាលចេញមក តែក៏ខំប្រឹងទុកមិនអោយវាស្រក់ចុះមក ត្បិតអីពូថេយ៍ទុកអ្នកផ្សេងសំខាន់ជាង ពូថេយ៍ភ្លេចសម្តីខេវីនហើយ ពូថេយ៍មិនចង់ទៅដើរលេងជាមួយខេវីនទេ ពូថេយ៍លែងស្រលាញ់ខេវីនហើយ។ ក្នុងចិត្តគេពេលនេះមានតែពាក្យថាអន់ចិត្ត អន់ចិត្ត អន់ចិត្តខ្លាំងណាស់។
« តស់ប៉ាទៅវិញទៅ »  ឃើញទឹកមុខខេវីនមិនល្អ ថេយ៉ុងក៏មានអារម្មណ៍មិនស្រួលមិនចង់អោយក្មេងអន់ចិត្តឡើយ។
« ពូទៅជាមួយខេវីនដែលណា៎ ចាំបន្តិចសិនណា៎ ពូប្តូរខោអាវសិន »
« អត់អីទេ ខេវីនលែងចង់ដើរលេងហើយ ខេវីនទៅផ្ទះហើយ ប៉ាៗឈរធ្មឹងធ្វើអីទៀតតស់ឆាប់ទៅ» ខេវីនក៏តោងដៃលោកប៉ា រួចអូសចេញទៅក្រៅ ថេយ៉ុងតាមមើលខេវីនរហូតដល់គេឡើងឡាន បាត់ទើបដកដង្ហើមធំមួយខ្យល់ខេវីនប្រហែលជាអន់ចិត្តខ្លាំងណាស់ហើយ
« មើលទៅក្មេងនេះដូចជាស្រលាញ់អូនណាស់ »  ថេយ៉ុងដើរហួសទៅបាត់ មិនទាំងនិយាយអ្វី។
« ថេយ៍ហ្អា៎ » ជុងហ្គុករហ័សដើរទីតាមពីក្រោយថេយ៉ុងដល់ផ្ទះបាយ ស្របពេលដែលថេយ៉ុងកំពុងរវល់ឈររៀបចំអាហារសម្រាប់ព្រឹកនេះ ជុងហ្គុកគេក៏ឈរពីក្រោយ ដាក់ចង្ការលើស្មារាងតូច រួចនិយាយសំឡេងស្រាលៗ៖
« ឈឺក្បាលណាស់ថេយ៍ » 
« ខ្លួនត្រជាក់ហើយតាស៎ » គេស្ទាបថ្ញាសជុងហ្គុក ហើយជ្រួញចិញ្ចើមចូលគ្នាឆ្ងល់ជុងហ្គុកដែលចេះតែពោលថាឈឺក្បាលមិនឈប់ ទាំងដែលមុខគេស្រស់ថ្លាសោះ។
« តែបងឈឺក្បាល » ជុងហ្គុកធ្វើមុខ ធ្វើមាត់ដូចជាឈឺណាស់អ៊ីចឹង ថែមទាំងឈ្មុលទៅរកកថេយ៉ុងទៀត ឆ្លៀតឱកាសនោះអី។
« បើឈឺក្បាលណាស់ ញុំាបាយទៅនិងអាលលេបថ្នាំ »
« បាទ » គេធ្វើចរិកដូចជាកូនក្មេងស្តាប់បង្គាប់មនុស្សធំ ចូលទៅអង្គុយលើកៅអីយ៉ាងសុខភាព។
     បន្ទាប់ពីញុំាអាហារពេលព្រឹករួចមក ថេយ៉ុងក៏បានអោយថ្នាំបំបាត់ឈឺក្បាលអោយគេលេប រួចគេក៏ប្រមូលចានយកទៅលាងសម្អាតចេញ។ ឆ្លៀតឱកាសពេលដែលថេយ៉ុងកំពុងរវល់ ជុងហ្គុកក៏បានយកថ្នាំបោះចោល គេស្អប់ថ្នាំខ្លាំងណាស់គេលេបតែពេលណាដែលចាំបាច់បំផុតតែប៉ុណ្ណោះ មិនមែនគេស្អប់ថ្នាំព្រោះវាល្វីងឡើង ប៉ុន្តែគេស្អប់ថ្នាំដោយសារតែ នៅពេលដែលលេបម្តងៗគេតែងងងុយគេង ទ្រាំទ្រមិនបានឡើយ។ ណាមួយគេក៏មិនបានឈឺអ្វីផង គេគ្រាន់តែមិនចង់អោយថេយ៉ុងទៅដើរលេង និងចង់អោយថេយ៉ុងយកចិត្តទុកដាក់ជាមួយទើបចេះតែថាឈឺៗទៅ។
« ជុងហ្គុកលោកកំពុងធ្វើស្អីហ្នឹង? »  ប៉ុន្តែចង្រៃមែនទែន សកម្មភាពគេមិនបានផុតពីក្រសែរភ្នែកថេយ៉ុងឡើយ។
« គឺថេយ៍..... » គេក្រោកក្រេះពេលដែលថេយ៉ុងជាមួយមុខក្រញូវ ខឹងអន់ចិត្តដែលគេធ្វើបែបនឹង មានដឹងទេគេខំរត់កាត់ភ្លៀងសស្រិចដើម្បីបានថ្នាំនេះមកអោយគេ។
« ថេយ៍ហ្អារបងសូមទោស »
« សប្បាយណាស់មែនទេដែលយកការបារម្ភពីអ្នកដទៃទៅលេងសើច? »
« មិនមែនអ៊ីចឹងទេថេយ៍ » ជុងហ្គុកចូលមកអោយថេយ៉ុងពីក្រោយ
« លែងខ្ញុំទៅមនុស្សបោកប្រាស់ »
« បងមិនបានយកអារម្មណ៍អូនមកលេងសើចទេណា៎ថេយ៍ »
« ចុះដែលធ្វើនោះមានន័យថាម៉េច? បើលោកអស់អីហើយក៏ចេញពីផ្ទះខ្ញុំទៅ!»
« បងនិងចេញលុះត្រាតែអូនទៅជាមួយបងដែរ » ជុងហ្គុកអោបរឹតថេយ៉ុងយ៉ាងណែន
« ដោះលែងខ្ញុំទៅជុងហ្គុក » ដោះលែង? ហេតុអ្វីស្តាប់ពាក្យនេះហើយគេមានអារម្មណ៍ឈឺចាប់ម្ល៉េះ?
« ថេយ៍ » ជុងហ្គុកហៅថេយ៉ុងដោយសំឡេងស្រាលៗ
« ដោះលែងខ្ញុំទៅ ពួកយើងរស់នៅរៀងខ្លួន ខ្ញុំមិនចង់ពាក់ព័ន្ធអ្វីជាមួយលោកទៀតឡើយ »  ជុងហ្គុកស្ងៀមកំពុងគិតពីសម្តីថេយ៉ុង កន្លងមកគេធ្វើអោយថេយ៉ុងស្រក់ទឹកភ្នែកដោយសារតែគេជាច្រើនដងមកហើយ គេប្រហែលជាគ្មានសម្ថតភាពអាចផ្តល់ក្តីសុខអោយថេយ៉ុងបានឡើយ ថេយ៉ុងសមតែជួបនិងមនុស្សប្រុសដែលល្អម្នាក់។ បើគេរស់នៅជាមួយយើងគ្មានក្តីសុខដដែលយើងគួរតែដោះលែងគេទៅ គិតដល់ចំណុចនេះហើយ ជុងហ្គុកក៏ប្រលែងដៃសន្សឹមៗចេញពីថេយ៉ុងមុននិងពោល៖
« ពីពេលនេះទៅបងឈប់រំខានអូនហើយ » ថេយ៉ុងហាស្តីអ្វីឡើយ គេឈរបែរខ្នងខាំមាត់ទប់ទឹកភ្នែកកុំអោយស្រក់ចុះមក ជុងហ្គុកក៏បានចាកចេញពីផ្ទះមួយនេះ សម្រិតជើងឈានដើរចេញទៅលឺកាន់តែតិចទៅៗ។ គ្រប់យ៉ាងក៏ប្រែទៅជាស្ងាត់ ថេយ៉ុងអង្គុយលើឥដ្ឋយំដូចជាកូនក្មេង ពេលដែលដឹងថាជុងហ្គុកបានចាកចេញទៅហើយ។ ជុងហ្គុកមានឥទ្ធិពលលើថេយ៉ុងខ្លាំងណាស់ ទោះជាគេធ្វើអោយថេយ៉ុងស្រក់ទឹកភ្នែកដោយសារតែគេប៉ុន្មានដង តែថេយ៉ុងនៅតែមានអារម្មណ៍ស្រលាញ់លើគេទៀត។ គេនូវតែស្ថិតក្នុងចិត្តថេយ៉ុង តែថេយ៉ុងគេគ្រាន់តែខ្លាច ខ្លាចក្នុងការចាប់ផ្តើមសារជាថ្មីម្តងទៀត។
« ហុឹក! ហុឹក! មនុស្សឆ្កួតលោកត្រឡប់មកអោយខ្ញុំឃើញមុខធ្វើអីទៀត បើគង់តែចាកចេញដដែល » ថេយ៉ុងយំសសឹក យំព្រោះតែជុងហ្គុកបានចាកចេញទៅ គេគ្រាន់តែដេញបន្តិចសោះក៏ទៅបាត់ គ្រាន់តែប៉ុណ្ណឹងសោះ អ៊ីចឹងអោយគេផ្តល់ឱកាសអោយបានយ៉ាងម៉េចបើមិនចេះស៊ូទ្រាំផងនោះ។
« ថាអោយអ្នកណាគេហ្ហាស៎? » ថេយ៉ុងងាកទៅក្រោយយ៉ាងរហ័ស ពេលដែលដឹងថាសំឡេងមួយនេះ គឺជាសំឡេងរបស់ជុងហ្គុក។
« មកវិញធ្វើអី! » ថេយ៉ុងពេបមាត់ដាក់ជុងហ្គុក ទាំងថ្ពាល់នៅដាមទឹកភ្នែកនៅឡើយ។
« មកលួងកូនក្មេង » ជុងហ្គុកញញឹមញញែម ពេលដែលដឹងថាក្មេងខ្លះអង្គុយយំព្រោះតែគេ។
« អ្នកណាក្មេង? »
« ក៏អ្នកខ្លះនោះអី ដេញគេចេញ ពេលគេចេញអាងទឹកភ្នែក យំអណ្តឺតអណ្តក់ »
« ហុឹកជុងហ្គុក » ថេយ៉ុងខាំមាត់ សម្លក់ជុងហ្គុក ចង់តែហក់ទៅខាំអោយណាណីទេ។
« បងមិនទៅណាចោលអូនទេ ឈប់យំទៅ » គេថើបថ្ញាសថេយ៉ុង ហើយជូតទឹកភ្នែកអោយកូនក្មេង។ អោយគេចេញទៅណា បើម្ចាស់បេះដូងគេនៅទីនេះទាំងមូល។
« ស្អប់ណាស់ » ថេយ៉ុងវ៉ៃទ្រូងគេឌឹកៗ ចង់ធ្លាក់ថ្លើម
« ឥឡូវយើងត្រូវគ្នាវិញទៅណា ណា៎ៗថេយ៍ណា៎! »
« អត់ចង់ »
« អ៊ីចឹងបងទៅវិញហើយ »
« ទៅៗ » ថេយ៉ុងឈរអោបដៃពេបមាត់ដាក់ជុងហ្គុក
« និយាយលេងតើ នេះប្រុងខឹងបងដល់ពេលណាទៀតហ្ហាស? »
« មិនដឹង!បើមិនចង់លួងក៏ហ្ហីទៅ »
« ទោះអូនខឹងដល់ចាស់សក់ស្កូវទៀតក៏បងនៅតែតាមលួងដែរ »
« ឆឹស » ថេយ៉ុងងាកមុខចេញ លួចញញឹមអឹមអៀន មិនអីទេចាំគេខឹងដល់ចាស់សក់ស្កូវចាំមើលគេនឹងទ្រាំស៊ូតាមលួងទេ?
To be continued

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now