Episode:41
ទីង..ទីង...សំឡេងទូរស័ព្ទរោទិ៍ឡើង ដៃស្រឡូនដូចបន្លាក្រូចឈោងយកទូរស័ព្ទចុចទទួលផឹបនឹងត្រចៀក បង្ហើបសំឡេងយ៉ាងក្រលួច ។
« ហាឡូបងប្រុស... »
« ពេលនេះឯងនៅឯណា? ល្មមដើរលេងឆ្អែតឬនៅប្អូនស្រី? » តាំងពីថ្ងៃថាទៅដើរលេងជាមួយមិត្តភិក្តមកវាក៏យូរគួរសមបើគិតទៅវាចូលបីខែហើយទេដឹង? ប៉ុន្តែប្អូនស្រីម្នាក់នេះដូចជាមិននឹកនាផ្ទះសម្បែងសោះ រាល់ការសន្ទនាតាមទូរស័ព្ទគេជាអ្នកខលទៅមុនរហូត មិនអោយប្អូនតបទាន់ហូស៊ុកបន្តនិយាយ
« អ្នកមីងខលអោយទៅជប៉ុនវិញគាត់រអ៊ូថានឹក ម្តងនេះបងដឹងមិនគួរជួយដោះសារឯងយ៉ាងម៉េចទេ »
« ពេលនេះខ្ញុំកំពុងនៅហុងកុង បងកុំបារម្ភអីចាំខ្ញុំអ្នកខលទៅនិយាយជាមួយគាត់ »
« ឯងទៅហុងកុងតាំងពីអម្កាល់?ជាមួយអ្នកណា? »
« ទៅកាលពីបីថ្ងៃមុនជាមួយលូសុី »« តែបងបានឃើញលូសុីកាលពីម្សិលមិញ! »
« គឺ...គឺនាងមានការប្រញាប់ទើបមកមុនហុីយបងប្រុសខ្ញុំរវល់មួយភ្លែត អឺ..ប៉ុណ្ណឹងសិនចុះ »
« ហាឡូ? ហាឡូខែលរ៉ា ចំមែនប្អូនម្នាក់នេះ »
ខែលរ៉ាចុចបិទទូរស័ព្ទ រួចចុចលេខខលទៅលូសុីគ្មានអីក្រៅពីអោយជួយកុហកបងនាងឡើយ ទោះលូសុីមិនព្រមក៏នាងព្យាយាមនិយាយបញ្ចុះបញ្ជូលរហូតដល់បានសម្រេច ។ ខណៈពេលនេះក៏មកអង្គុយសញ្ចប់សញ្ចឹងគិតរកវិធីណាបានចូលក្នុងផ្ទះជុងហ្គុក ត្រឹមគេទិញខុនដូរអោយ អោយលុយចាយរាល់ថ្ងៃ វាមិនទាន់គ្រប់គ្រាន់ឡើយ នាងចង់បានលើសពីនេះ គឺលើសពីនេះ!
អង្គុយគិតមួយស្របក់គំនិតថ្មីស្រាប់តែហោះមក នាងភ្ងោចស្នាមញញឹម ពេលគិតដល់រឿងដែលជិតនិងកើតឡើងឆាប់ៗនេះ...
-ពេលល្ងាច
ជំហានជើងវែងកំពុងឆ្ពោះសម្តៅទៅបន្ទប់មួយក្បែរនេះជាមួួយទឹកមុខរាបស្មើ ស្រាប់តែដើរជិតដល់បន្ទប់ក៏លឺសំឡេងចេញពីក្នុងបន្ទប់ដូចកំពុងប្រតែងប្រតប់គ្នា ថែមទាំងលឺសំឡេងធ្លាក់ប្រាវ នាយស្ទុះបើកទ្វាចូលប្រទះឃើញបុរសពីរនាក់កំពុងតែរុករកបន្ទប់នារី ថែមទាំងប្រុងលើកដៃទះនាងទៀតផង មិនបង្អន់យូរជុងហ្គុកចូលទៅជួយ រួចទាត់ធាក់វាយអាម្នាក់នឹង
أنت تقرأ
អាពាហ៍ពិពាហ៍ដោះបំណុល💍
القصة القصيرةប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង