អាពាហ៍ពិពាហ៍ដោះបំណុល💍

2.1K 123 0
                                    

Episode:15

-ព្រឹកថ្ងៃថ្មី

« ថេយ៉ុងហ៎ាមកជួយដាក់ក្រវ៉ាត់កអោយបន្ទិចមក »  ជុងហ្គុករៀបចំខ្លួនទៅធ្វើការទាំងព្រលឹម ព្រោះតែការងាចូលច្រើន បន្ទាប់ពីការរួចនាយក៏ចង់ចំណាយពេលនៅជាមួយថេយ៉ុងអោយបានច្រើន តែមិនអីទេឃ្លាការងារួចរាល់នាយប្រាកដជាចំណាយពេលនៅជាមួយថេយ៉ុងបានហើយ
« មិនចេះដាក់ខ្លួនឯងទេ? »
« ចេះតែចង់អោយអូនដាក់អោយ »
« រឿងច្រើនពិតមែន » មាត់រអ៊ូតែជើងនិងដៃមិនសហការសោះដើរមកដាក់ក្រវ៉ាត់កអោយជុងហ្គុកដដែល។

ថេយ៉ុងផ្ជិតផ្ចង់សារ៉េដាក់ក្រវ៉ាត់កអោយជុងហ្គុកដោយយកចិត្តទុកដាក់ ឯជុងហ្គុកវិញសម្លឹងមើលមុខថេយ៉ុងមិនដាក់ភ្នែក ។

« រួចរាល់ហើយ »
« សឺតអគុណ » ថើបមួយខ្សឺតយ៉ាងវែងទើបអគុណជាក្រោយ
« លោក! » ថេយ៉ុងលើកដៃជូតថ្ពាល់កន្លែងជុងហ្គុកថើបអម្បាញ់មិញទាំងខាំមាត់ដាក់ជុងហ្គុក
« សឺត! » ជូតម្ខាងថើបម្ខាងទៀត
« បើហ៊ានតែជូតទៀតចាប់បឺតមាត់ហើយ » ឃើញថេយ៉ុងបម្រុងជូតចេញទៀត ជុងហ្គុកនិយាយគំរាម លឺដូច្នេះថេយ៉ុងឈប់ជូតពិតមែនខ្លាចនាយចាប់ថើបមែន

« លោកទៅធ្វើការចឹងខ្ញុំសុំទៅហាងសម្លៀកបំពាក់ហើយណា៎ » 
« នៅផ្ទះទៅមិនបាច់ទៅទេ » ជុងហ្គុកនិយាយសំឡេងធម្មតា មិនពេញចិត្តប៉ុន្មាននោះទេពេលលឺថេយ៉ុងនិយាយបែបនេះ ព្រោះគេមិនចង់អោយថេយ៉ុងធ្វើការងាទោះជាការងានោះស្រាលក៏ដោយ ជាប្រពន្ធអគ្គនាយកក្រុមហ៊ុនទាំងមូល ចាំបាច់អីមកលក់សម្លៀកបំពាក់កំពិចកំពុកនោះ

« ណា៎ៗអោយខ្ញុំទៅៗ  នៅតែផ្ទះមិនដឹងត្រូវធ្វើអ្វីទេ »  រាងតូចនៅតែទទូចសុំទៅ អោយនៅផ្ទះស្អុះស្អាប់ធុញថប់ណាស់

« អញ្ចឹងទៅក្រុមហ៊ុនជាមួយបង »
« ជុងហ្គុក » រាងតូចហៅឈ្មោះជុងហ្គុក ទាំងទឹកមុខកំសត់ៗមិនសមសោះដែលមកអង្វរនាយនៀក

« ហ្ហើយចង់ទៅក៏ទៅៗ »  បើនាំទៅក្រុមហ៊ុនគិតថាថេយ៉ុងអាចនិងស្អុះស្អាប់ជាងនៅផ្ទះទៅទៀត ក៏សម្រេចចិត្តអោយថេយ៉ុងទៅហាងចុះ
« តែពេលថ្ងៃត្រូវទៅញុំាបាយថ្ងៃត្រង់ជាមួយបង » ថេយ៉ុងងក់ក្បាលនិងសម្តីជុងហ្គុក

អាពាហ៍ពិពាហ៍ដោះបំណុល💍Wo Geschichten leben. Entdecke jetzt