អារពាហ៍ពិពាហ៍ដោះបំណុល💍

2.2K 137 1
                                    

Episode:10

បន្ទាប់ពីបានដឹងរឿងប៊ែលឡាជិះឡានក្រុង លោករ៉ាមីនដែលជាឪពុកមានការខឹងសម្បារយ៉ាងខ្លះ ។

« កូនគិតថាធ្វើបែបនិងសមមែនទេ? ជាកូនស្រីអ្នកមានមុខមានមាត់បែរជាជិះឡានក្រុង ដឹងលឺដល់ណាខ្មាស់គេដល់និង »

« កូនគ្រាន់តែជិះឡានក្រុងខុសដែល? »
« កូន...! »
« ប៊ែលឡាទៅបន្ទប់ទៅកូន » អ្នកជាម្តាយដេញកូនអោយទៅបន្ទប់ បើមិនចឹងទេប្រាកដជាលោករ៉ាមីននៅឈរស្តីអោយ ទល់យប់មិនខាន

« ចាស៎ »
« មានឡានទំនើបអោយជិះហើយមិនជិះទេ ហឹស » នាងតូចខាំមាត់អោនមុខចុះ ដើរចេញទៅបន្ទប់ខ្លួនមិននៅស្តាប់សម្តីឪពុកនាងបន្ត

« បងស្តីអោយកូនធ្វើអី បងក៏ដឹងថាកូនទន់ជ្រាយតាំងពីកូន មិនចូលចិត្តកន្លែងមានមនុស្សច្រើនបានឃើញកូនក្លាហានហ៊ានទៅណាមកណាខ្លួនឯងបែបនេះគួរតែសប្បាយចិត្ត  »
« បងគ្រាន់តែបារម្ភពីកូន »

[ Skip ]

ព្រឹកព្រលឹមសិស្សានុសិស្សគ្រប់គ្នាក្រោករៀបចំខ្លួនដើម្បីទៅសាលារៀន ក្រឡេកមើលប៊ែលឡា កំពុងអង្គុយលើដំបូលសាលារៀនម្នាក់ឯងព្រោះថ្នាក់នាងលីបពីម៉ោងដំបូង ។

ស៊ុងយ៉ូនដើរតាមក្រោយប៊ែលឡាគ្រប់ទីធ្លាសាលា រហូតមកដល់ដំបូងសាលារៀន នាយដកដង្ហើមញាប់ៗដើរមករកប៊ែលឡា ទាំងដៃមានកាន់នំសូកូឡាពីបីកញ្ចក់។

« ណេះបងថេយ៍ផ្ញើរ » កម្លោះស៊ុងយ៉ូនហុចកញ្ចក់នំអោយនាង ដែលរត់តាមរកនិងព្រោះតែនំប៉ុន្មានកញ្ចក់និងឯង ថេយ៉ុងផ្តាំអោយយកមកអោយនាងតូច

« អគុណ! » ប៊ែលឡាទទួលនំយកមកកាន់ទាំងមិនមើលមុខស៊ុងយ៉ូន ប្រហែលថេយ៉ុងយកនំមកលួងលោមចិត្តហើយ ព្រោះយប់មិញនាងបានខលទៅនិយាយរឿងលោកប៉ាស្តីអោយ ថេយ៉ុងតែងតែចាំស្តាប់នាងនិយាយនិងលួងលោម នៅមានទិញនំមកផ្ញើរទៀតគេមិនមែនត្រឹមជាសិស្សច្បងតែប្រៀបដូចជាបងប្រុសដ៏ល្អម្នាក់យ៉ាងចឹង។

« គិតទៅច្រណែននាងណាស់ ដែលបងថេយ៍យកចិត្តទុកដាក់ » ស៊ុងយ៉ូនជ្រែកដៃចូលខោប៊ាវ និយាយទាំងសម្លឹងមើលនាងដែលអង្គុយឈ្ងោកៗខុសប្លែកពីរាល់ដង

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now