អាពាហ៍ពិពាហ៍ដោះបំណុល💍

1.6K 104 0
                                    

Episode:30

ថេយ៉ុងក្រោកតាំងពីព្រលឹមរៀបចំអាហារទុកសម្រាប់ជុងហ្គុករួចរាល់សព្វគ្រប់ទើបគេដើរទៅដាស់នាយដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់។

« ជុង...អ្ហាយ! » ដៃបម្រុងលើកទៅដាសបែរជាត្រូវជុងហ្គុកទាញកន្រ្តាក់ដួលទៅលើនាយ ដៃមាំរហ័សក្រសោបអោបចង្កេះជាប់

« ក្រោកហើយមិនទៅងូតទឹក? »
« ហេតុអីក្រោកចោលបង? »

« អូនមិនមែនគេងទ្រម៉ក់ដូចបងទេ លែងអូនទៅ »
« ថើបបងសិនមក »

« អត់ »
« អញ្ចឹងនៅគេងអោបគ្នាបែបនឹងហើយមិនចាំបាច់ធ្វើអីទេ » ថារួចដៃនាយក៏បន្ថែមកម្លាំងអោបរឹតជាងមុន ថេយ៉ុងធ្វើមុខជូរហួញបើបែបនេះម៉េចនឹងអាចទៅលេងម៉ាក់ខ្លួនបានទៅកំពុងតែចង់សុំនាយទៅ ថើបមួយសឺតមិនខាតអីណាស់ណាទេគ្រាន់តែអៀន

« ថើ..ថើបត្រង់ណា? » ជុងហ្គុកមិននិយាយលើកដៃចង្អុលថ្ពាល់ខាងស្តាំ
« សឺត..! » បានមួយសឺតមិនគ្រប់គេចង្អុលមកថ្ពាល់ខាងឆ្វេងម្តង

« មួយទៀត » ផាច់..ថេយ៉ុងវៃស្មានាយមួយដៃ
អ្នកណាទ្រាំបានបើលេងសុីសំណូករកតែចំណេញ

« លឿនឡើង » មួយដៃមិញនេះមិនបានទាំងស្កៀបសាច់ផង នាយតឿនអោយរាងតូចថើប
សឺតៗ ថេយ៉ុងគ្រឺតខ្នាញ់ណាស់ចាប់ថើបពេញផ្ទៃមុខចាំមើលគេសុំអោយថើបត្រង់ណាទៀត?

« ពេញចិត្តនៅ? »
« ពេញចិត្តស្កូត » ជុងហ្គុកញញឹមបិទមាត់មិនជិតទើបប្រលែងថេយ៉ុងចេញពីរង្វង់ដៃ

[ Skip ]

« អរុណសួស្តីកូនៗ » បន្ទាប់ពីជុំគ្នាអស់ហើយ គ្រូក៏ចូលមកនិយាយ ថ្ងៃនេះគឺមានហ្គេមសម្រាប់អោយពួកគេលេង

« អុរណសួស្តីលោកគ្រូអ្នកគ្រូ » សំឡេងស្រុះគ្នា
« ថ្ងៃនេះពួកយើងមកលេងហ្គេមមួយ សម្រាប់ក្រុមដែលគ្រូបានចែកម្សិលមិញមួយក្រុមៗ ត្រូវដើររកវិញ្ញាសាដែលគ្រូបានដាក់អោយ »

« ទៅរកឯណាទៅអ្នកគ្រូ? »
« តាមផ្ទះអ្នកភូមិ »

« ហូ៎ »
« អ្នកគ្រូនឹងមានតម្រុយខ្លះ ប្រាប់ពីទីតាំងដែលត្រូវរកសម្រាប់ក្រុមនីមួយៗ ក្រុមណារកឃើញបានមុនរួចត្រឡប់មកទីនេះបានមុនគេនឹងឈ្នះរួចបានទទួលរង្វាន់ តែលាក់សិនណាមិនប្រាប់ទេរង្វាន់ជាអី »

អាពាហ៍ពិពាហ៍ដោះបំណុល💍Where stories live. Discover now