Episode:47
រូបថតជាច្រើនសន្លឹកគនៅលើតុក្នុងបន្ទប់ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់លឺតែសំឡេងខ្យល់ដង្ហើមដកញាប់ៗ ប៊ែលឡាអោនចុះចុងម្រាមដៃរបស់នាងត្រជាក់ជាខ្លាំង ។
« អាក្មេងម្នាក់នេះជាអ្នកណា? » សំឡេងលោករ៉ាមីនផ្តាច់បរិយាកាសស្ងប់ស្ងាត់ ទឹកមុខហាកខឹងសម្បារជាខ្លាំងបើប្រាប់ថាជាមិត្តធម្មតាក៏មិនជឿដែលព្រោះរូបភាពឈរកាន់ដៃគ្នា ថែមទាំងមានថើបថ្ពាល់គ្នាទៀត នេះបើសិនជាគាត់មិនអោយកូនចៅតាមដានក៏មិនដឹងថាកូនស្រីជើងល្អរបស់គាត់ទៅធ្វើអ្វីមកខ្លះ អុីចឹងតើទើបមួយរយះនេះខុសប្លែកពីធម្មតា!
« មិនលឺយើងសួរទេ? »
« កុំសម្លុតកូនទៅមើល៍ » អ្នកស្រីរ៉ាមីនអង្គុយក្បែរកូនស្រី« ជា..ជាសង្សារកូន » បបូរមាត់តូចញ័រទទ្រើកទម្រាំនិយាយចេញមករួច
« ថ្លើមធំខ្លាំងណាស់! យើងអោយឯងទៅរៀនបែបជាមានស្នេហា សម្តីយើងមានដែលយកត្រចៀកស្តាប់ខ្លះទេ?? »
« កូ..កូនដឹង តែ..តែពួកកូនស្រលាញ់គ្នាហើយប៉ា »
« ហឹសស្រលាញ់គ្នាអុីចឹងហ្ហេស? បែកគ្នាជាមួយវាទៅ »
« អត់ទេ...កូនមិនបែកគ្នាទេ កូនដឹងថាខុសដែលមានស្នេហាក្នុងវ័យសិក្សាតែកូនមិនបានភ្លេចរៀនសូត្រទេលោកប៉ា »
« មិនដឹងវាជាកូនចៅអ្នកណាពូជពង្សវង្សត្រកូលក៏គ្មាន ឯងគ្មានសិទ្ធទៅស្រឡាញ់អ្នកណាផ្តេសផ្តាសទេព្រោះយើងបានរៀបចំអោយរួចស្រេចហើយ »
« ទេ..!កូនមិនព្រមបែកគ្នាទេរឿងការងាប៉ាចាត់ចែងលើកូនបាន តែនេះអនាគតកូន
កូនមិនព្រមទេ »« ឯងកុំមកប្រហើនតវ៉ាជាមួយយើង! យើងបានលើកឯងអោយកូនប្រុសលោកឈូហើយ »
« ប៉ាធ្វើបែបនេះមិនបានទេណា៎ »
« តែយើងធ្វើរួចហើយប្រឡងរួចត្រៀមខ្លួនទៅ » គាត់ស្រដីរួចដើរចេញ« ម៉ាក់...ម៉ាក់ជួយនិយាយជាមួយប៉ាបន្ទិចទៅណា៎ » ប៊ែលឡាអង្រួនដៃម្តាយ
« ម៉ាក់និយាយជាមួយប៉ាកូនរួចហើយ តែប៉ាកូនគេមិនព្រមទេ »
« ចុះស៊ុងយ៉ូនសង្សារកូនគិតយ៉ាងម៉េច ?»
« ម៉ាក់គ្មានវិធីទេកូនក៏ដឹងថាប៉ាកូនជាមនុស្សយ៉ាងម៉េចគ្មានអ្នកណាអាចកែប្រែគំនិតគាត់បានទេសូម្បីតែម៉ាក់ កូនចូលគេងទៅយប់ហើយ»
[.....]
YOU ARE READING
អាពាហ៍ពិពាហ៍ដោះបំណុល💍
Short Storyប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង