Episode:19
នាពេលព្រឹកព្រលឹម នាយសង្ហាដែលជាទីប្រាថ្នារបស់ស្រីៗ កំពុងគេងសម្លឹងមើលមុខភរិយាបំណុលជាទីស្រឡាញ់ដោយចិត្តខ្នក់ខ្នាញ់ជាខ្លាំងនិងមុខមាត់គួរអោយស្រលាញ់ សូម្បីតែពេលគេគេងលក់ក៏នៅតែស្អាត គ្មានទាល់ត្រង់ណាបន្ទិចសោះ ។
« ក្រោកឡើងប្រពន្ធសម្លាញ់» រាងក្រាស់ច្បិចចុងច្រមុះថេយ៉ុងលេងតាមចិត្តខ្នាញ់ បង្កជាការរំខានដល់អ្នកដែលកំពុងគេងលក់ ធ្វើអោយភ្ញាក់ពីដំណេក។
« ហឹម...! » ថេយ៉ុងញីភ្នែកតាមរបៀបក្មេងមិនទាន់អស់ងងុយថែមទាំងគ្រហឹមតិចៗ
«សឺត»ដោយទ្រាំមើលកាយវិកាគួរអោយស្រឡាញ់របស់ប្រពន្ធមិនបាន ក៏អោនទៅថើបថ្ពាល់ទន់ៗមួយសឺតយ៉ាងវែង
"លោកស្រលាញ់ខ្ញុំមែនឬ?"
"ស្រលាញ់! ស្រលាញ់ខ្លាំងណាស់បើអាចបងនិងឃុំអូនអោយនៅជាមួយបងពេញមួយជីវិតគឺមួយជីវិតមិនមែនមួយឆ្នាំនោះទេ"
"ស្រលាញ់អូន បងគ្មានហេតុផលនោះទេ ដឹងត្រឹមថាបងស្រលាញ់អូនព្រោះបងស្រលាញ់អូនទៅបានហើយ"
ថេយ៉ុងបើកភ្នែកព្រិចៗមើលមុខជុងហ្គុកទាំងអៀនប្រៀន ថ្ពាល់ចាប់ផ្តើមក្រហម ខួរក្បាលរំលេចពាក្យសម្តីជុងហ្គុកកាលពីយប់មិញ ធ្វើអោយខ្លួនអៀនជាខ្លាំង មិនហ៊ានប្រឈមមុខនិងជុងហ្គុក ទើបខ្ទប់មុខនិងទ្រូងហាប់ណែនរបស់នាយ។
«កើតអីហឹសៗ» ជុងហ្គុកអស់សំណើច ដឹងច្បាស់ថាគេកំពុងតែអៀនបែរជាមកសួរ
«ទៅងូតទឹកជាមួយគ្នាទេ?» ជុងហ្គុកខ្សឹកដាក់ត្រចៀកថេយ៉ុង ថែមទាំងផ្លុំខ្យល់ដង្ហើមក្តៅគគុក ថេយ៉ុងព្រឺសម្បុរខ្ញាក់ ថ្ពាល់ក្រហមងំាងដល់គុម្ពត្រចៀក។
«ងូ~ងូតម្នាក់ឯងទៅ»
«បានអ្នកណាជួយដុះខ្នងអោយទៅនៀក?»«មនុស្សឆ្កួតចេញអោយឆ្ងាយទៅ»ថេយ៉ុងរុញទ្រូងនាយចេញ ទាញភួយគ្របជិតក្បាល
«ហិះៗ»ជុងអស់សំណើចឈប់ញោះទើបចុះចេញពីគ្រែទៅងូតទឹក។[ Skip]
ដូចរាល់ដងថេយ៉ុងរៀបចំសម្លៀកបំពាក់ត្រៀមទុកអោយជុងហ្គុកពាក់ទៅធ្វើការ។
BẠN ĐANG ĐỌC
អាពាហ៍ពិពាហ៍ដោះបំណុល💍
Truyện Ngắnប្រើពេល2ឆ្នាំរង់ចាំក្មេងប្រុសម្នាក់ដែលហ៊ានរត់ចោល ពាក់កណ្តាលពិធីមង្គលការ តើនាយនិងធ្វើយ៉ាងណាចំពោះក្មេងប្រុសនោះបើគេត្រឡប់មកវិញ? ចន ជុងហ្គុក/ គីម ថេយ៉ុង